38 C
Phnom Penh

ប្រទេស​កម្ពុជា​​​ពិចារណា​​អំពី​សុពលភាព​លិខិត​ឆ្លង​ដែន​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា កម្ពុជា​កំពុង​តែ​ពិចារណា​លើសុពលភាព​​លិខិត​ឆ្លង​ដែន​ពី​រយៈ​ពេល​បី​ឆ្នាំ​ទៅ​រយៈ​ពេល​១០​ឆ្នាំ ចាប់ពី​ចុង​ឆ្នាំ​នេះទៅ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​​ទើប​តែ​​មាន​គំរោងមួយ​ដើម្បី​ចេញ​លិខិត​ឆ្លង​ដែន​មាន​សុពល​ភាព​រយៈ​ពេល​១០ឆ្នាំ​។ ខ្ញុំ​ជឿថា វា​អាចចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៤។ តម្លៃ​លិខិត​ឆ្លង​ដែន​ថ្មី​នេះ​ គឺ​១០០​ដុល្លារប៉ុណ្ណោះ​”។

លោក​ សុភ័គ​ បាន​មាន​ប្រសាសន៍​ថា ប្រជាពល​រដ្ឋខ្មែរ​ដែល​មាន​លិខិត​ឆ្លង​ដែន​រួច​ហើយនោះ​ នៅតែអាច​បន្ត​ប្រើប្រាស់លិខិត​ឆ្លង​ដែន​របស់​ខ្លួន​ដោយ​យោង​ទៅ​តាមកម្មវិធីចាស់​ ​ឬ​ពួក​គាត់អាច​​ស្នើ​សុំ​ធ្វើ​ថ្មី​មួយទៀតក៏បាន។ លោក​បាន​ឲ្យ​ដឹង​ថា “ប្រសិន​បើ​ប្រជាពល​រដ្ឋ​មាន​លិខិត​ឆ្លង​ដែន​រួច​ហើយនោះ​ ពួក​គាត់​អាច​ធ្វើ​លិខិត​ឆ្លង​ដែន​ថ្មី​មួយទៀតបាន ហើយ​​អាច​បង់​តម្លៃដូចគ្នា​”។

លោក​ឧត្តម​សេនីយ៍ ម៉ៅ ចាន់​តារា អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​អត្តសញ្ញាណ​កម្ម​បាន​បញ្ជាក់​ថា ផែន​ការ​នេះ​មាន​ហើយ​​​។ លោក​បាន​បន្ត​ថា “យើង​​នឹង​អនុវត្ត​” ។ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ឡើយ​។​

លោក​ អាង​ គឹម​អ៊ាង​ ជា​ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ​មកទល់ពេលនេះក្នុងឆ្នាំនេះ ចំនួនប្រជាជន​ខ្មែរដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​មានការកើនឡើង បើ​ធៀប​នឹង​រយៈ​ពេល​ដដែល​កាល​ពី​ឆ្នាំ​មុន៕ ប៊ុននី​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស