27 C
Phnom Penh

មន្ត្រី​​​អប់រំ​​​​​​​​​សន្យា​​​បើក​​​ប្រាក់​​​ឲ្យ​​​គ្រូ​​​បង្រៀន​​​ដែល​​​​​បង្រៀន​​​ថែម​​​ម៉ោង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​អប់រំ​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​ថា កំហុស​​​បច្ចេកទេស​​​បានធ្វើ​​​ឲ្យ​​​គ្រូបង្រៀន​​​៥៧​​​នាក់​​​នៅ​​​ក្នុង​​​ខេត្ត​​​ឧត្តរមានជ័យ បាត់​​​បង់​​​ប្រាក់​​​បង្រៀនថែម​​​ម៉ោង​​​របស់​​​ខ្លួន ហើយ​​​បាន​​​សន្យា​​​ថា បញ្ហា​​​នេះ​​​នឹង​​​ត្រូវ​​​ដោះស្រាយ​​​ត្រឹម​​​ដំណាច់​​​ខែ​​​ឧសភា។

កាលពីថ្ងៃច័ន្ទ សមាគមគ្រូបង្រៀន​​​បាន​​​ស្នើ​​​ឲ្យ​​​ក្រសួងអប់រំដោះស្រាយ​​​លុយ​​​ប្រហែល​​​៥.២០០​​​ដុល្លារ​​​ដែលជា​​​លុយ​​​សម្រាប់​​​បើក​​​ឲ្យ​​​គ្រូ​​​បង្រៀន​​​ថែម​​​ម៉ោង​​​រយៈពេល​​​ប្រាំមួ​​យខែ​​ចំនួន​​​១៧​​​នាក់​​​នៅ​​​សាលា​​​បឋមសិក្សា​​​អន្លង់វែង​​​ ដោយអះអាង​​​ថា មន្ត្រីពុក​​​រលួយ​​​បាន​​​លួច​​​លុយនោះ។ ប៉ុន្តែ​​​មន្ត្រីខេត្ត​​​ម្នាក់​​​បាន​​​និយាយ​​​កាលពីម្សិលមិញ​​​ថា បញ្ហា​​​នេះ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់ដល់​​​គ្រូបង្រៀន​​​ជាច្រើន​​​នាក់។

លោក ជឿន ឈា ប្រធាន​​​ស្ដីទី​​​មន្ទីរអប់រំ​​​ខេត្ត​​​ឧត្តរមានជ័យ​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​ទទួល​​​ស្គាល់​​​ថា គ្រូបង្រៀន​​​៥៧​​​នាក់​​​មាន​​​បញ្ហា​​​ជាមួយ​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​នៅ​​​ទូទាំង​​​ខេត្ត​​​។យើង​​​បាន​​​ប្រាប់​​​មន្ត្រី​​​អប់រំស្រុក​​​ឲ្យ​​​យក​​​លុយ​​ដ៏ច្រើន​​​នោះមក​​​វិញ និង​​​ប្រគល់ទៅឲ្យ​​​គ្រូបង្រៀន​​​នៅខែនេះ​​​វិញ​​​”។

គ្រូបង្រៀនមួយ​​​ចំនួន​​​នៅ​​​សាលា​​​បឋមសិក្សា​​​អន្លង់វែង មិនទាន់​​​បានទទួល​​​ប្រាក់​​​បង្រៀន​​​ថែម​​​ម៉ោង​​​ទេ ប៉ុន្តែ​​​គ្រូបង្រៀន​​​ផ្សេង​​​ទៀត​​​បានទទួល​​​លុយ​​​ដែល​​​ពួកគាត់​​​មិន​​​ត្រូវ​​​ទទួល​​បាន​ទៅវិញ​​​ ហើយ​​​មន្ត្រីស្រុក​​​ត្រូវ​​​យក​​​លុយ​​​នោះមក​​​វិញ។​​​បញ្ហា​​​​​នេះ​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​អះអាង​​​អំពីអំពើ​​​ពុក​​​រលួយ​​​ពី​​​សមា​​​គមគ្រូបង្រៀន​​​កម្ពុជា​​​ឯក​​​រាជ្យ​​​។

លោក ឈា បាន​​​បន្ទោស​​​ទៅលើ​​​កំហុស​​​បច្ចេកទេស​​​ពេលរៀបចំ​​​ប្រាក់​​​ខែ ហើយ​​​បានអះ​​​អាង​​​ថា គ្រូបង្រៀន​​​នៅ​​​ខេត្ត​​​នេះ​​​ធ្លាប​​​់​​​បាន​​​ដឹង​​​អំពី​​​បញ្ហា​​​នេះ​​​។លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ប្រាប់​​​គ្រូបង្រៀន​​​ទាំ​ង​​​នោះរួច​​​ហើយអំពីបញ្ហា​​​នេះ​​​ ហើយពួកគាត់បាន​​​យល់ហើយ​​​។ មានតែ​​​ស្រុក​​​អន្លង់វែង​​​ប៉ុណ្ណោះមាន​​​ប្រតិកម្ម​​​”។ “ប្រសិន​​​បើ​​​យើង​​​រក​​​ឃើញ​​​ថា មន្ត្រីអប់រំ​​​ស្រុក​​​ជាប់​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​អំពើ​​​ពុក​​​រលួយ​​​ដូច​​​ការ​​​ចោទ​​​មែននោះ មន្ត្រីទាំង​​​នោះ​​​ត្រូវ​​​ប្រឈម​​​នឹង​​​ក្រសួង​​​អប់រំ​​​ និង​​​អង្គភាព​​​ប្រឆាំង​​​អំពើពុក​​​រលួយ​​​។

លោក ញ៉ន សារុន សមាជិក​​​គ្រូបង្រៀន​​​កម្ពុជា​​​ឯករាជ្យ និង​​​ជា​​​គ្រូបង្រៀន​​​នៅ​​​សាលា​​​បឋម​​​សិក្សា​​​អន្លង់វែង បានមាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បានដឹង​​​អំពី​​​កំហុស​​​បច្ចេកទេស​​​នេះ​​​ទេ ហើយ​​​បាន​​​អះអាង​​​អំពីអំពើពុក​​​រលួយ​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “គ្រូបង្រៀន​​​មកពី​​​សាលា​​​បឋម​​​សិក្សា​​ដែល​​​ក្រុម​​​មន្ត្រី​​​បាន​​​លួច​​​ឈ្មោះ​​​របស់ពួកគាត់​​​នេះ​​​​​​បាន​​​បាត​​​់​​​បង់​​​លុយ​​​យ៉ាង​​​ហោច​​​ណាស់​​ម្នាក់​​​៣៦២​​​ដុល្លារ​​ ហើយ​​​ខ្ញុំជឿថា គ្រូបង្រៀន​​​ជាច្រើនទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះក៏ត្រូវ​​​បានគេ​​​លួច​​​ឈ្មោះ និង​​​ប្រាក់ខែ​​​របស់​​​ពួក​​​គាត់​​​ដែរ​​​”។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “ប្រសិន​​​បើ​​​មិនមាន​​​ដំណោះស្រាយ​​​ទេ យើង​​​នឹង​​​ប្រមូល​​​ស្នាម​​​មេដៃ​​​ពីគ្រូបង្រៀន​​​ឲ្យ​​​បាន​​​ច្រើន​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ ហើយ​​​ធ្វើពាក្យ​​​បណ្ដឹងអំពីអំពើពុក​​​រលួយ​​​នេះ​​​៕ គឹមហឿន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស