29 C
Phnom Penh

តុលាការ​​​ចោទ​​​ប្រកាន់​​​សមាជិក​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ​​​ពី​​​បទ​​​រៀប​​​ចំ​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរបាល​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សមាជិក​​​អាយុ​​​៣៣​​​ឆ្នាំ​​​របស់​​​រណសិរ្ស​​​រំដោះជាតិ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ក្លែង​​​បន្លំ​​​ឯកសារសាធារណៈ​​​ និង​​​រៀប​​​ចំ​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល។

ឧត្តម​​​សេនីយ៍ឯក គៀត ច័ន្ទ​​​​​ថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរបាល​​​ជាតិ​​​បានមាន​​​ប្រសាសន៍​​​ថា “ព្រះរាជ​​​អាជ្ញារង​​​​​​សាលា​​​ដំបូង​​​រាជធានីភ្នំពេញ​​​លោក​​​ ហ៊ាង​​​ សុភ័ក្រ បាន​​​ចោទ​​​បុរស​​​ឈ្មោះ​​​ ហេន ចាន់​​​ អាយុ​​​៣៣​​​ឆ្នាំ​​​ ពីបទ​​​ក្លែង​​​បន្លំ​​​ឯកសារ​​​សាធារណៈ និង​​​រៀប​​​ចំ​​​ផែន​​​ការ​​​ផ្ដួល​​​រំលំ​​​រដ្ឋាភិបាល​​​ បន្ទាប់​​​ពី​​​នគរបាល​​​បាន​​​បញ្ជូន​​​គាត់​​​ទៅ​​​តុលាការ កាល​​​ពី​​​ថ្ងៃ​​​ពុធ”។ លោក​​​បាន​​​បន្ថែម​​​ថា “លោក​​​ ចាន់​​​  ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ឃុំ​​​ខ្លួន​​​បណ្ដោះអាសន្ន​​​នៅ​​​មណ្ឌល​​​អប់រំ​​​កែប្រែ​​​ទី១ នៃ​​​ពន្ធនាគារ​​​ព្រៃស”។

លោក​​​បាន​​​និយាយ​​​ថា បន្ថែម​​​ពី​​​លើ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ក្លែង​​​បន្លំ​​​ឯកសារ​​​សាធារណៈ​​​​​​ដែល​​​អាច​​​មាន​​​ទោស​​​១០​​​ឆ្នាំ​​​ និង​​​ពី​​​បទ​​​ប្រើប្រាស់​​​ឯកសារ​​​នោះ​​​ ដែល​​​អាច​​​មាន​​​ទោស​​​ជាប់ពន្ធ​​​នាគារ​​៣ឆ្នាំ​​​នោះ​​​ លោក​​​ ចាន់​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​តាម​​​មាត្រា​​​៤៥៣​​​នៃ​​​ក្រម​​​ព្រហ្មទណ្ឌ​​​ពីបទ​​​រៀប​​​ចំ​​​ផែន​​​ការ​​​ផ្ដួល​​​រំលំ​​​រដ្ឋាភិបាល​​​ ដែល​​​អាច​​​មាន​​​ទោស​​​រហូត​​​ដល់​​​១០​​​ឆ្នាំ​​​។ លោក​​​ គឹម ចេង​​​ប៊ុន​​​ ក្រឡា​​​បញ្ជី​​​នៅ​​​តុលាការ​​​នេះ​​​បាន​​​​​​បញ្ជាក់​​​ពី​​​បទ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​។

ក្រោយ​​​ពេល​​​ចាប់​​​ខ្លួន​​​គាត់​​ តាម​​​ការ​​​ចោទ​​​ថា លោក ចាន់ បាន​​​ព្យាយាម​​​ឆ្លង​​​ដែន​​​ចូល​​​មក​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ប្រើ​​​លិខិត​​​ឆ្លង​​​ដែន​​​ក្លែង​​​ក្លាយ​​​ និង​​​មាន​​​សៀវភៅ​​​ ដែល​​​សរសេរ​​​ដោយ​​​លោក សំ សេរី ប្រធាន​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ​​​ ដែល​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​ដាណឺម៉ាក ប៉ុន្តែ​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​ កាល​​​ពី​​​ខែ​​​មុន​​​ ជាមួយ​​​មនុស្ស​​​១២​​​នាក់ទៀត​​​​ពីបទ​​​ព្យាយាម​​​ផ្ដួល​​​រំលំ​​​រដ្ឋាភិបាល។ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​ចាត់​​​ទុក​​​រណសិរ្ស​​​របស់​​​គាត់​​​ថា ជា​​​អង្គការ​​​ភេរវកម្ម​​​។

លោក​​​ ហ្វីល រ៉ូបឺត​​​សុន​​​ អនុប្រធាន​​​ប្រចាំ​​​អាស៊ី​​​នៃ​​​អង្គការ​​​ឃ្លាំមើល​​​សិទ្ធិ​​​មនុស្ស​​​ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ដែរ​​​ថា លោក​​​បាន​​​ទាក់ទង​​​ទៅ​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ទីក្រុង​​​បាងកក​​​ ហើយ​​​ពួក​​​គេ​​​បាន​​​បញ្ជាក់​​​ថា លោក​​​ ហេន ចាន់​​​ គឺ​​​ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ផ្លូវ​​​កា​​​រក្នុង​​​ប្រទេស​​​ថៃ​​។

លោក រ៉ូបឺតសុន បាន​​​មាន​​​ប្រសាសន៍ថា ទោះ​​​ជាយ៉ាង​​​ណា​​​ លោក​​​យល់​​​ថា ករណី​​​នេះ​​​មិន​​​ទាន់​​​ចប់​​​ទេ​​​ និង​​​មិន​​​ទាន់​​​មាន​​​កា​​​រសម្រេច​​​អំពី​​​ឋានៈ​​​​​​ជា​​​ជន​​​ភៀសខ្លួន​​​របស់​​​លោក​​​ ចាន់​​​ ទេ។

អ្នក​​​ស្រី​​​ គិច​​​ ទ្រាន អាយុ​​​៥៧​​​ឆ្នាំ​​​ជា​​​ម្ដាយ​​​របស់​​​លោក​​​ ចាន់​​​ បាន​​​និយាយ​​​ថា នគរបាល​​​បាន​​​ឆែក​​​ឆេរ​​​ផ្ទះ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ ក្រោយ​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​កូន​​​ប្រុស​​​គាត់​​​កាល​​​ពី​​​ដើម​​​សប្ដាហ៍​​​នេះ​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា វា​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ចាប់​​​ខ្លួន​​​កូន​​​ប្រុស​​​ខ្ញុំ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ដូចម្ដេច​​​ឡើយ​​​។ ខ្ញុំ​​​ដឹង​​​ថា គ្មាន​​​ភ័ស្ដុតាង​​​នៅ​​​ជាប់​​​ខ្លួន​​​​​​គាត់​​​ទេ​​​នៅ​​​ពេល​​​ចាប់​​​ខ្លួន​​​គាត់​​​ ឬ​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​ខ្ញុំ​​​”។

អ្នក​​​ស្រី​​​ ទ្រាន​​​ បាន​​​និយាយ​​​ថា អ្នក​​​ស្រី​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ទីក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ ដើម្បី​​​ព្យាយាម​​​ជួប​​​កូន​​​ប្រុស​​​គាត់​​​ ដែល​​​បាន​​​រស់​​​នៅ​​​ប្រទេស​​​ថៃ។ ឆ្មាំ​​​ពន្ធនាគារ​​​ដែល​​​លើក​​​ឡើង​​​ពី​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​​​​បាន​​​ឲ្យ​​​គាត់​​​ទៅ​​​វិញ ប៉ុន្តែ​​​ប្រាប់​​​គាត់​​​ថា គាត់​​​អាច​​​ត្រឡប់​​​មក​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​មិន​​​ទាន់​​​មាន​​​មេធាវី​​​ការពារ​​​កូន​​​ខ្ញុំ​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​ខ្ញុំ​​​មិន​​​ដឹង​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​គាត់​​​ទេ ចាប់​​​តាំង​​​ពី​​​គេ​​​ចាប់​​​ខ្លួន​​​គាត់​​​មក​​​”។  លោក​​​ សេរី ប្រធាន​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ បាន​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​ថា បទ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​មិន​​​យុត្តិធម៌​​​ទេ​​​ ពីព្រោះ​​​យើង​​​ធ្វើ​​​សកម្មភាព​​​ដោយ​​​អហិង្សា​​​ និ​​​ងមិន​​​ខុស​​​ច្បាប់​​​ទេ៕ គឹមហឿន

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Lauren Crothers)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស