33 C
Phnom Penh

ចោរប្លន់​ប្រាំ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងរយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ខណ្ឌ​ដូន​ពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បានឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា បុរស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ដេញ​តាមយ៉ាងប្រកិត ក្រោយ​ពី​ពួក​គេ​បាន​ឆក់​កាបូប​របស់​ស្ត្រី​ម្នាក់​។

យោង​តាម​លោក​ អ៊ុច សុខុន​ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា នគរបាល​បាន​បាញ់​មួយ​គ្រាប់​ឡើង​លើ​ ខណៈ​កំពុង​តែ​ដេញ​តាម​បុរស​ទាំង​នេះ​ បន្ទាប់​ពី​ជន​រង​គ្រោះ​ស្រែកថាចោរ​នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣។

លោក​ ញ៉ែម​ សៅណុល នាយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​មាន​ប្រសាសន៍​ថា “វា​ពិបាកចាប់​ខ្លួន​ពួក​គេ​ ប៉ុន្តែ​នៅ​ពេល​ដែល​នគរបាលចាប់បាន នគរបាល​បាន​ឃើញ​កាបូប​មួយ​មាន​ប្រាក់​៥០.០០០​រៀល​ [ប្រហែល​១២​,៥០​ដុល្លារ​] និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ ដែល​ក្រោយ​មកត្រូវបាន​ប្រគល់​ឲ្យ​ជន​រងគ្រោះ​វិញ​”។

ជន​សង្ស័យ​ឈ្មោះ​ បៀ សារ៉ាច​ អាយុ​១៩​ឆ្នាំ​ ជិន ជា អាយុ​២២​ឆ្នាំ​ និង​ឈ្មោះ​ ថន​ សៀរ៉ា អាយុ​១៩​ឆ្នាំ​ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាកា​រដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​នេះ​។

ក្នុង​ករណី​ដោយ​ឡែក​មួយ​ទៀត​ ឈ្មោះ​ ចាន់​ រូ៉ អាយុ​៣០ឆ្នាំ និង​ឈ្មោះ​ តេក ស៊ីឡេង អាយុ​២៧​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិលមិញ បន្ទាប់​ពី​ប្លន់​នៅ​​ផ្ទះ​មួយ​ ក្នុង​សង្កាត់​ស្រះចក​ ខណ្ឌ​ដូនពេញ​។

យោង​តាម​លោក​ សុខុន​ អធិការ​នគរបាល​ខណ្ឌ​បាន​ឲ្យ​ដឹង​ថា បុរស​ទាំង​ពីរ​នាក់​នេះ​ ជា​ជន​​អនាថា​ ហើយ​កំពុង​ត្រូវ​ឃុំខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ មុន​ពេល​បញ្ជូន​ទៅ​តុលាការ​នាថ្ងៃ​នេះ​៕​ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស