32.9 C
Phnom Penh

គេហ​​​ទំព័រ​​​ព័ត៌មានដំបូងនៅកម្ពុជា​ ដែលចេញផ្សាយជា​​​ភាសា​​​ជប៉ុន​​​​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ គេហ​​​ទំព័រ​​​ព័ត៌មាន​​​ ថ្មីថ្មី បាន​​​ចេញ​​​ផ្សាយ​​​​​​គេហទំព័រ​​​ព័ត៌មាន​​​ថ្មី​​​ជាភាសា​​​ជប៉ុន​​​ដើម្បីជួយ​​​បំភ្លឺ​​​ពិភព​​​លោក​​​ឲ្យមាន​​​ការ​​​យល់​​​ដឹង​​​កាន់​​​តែ​​​ច្បាស់​​​អំពី​​​ស្ថានភាព​​​នយោបាយ​​​និង​​​ពាណិជ្ជកម្មនៅ​​​​​​កម្ពុជា​​​ ជា​​​ពិសេស​​​សម្រាប់​​​ប្រជាជន​​​ជប៉ុន​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ព្រមទាំង​​​សម្រាប់​​​អ្នក​​​ដែល​​​ពិចារណា​​​ចង់​​​​​​ផ្លាស់​​​ប្ដូរ​​​ទីតាំង​​​ ឬវិនិយោគ​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ផង​​​ដែរ​​​។

គេហទំព័រព័ត៌មាន​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​អតីត​​​អ្នក​​​ឆ្លើយ​​​ឆ្លង​​​ព័ត៌មាន​​​​​​បារាំង​​​អន្តរជាតិ​​​មួយ​​​ក្រុម​​​កាលពីពីរ​​​ឆ្នាំមុននេះ បាន​​ប្រកាស​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​ជាបន្ត​​​បន្ទាប់​​​កាលពី​​​ខែមីនា ដើម្បី​​​ពង្រីក​​​សេវាកម្ម​​​របស់​​​ខ្លួនរួម​​​មាន ការ​​​ចេញ​​​ផ្សាយ​​​ព័ត៌មាន​​​ជា​​​ភាសា​​​ជប៉ុន និង​​​ភាសា​​​បារាំង​​​ផង​​​ដែរ​​​។

លោក លាង ដឺលុច និពន្ធនាយក​​​គេហទំព័រ ថ្មីថ្មី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បន្ថែម​​​គេហ​​​ទំព័រ ថ្មីថ្មី ជប៉ុន (ThmeyThmeyJapan) នេះគឺ​​​ជា​​​ផ្នែកមួយនៃ​​​ផែនការ​​​របស់​​​ស្ថាប័ន​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយមួយ​​​នេះ ដើម្បីពង្រីក​​​ និង​​​ពង្រឹង​​​សេរីភាព​​​ព័ត៌មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​តែ​​​សាង​​​កេរ្តិ៍ឈ្មោះ​​​របស់​​​យើង​​​​​​ជាប្រភព​​​ព័ត៌មាន​​​ភាសា​​​ខ្មែរ និង​​​ពង្រីក​​​ការ​​​ចុះ​​​ផ្សាយជា​​​ភាសា​​​ជប៉ុន​​​។ វាជាវិធី​​​របស់​​​យើង​​​ក្នុង​​​ការ​​​រួម​​​ចំណែក​​​ដល់​​​ការលើក​​​ស្ទួយ​​​​​​សេរីភាព​​​ព័ត៌មាន​​​នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​យើង​​​”។

និពន្ធ​​​នាយក​​​​​​របស់​​​ ថ្មីថ្មី ជប៉ុន គឺ​​​លោក ស៊ុនីឈិរ៉ុ ហាណៃ (Shunichiro​ Hanai) ម្ចាស់​​​ក្រុម​​​ហ៊ុន​​​ Global Grow Co. Ltd មានមូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ដែល​​​បានមា​​​ន​​​​ប្រសាសន៍​​​ថា ​​​ជាដំបូង​​​លោក​​​បាន​​​បោះទុន​​​ប្រហែល​​​៥.០០០​​​ដុល្លារ​​​លើ​​​គេហទំព័រព័ត៌មាននេះ​​​ ហើយ​​​បាន​​​ជ្រើស​​​រើស​​​អ្នក​​​បក​​​ប្រែ​​​ប្រាំនាក់​​​ និង​​​និពន្ធនាយក​​​និយាយ​​​ភាសាជប៉ុន​​​ពីរ​​​នាក់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “នៅ​​​ដំណាក់​​​កាល​​​ដំបូង​​​ យើង​​​ជ្រើស​​​រើស​​​តែ​​​អ្នក​​​បក​​​ប្រែ​​​ទេ ហើយ​​​យើង​​​មិនទាន់​​​មាន​​​អ្នក​​​យកព័ត៌មាន​​​ផ្ទាល​​​់​​​ខ្លួន​​​របស់​​​យើងនៅឡើយ​​​​​​ទេ ប៉ុន្តែ​​​នៅ​​​ដំណាក់​​​កាលទី២ យើង​​​សង្ឃឹម​​​ថា នឹង​​​មាន​​​លទ្ធភាព​​ជ្រើស​​​រើស​​​អ្នក​​​យកព័ត៌មាន​​​ជប៉ុន”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​ថា ប្រសិន​​​បើ​​​ការ​​បណ្ដាក់ទុន​​​​​​នេះទទួល​​​បានជោគ​​​ជ័យ​​​ លោក​​​នឹង​​​​​​បោះ​​​ពុម្ព​​​​​​ជា​​​កាសែត ហើយ​​​វា​​​​​​អាច​​​​​​នឹង​​​លក់​​​ដាច​​​់​​​ខ្លាំង​​​ក្នុង​​​រយៈពេល​​​ពីរបីឆ្នាំ​​​។

ស្ថានីយ​​​ផ្សាយ​​ កាសែត និង​​​គេហទំព័រ​​​អន្តរជាតិ​​​មួយ​​​ចំនួន​​​ផ្សាយ​​​ព័ត៌មាន​​​ជា​​​ភាសា​​​អង់​​​គ្លេស​​​ ចំណែក​​​ឯទីផ្សារ​​​កាសែត​​​ជាភាសា​​​ចិន​​​វិញ​​​ក៏​​​មាន​​​ភាព​​​​​​រឹង​​​មាំ​​​គួរ​​​សម​​​ដែរ ហើយ​​​ព័ត៌​​​មាន​​​ជា​​​​​​ភាសា​​​បារំាង​​​ ផ្សាយតែ​​​តាម​​​វិទ្យុ​​​ និង​​​ប្រព័ន្ធ​​​អុីនធើណិត​​​ប៉ុណ្ណោះ​​​។​​​

លោក ហ៊ីរ៉ូស៊ី ស៊ុយហ្សុ៊គី (Hiroshi Suzuki) សេដ្ឋវិទូជាន់​​​ខ្ពស់​​​នៅ​​​វិទ្យាស្ថាន​​​ស្រាវជ្រាវ​​​ពាណិជ្ជកម្ម​​​ដើម្បី​​​កម្ពុជា Business Research Institutefor Cambodia) បានមាន​​​ប្រសាសន៍​​​ថា ប៉ុន្តែ​​​សម្រាប់​​​អ្នក​​​និយាយ​​​ភាសាជប៉ុន​​​ សេវា​​​ព័ត៌មានដែល​​ផ្សាយ​​​​​​ពីគ្រប់​​​ព្រឹត្តិការណ៍​​​ទាំង​​​អស់​​​ ចាប់​​​ពី​​​បញ្ហា​​​នយោបាយ និង​ពាណិជ្ជកម្ម​​​រហូត​​​ដល​​​់​​​កីឡា និង​​​ជីវភាព​​​រស់​​​​​​នៅ​​​​​​របស់​​​ប្រ​​​ជា​​​ជន​​​នៅ​​​ទី​​​នេះ​​​ គឺ​​​ជា​​​រឿង​​​ល្អ​​​គួរ​​​ឲ្យ​​​ស្វាគមន៍​​​នៅ​​​ក្នុង​​​បរិយាកាស​​​ប្រព័ន្ធ​​​ផ្សព្វផ្សាយ។

លោក​​​បាន​​​មាន​​​ប្រសាសន៍ទៀត​​​ថា “ខ្ញុំមិន​​​បាន​​​ដឹង​​​ថា មាន​​​គេហទំព័រ​​​ថ្មី​​​ជា​​​ភាសា​​​ជប៉ុន​​​​​ទេ ប៉ុន្តែ​​​ជា​​​ការ​​​ពិត ​​​វា​​​ជារឿង​​​ល្អ​​​។ វា​​​មិន​​​ងាយ​​​ស្រួល​​​ប៉ុន្មាន​​​ទេសម្រាប់​​​ប្រជាជន​​​ជប៉ុន នៅទីនេះ​​​ទទួល​​​បាន​​​ព័ត៌មាន​​​។ ដូច្នេះ​​​នេះ​​​ជា​​​ដំណឹង​​​ល្អ​​​ មិន​​​មែន​​​សម្រាប់​​​​​​ទេស​​​ចរ​​​ប៉ុណ្ណោះ​​​ទេ វា​​​ក៏​​​ល្អ​​​​​​សម្រាប់​​​ក្រុម​​​ហ៊ុន​​​សហគ្រាស​​​​​​ដែរ​​​”៕ សុខុម​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស