34 C
Phnom Penh

អ្នកធ្វើរបាយការណ៍​ពិសេស លើកឡើងថា ស្រី្តជា​​​គោល​ដៅ​ក្នុងការតវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក Maina Kiai អ្នកធ្វើ​របាយការណ៍ពិសេស​​របស់​​អង្គការសហប្រជាជាតិ​ស្តីពី​​សេរីភាព​ក្នុងការ​ជួប​​​ជុំ​គ្នា បាន​ផ្ញើ​របាយការណ៍​សង្ខេប​​លើក​​ទី៣​​​របស់លោក​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​​របស់​អង្គការ​សហ​ប្រជាជាតិ​ បន្ទាប់ពី​​ដំណើរ​ទស្សន​កិច្ច​​​ទៅកាន់​ប្រទេស​ផ្សេងៗ រាប់ទាំង​​ដំណើរ​​ទស្សនកិច្ច​រយៈពេល​​បីថ្ងៃ​នៅក្នុងប្រទេស​កម្ពុជា​កាល​​ពី​ក្នុងខែ​កុម្ភៈ​​​ផង​​​។

របាយការណ៍នេះផ្តោតលើ​ក្រុម​ដែល​លោក Kiai ជាមេធាវីជនជាតិកេនយ៉ា ​​ពិចារណា​​​ថា គ្រោះថ្នាក់​​​​​បំផុត​ នៅពេល​​ពួកគេព្យាយាម​ប្រើសិទ្ធិ​ជួបជុំគ្នា​​​ ។ របាយការណ៍នេះ​មាន​ខ្លឹមសារថា “អ្នកធ្វើរបាយការណ៍​​ពិសេស​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​​អំពី​ការ​ប្រើ​​អំពើ​ហិង្សា​របស់​នគរបាល​ ការ​រំខាន​​​យាយី​​​ និងការ​បំភិត​បំភ័យ​​​​ដោយ​​​ប្រើ​​​ប្រព័ន្ធ​​​តុលាការ​ប្រឆាំងនឹង​ការជួប​​​ជុំគ្នា ដែល​​​ធ្វើឡើង​ដោយស្ត្រី​នៅតាមទីកន្លែង​​​​ជាច្រើន​​នៃ​ពិភព​​​លោក។

ជាឧទា​ហរណ៍ ក្នុង​ប្រទេស​កម្ពុជា ស្រ្តីសកម្មជន​សិទ្ធិដីធ្លី​ ត្រូវ​​​គេ​​​យក​​​ជា​គោល​​ដៅ​សម្រាប់​អំ​ពើ​ហិង្សា ​ការ​​​រំខាន​​​យាយី​​​ និងការ​​ចាប់ខ្លួន​​​ជាច្រើន​លើក​​​ច្រើន​​​សា”។ ​អំឡុង​ដំណើរ​ទស្សនកិច្ច​​របស់​លោកកាលពីក្នុង​​ខែ​​កុម្ភៈ លោក Kiai ​​បាន​​អញ្ជើញ​ទៅ​សហគមន៍​បឹងកក់​ ​ជា​​កន្លែង​ដែល​អ្នកតវ៉ា​​មួយក្រុម​រស់នៅ​ ដែលភាគ​ច្រើន​​ជាស្ត្រី​ ​ហើយ​​​​ជា​និច្ចកាល​​ចូល​រួម​ក្នុង​​​ការ​​ប្រមូល​ផ្តុំ​​គ្នា​​​ផ្នែក​នយោបាយ ប្រព័ន្ធ​តុលាការ​និង​សិទ្ធិ​ដីធ្លី។

របាយការណ៍​សរសេរ​​ដោយ​លោក Kiai និង​បោះពុម្ពផ្សាយ​នៅក្នុង​​ទស្សនាវដ្តី Journal of Global Ethics ​កាលពីថ្ងៃទី​២៩ ខែមេសា សំដៅ​ដល់​ការ​​ដាក់​​ពន្ធនាគារ​ស្រ្តី​ចំនួន​១៣រូប​​​មក​​​​​ពីសហគមន៍នេះ​ក្នុងឆ្នាំ​២០១២។ “ទោស​​របស់​​ពួកគាត់​​​ក្រោយ​មក​ត្រូវបាន​បន្ថយ​ ប៉ុន្តែការ​​​រំខាន​​​យាយី​​​សមាជិក​​​សហគមន៍ ​ភាគច្រើ​​​ន​​​លើ​​​ស្ត្រី នៅតែបន្ត​ដដែល​​​”៕ ប៊ុននី​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស