27 C
Phnom Penh

តុលាការកោះហៅអ្នកភូមិមកសាកសួរ​ជុំវិញការបំផ្លាញអំពៅក្រុមហ៊ុន​នៅ​ខេត្ត​ព្រះវិហារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​ជនជាតិភាគតិច​​​កួយ​​​បីនាក់​​​និង​​​បុគ្គលិក​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ម្នាក់​​​ ត្រូវបាន​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះវិហារ​​​ កោះហៅ​​​មក​​​សាកសួរ​​​ជុំវិញការ​​​បំផ្លាញ​​​អំពៅ​​​នៅ​​​លើ​​​ចម្ការ​​​អំពៅ​​​របស់​​​ក្រុម​​​ហ៊ុន​​​ចិន​​​មួយកាលពីខែមុន​​​។

​​​យោងតាម​​​អ្នកស្រី​​​ សឹង សំ តំណាង​​​ជនជាតិ​​​ភាគតិច​​​ដែល​​​ទទួល​​​បា​​​ន​​​ដីកា​​​កោះហៅ​​​បាន​​​ឲ្យ​​​ដឹ​ង​​​ថា ក្រុមអ្នក​​​ភូមិ​​​មកពីឃុំ​​​ប្រមេរុ ស្រុក​​​ត្បែង​​​មានជ័យ​ ត្រូវបាន​​​កោះហៅ​​​​​​ឲ្យ​​​មក​​​បង្ហាញ​​​ខ្លួន​​​ដើម្បីសាកសួរ​នៅ​​​ថ្ងៃសុក្រ​​​សប្ដាហ៍ក្រោយ​​​។ អ្នកស្រី សំ​​​ បាន​​​និយាយ​​ថា “ខ្ញុំគិត​​​ថា តុលាការ​​​ចង់​​​សាកសួរ​​​ពួកយើង​​​ ពីព្រោះពួកគេ​​​ចង់​​​គំរាម​​​កំហែង និង​​​បំភិត​​​បំភ័យ​​​ពួកយើង​​​ដើម្បីកុំឲ្យ​​​យើង​​​តវ៉ា​​​នឹង​​​ក្រុម​​​ហ៊ុន​​​នេះទៀត”។ អ្នកស្រី​​​បាននិយាយ​​​ថា “តាម​​​ពិត​​​យើង​​​បានទៅ​​​យកអំពៅ​​​​​ ពីព្រោះ​​​ក្រុម​​​ហ៊ុន​​​ RoyFeng បាន​​​ដាំអំពៅ​​​លើ​​​ដីរបស់​​​យើង​​​ ហើយ​​​អាជ្ញាធរ​​​មិន​​​បាន​​​ដោះស្រាយ​​​បញ្ហា​​​​​​ឲ្យពួក​​​យើង​​​ឡើយ​​​”។

ក្រុម​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ភាគតិច​​​កួយ​​​អះអាង​​​ថា ក្រុម​​​ហ៊ុន RoyFeng និង​​​ក្រុម​​​ហ៊ុន​​​ចិន​​​មួយ​​​ទៀត​​​ឈ្មោះ LanFeng បាន​​​ចាប់​​​យក​​​និង​​​រាន​​​ដី​​​សមូហភាព​​​របស់​​​ពួកគាត់​​ចំនួន​​៥.០០០​​​ហិកតា​​​ដោយ​​​ខុស​​​ច្បាប់​​​។ ការ​​​តវ៉ា​​​បាន​​​កើត​​​ឡើង​​​ជា​​​ញឹក​​​ញាប់​​​​​កន្លះឆ្នាំ​​​មក​​​ហើយ ហើយ​​​រដ្ឋាភិបាល​​​បាន​​​ឆ្លើយ​​​តប​​តាមវិធីផ្សេងៗដោយ​មាន​​​ការ​​​ឃាត់ខ្លួន​​​ និង​​​កា​​​រ​​​គំរាម​​​កំហែង។

កាលពីខែ​​​មករា ព្រះតេជគុណ ប៊ុត​​​ ប៊ុនទិញ ជា​​​សកម្ម​​​ជន​​​ព្រះសង្ឃ និង​​​ព្រះសង្ឃបួន​​​អង្គ​​​ទៀត ព្រម​​​ទាំង​​​បុគ្គលិក​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ឃាត់​​​ខ្លួន​​​បន្ទាប់​ពី​​​ចូ​​​ល​​​រួម​​​ការ​តវ៉ា​​​ពាក់ព័ន្ធការ​​​ចាប់​​​យក​​​ដី​​​ដែល​​​ត្រូវ​​​បាន​ចោទ​នេះ​​​។

កាលពីខែមេសា លោក អ៊ុំ ម៉ារ៉ា អភិបាល​​​ខេត្ត​​​ព្រះវិហារ​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​ស្នើ​​​ឲ្យ​​​បិទ​​​អង្គការ​​​ក្រៅរដ្ឋាភិបាល​​​ដែល​​​ជួយ​​​ក្រុម​​​អ្នក​​​ភូមិ​​​​​​នេះ។

លោក អាង ជាតិឡោម នាយក​​​ប្រតិបត្តិ​​​អង្គការ​​​​​​ពន្លក​​​ខ្មែរ ជា​អង្គការ​ក្រៅ​​​រដ្ឋាភិបាល បាន​​​និយាយ​​​ការ​​​ពា​​​រ​​​សកម្មភាព​​​របស់​​​បុគ្គលិក​​​លោក​ ឈ្មោះ​ លុត​ សាង​ ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​ដែល​​​​​​ត្រូវ​​​តុលាការ​​​កោះហៅដែរនោះ​​​។ លោក ជាតិឡោម បាន​​​មាន​​​ប្រសាសន៍​​​ថា “បុគ្គលិក​​​របស់​​​ខ្ញុំ​​​មិន​​​បាន​​​ដឹក​​​នាំអ្នក​​​ភូមិ​​​ទៅ​​​បំផ្លាញ​​​ចម្ការ​​​អំពៅទេ ប៉ុន្តែ គាត់គ្រាន់​​​តែ​​​​​​ទៅពិនិត្យមើល​​​ប៉ុណ្ណោះ”។

​​​លោក ម៉ារ៉ា បានមាន​​​ប្រសាសន៍​​​នៅពេល​​​នោះ​​​ថា កាលពីខែមេសា ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​បំផ្លាញ​​​អំពៅប្រហែល​​​៣៦​​​តោន​​​នៅ​​​លើ​​​ដី​​​ទំហំ​​​៣ហិកតា​​​។ តំណាង​​​ដែល​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​នោះ​​​មិន​បដិសេធ​ថា អ្នក​​​ភូមិ​​​​​​មិន​​​បាន​​​បំផ្លាញ​​​អំពៅទាំង​​​នោះ​​ទេ ប៉ុន្តែ​​​បាន​​​អះអាង​​​ថា អំពៅ​​​នោះ​​ត្រូវ​​​បាន​​​ដាំ​​​​​នៅ​​​លើ​​​ដី​​​ស្រប​​​ច្បាប់​​​របស់​​​ពួកគាត់។

នួន ម៉ុន ដែល​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ជាមួយ​​ រឿង ខាន់ តំណាង​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​ភាគតិច​​​កួយ​​​ដែរ​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំគិត​​​ថា ​​​យើង​​​គ្មាន​​​កំហុសទេ ពីព្រោះក្រុម​​​ហ៊ុន​​​បាន​​​ដំាអំពៅ​​​លើ​​​ដី​​​របស់​​​យើង​​​។ ក្រុម​​​ហ៊ុន​​​បាន​​​បំផ្លាញ​​​ដីព្រៃ​​​ដូន​​​តា​​​របស់​​​យើង”។

លោក អាង ជាតិ​​​ឡោម នាយក​​​ប្រតិបត្តិ​​​អង្គការ​​​ពន្លក​​​ខ្មែរ បានមាន​​​ប្រសាសន៍​​​ថា លោក​​​ដឹង​​​​​​ច្បាស់​​​ថា ដីកា​​​បង្គាប់​​​របស់តុលាការ​​​គឺ​​​មាន​​​បំណង​​​បំភិត​​​បំភ័យ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ខ្ញុំដឹង​​​ថា ក្នុង​​​ករណីវិវាទ​​​ដីធ្លីភាគ​​​ច្រើន​​​ អាជ្ញាធរ​​​តែ​​​ង​​​តែ​​​ប្រើ​​​​​​ប្រាស់​​​ប្រព័ន្ធតុលាការ​​​មកបំភិត​​​បំភ័យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ដើម្បីកុំឲ្យពួកគាត់​​​តវ៉ា​​​នឹង​​​ក្រុម​​​ហ៊ុន​​​ទៀត​​​”។

លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារ​​ង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​តប​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់ទាំង​​​នេះទេ​​​ ដោយ​​​លើក​​​ឡើង​​​ថា ការ​​​កោះ​​​ហៅ​​​​​​​នេះ​គឺ​​​ធ្វើ​​​តាម​​​​​​ច្បាប់​​​តែ​​​ប៉ុណ្ណោះ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​គ្រាន់​​​តែចង់​​​ឲ្យ​​​អ្នកភូមិ​​​បញ្ជាក់​​​ ថាតើ​​​ពួកគាត់​​​បាន​​​ធ្វើ​​​ដូចដែល​​​ក្រុម​​​ហ៊ុន​​​ចោទប្រកាន់​​មែន​​​ឬ​​​អត់”៕ សារុន​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស