30 C
Phnom Penh

ក្រសួង​មហា​ផ្ទៃ​កំពុង​ធ្វើការ​​​ជ្រើស​​​រើសសិស្ស​និស្សិត​​ដើម្បី​បម្រើការ​នៅ​ស្ថាប័ន​នានា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​សេចក្ដី​ជូន​​​ដំណឹង​​​មួយ​បង្ហោះ​តាម​អីុនធើណិត​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​​​ឲ្យ​​​ដឹង​​​ថា  ក្រសួង​មហា​ផ្ទៃ​កំពុង​ធ្វើការ​​​ជ្រើស​​​រើស​​​​​សិស្ស​និស្សិត​ចំនួន​៤៧៨​នាក់​ដើម្បី​​​ធ្វើ​ការ​នៅ​តាម​ពន្ធនាគារ​ និង​ការិយាល័យ​ទូទាំង​ប្រទេស​។

សារ​របស់​ក្រសួង​មហាផ្ទៃ​ ចុះ​នៅ​លើ​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ​ថ្នាក់​ក្រោម​ជាតិ​ ត្រូវ​​​ការ​​​បេក្ខជន​ចំនួន​៨០​នាក់​ទៅ​ធ្វើ​ការ​ជា​មន្ត្រី​ពន្ធនាគារ​ និង​៣៩៨​នាក់​ទៀត​ធ្វើ​ការ​ក្នុងផ្នែករដ្ឋបាល​។ ការ​ផ្សព្វផ្សាយ​នេះ​តម្រូវ​ឲ្យ​បេក្ខជន​មាន​អាយុ​ពី​១៨ឆ្នាំ​ ទៅ​២៥​ឆ្នាំ និង​សិក្សា​នៅ​សាលារៀន​ ឬ​សាកលវិទ្យាល័យ​។

សេចក្ដី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា “បេក្ខជន​ដែល​ចង់​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ​ត្រូវ​ផ្ញើ​ប្រវត្តិ​រូប​ (CV) ទៅ​នាយក​ដ្ឋាន​រដ្ឋបាល​ ចំណែក​បេក្ខជន​ដែល​ចង់​ធ្វើ​ការ​នៅ​ក្នុង​រាជធានី​ ខេត្ត ក្រុង​ គួរ​តែ​ចុះ​ឈ្មោះ​និង​ផ្ញើ​ប្រវត្តិ​រូប​ទៅ​សាលា​រាជធានី​ ឬ​ខេត្ត​ ក្រុង ដែល​ពាក់ព័ន្ធ​”។

លោក សូត កុសល អនុប្រធាន​នាយក​ដ្ឋាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​នេះ​សំដៅ​ដល់​អ្នក​សិក្សា​​​មិន​មែន​ទាហាន​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​ជ្រើស​រើស​អ្នក​ដែល​កាន់​ប៊ិច​ មិន​មែន​អ្នក​ដែល​កាន់​កាំភ្លើង​នោះ​ទេ​”។ លោក​បន្ថែមថា ក្រសួង​នឹង​ដំណើរការ​ជ្រើសរើស​ប្រហាក់​ប្រហែល​គ្នា​រាល់​មួយ​ឆ្នាំ​ ឬ​ពីរ​ឆ្នាំ​ម្ដង​។ អ្នក​​ដាក់ពាក្យ​នឹង​ចូល​ប្រឡង​ដើម្បី​សាកល្បង​សមត្ថភាព​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា៕ ប៊ុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស