34 C
Phnom Penh

​​​​​​តម្លៃ​​​កៅស៊ូ​​​កម្ពុជា​ធ្លាក់​​​​ចុះ​ខ្លាំង​​​ដោយសារ​​​ឥទ្ធិពល​​​ពីផែន​កា​​​រនាំ​ចេញ​​​កៅស៊ូ​​​របស់​​​ប្រទេស​​​ថៃ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​អគ្គលេខាធិការ​​​នៃ​​​សមាគម​​​សម្រាប់​​​ការ​​​អភិវឌ្ឍន៍​​​កៅស៊ូ​​​របស់​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​​​​កាល​ពីម្សិល​មិញ​​​ថា តម្លៃ​កៅស៊ូ​​​​​​របស់​​​កម្ពុជា​​​ ដែល​​​ធ្លាក់​​​ចុះ​ខ្លាំង​បាន​ធ្លាក់​​​ចុះ​​​ដល់​​​កម្រិត​​​ទាប​​​ខ្លាំង​​​ ដោយសារ​​​រង​ឥទ្ធិពល​​​កាន់​​​តែ​​​ខ្លាំង​​​ពី​ផែន​​​ការ​​​របស់​​​ប្រទេស​​​ថៃ​​​ ដែល​​​គ្រោង​​​នឹង​​​លក់​​​ចេញ​​​កៅស៊ូ​​​ពី​​​​ស្តុក​​​របស់​​​ខ្លួន​​​ក្នុង​​​បរិមាណ​​​ដ៏​ច្រើន​​​។

​​​ខណៈ​ដែល​​​តម្លៃ​​​កៅស៊ូ​​​ធ្លាក់​​​ចុះ​​​ទូទាំង​​​សកល​​​លោក​​​ ពោលគឺ​​​ធ្លាក់​​​ចុះ​​​ដល់​​​១.៥០០​​​ដុល្លារ​​​ក្នុង​​​មួយតោន ពោលគឺ​​​ធ្លាក់​​​ចុះ​​​ប្រហែល​​​៣១​​​ភាគរយ​​​ បើ​​​គិត​​​តាំង​​​ពីដើម​​​ឆ្នាំនេះ​​​ ដែល​​​តម្លៃ​​​លក់​​​កៅស៊ូ​​​គឺ​​​ ២.២០០​​​ដុល្លារ​​​ក្នុង​​​មួយតោន​​​នោះ​ លោក ម៉ែន សុភ័ក្ត្រ បានមាន​​​ប្រសាសន៍​​​ថា វិស័យ​​​នេះ​​​កំពុង​​​តែ​​​ជួប​​​ស្ថានភាព​​​លំបាក​​​គួរ​​​ឲ្យ​​​បារម្ភ​​​។

តម្លៃ​​​ធ្លាក់​​​ចុះ​​​នេះ​​​បាន​​​នាំ​​​ឲ្យ​​​រោងចក្រ​​​កែច្នៃ​​​ជាច្រើន​​​ផ្អាក​​​ដំណើរ​​​ការ​​​ ពីព្រោះ​​​ពួកគេ​​​កំពុង​​​តែ​​​ជួប​​​ស្ថានភាព​​​លំបាក​​​ក្នុង​​​ការ​​​ចំណាយ​​​​​​លើ​​​កម្មករ​​​។ ប្រជាជន​​​កំពុង​​​តែ​​​ទទួល​​​ប្រាក់​​​ចំណេញ​​​តិច​​​តួច​​​បំផុត​​​ ហើយ​​​ប្រសិន​​​បើ​​​តម្លៃ​​​ធ្លាក់​​​ចុះទៀត​​​ ពួកគេ​​​នឹង​​​ខាត​​​បង់​​​”។

រោងចក្រ​​​ប្រមាណ​​​៣០​​​ទៅ៤០ភាគរយ​​​នៃ​​​រោងចក្រ​​​ចំនួន​​​៦០​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែល​​​កែ​​​ច្នៃ​​​កៅស៊ូឆៅ​​​បាន​​​ផ្អាក​​​ដំណើរ​​​ការ​​​ ហើយ​​​ប្រជា​​​ជន​​​កំពុង​​​តែ​​​ខិត​​​ខំ​​​ធ្វើការ​​​ដោយ​​​ទទួ​​​ល​​​បាន​​​ប្រាក់​​​ចំណេញ​​​បន្តិច​​​បន្តួច​​​។

តម្លៃ​​​កៅស៊ូក្នុង​​​ស្រុក​​​ និង​​​លើ​​​ទីផ្សារ​​​ពិភព​​​លោក​​​បាន​​​និង​​​កំពុង​​​តែ​​​ធ្លាក់​​​ចុះ​​​រយៈពេល​​​បីបួន​​​ឆ្នាំ​​​មក​​​ហើយ ដោយ​​​សារ​​​តែ​​​ការ​​​ព្រួយបារម្ភអំពី​​​បរិមាណ​​​ផ្គត់​​​ផ្គង់​​​លើស​​​ពី​​​តម្រូវ​​​ការ​​​ និង​​​កំណើន​​​សេដ្ឋកិច្ច​​​យឺតៗ​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ ដែល​​​ជា​​​ប្រទេស​​​នាំចូល​​​កៅស៊ូធំបំផុត​​​ក្នុង​​​ពិភព​​​លោក​​​។ ប្រទេស​​​ថៃ​​​ដែល​​​​​​ជា​​​ប្រទេស​​​ផ្គត់​​​ផ្គង់​​​កៅស៊ូ​​​លំដាប់​​​ទី៣​​​នៅ​​​លើ​​​ពិភព​​​លោក​​​​​បាន​​​ប្រកាស​​​កាលពី​​​ដើម​​​ខែ​​​នេះ​​​ថា ខ្លួន​​​នឹង​​​លក់​​​ចេញ​​​កៅស៊ូ​​​ក្នុង​​​ស្តុក​​​ប្រមាណ​​​២០០.០០០​​​តោន​​​ ដែល​​​ខ្លួន​​ប្រមូល​​​​បាន​​​អំឡុង​​​កម្មវិធី​​​ឧបត្ថម្ភធន​​​របស់​​​រដ្ឋ​​​សម្រាប់​​​ទិញ​​​កៅស៊ូ​​​ ពី​​​ប្រជា​​​ជន​​​ក្នុង​​​តម្លៃ​​​ខ្ពស់​​​ជាង​​​តម្លៃទីផ្សារ​​​។

លោក សុភ័ក្ត្រ បាន​​​មាន​​​ប្រសាសន៍​​​ថា សកម្មភាព​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​ទីផ្សា​​​រ​​​មាន​​​ភាព​​​ប្រែ​​​ប្រួល​​​ខ្លាំង​​​ និង​​​បន្ទាប​​​តម្លៃ​កៅស៊ូ​​​កម្ពុជា​បន្ថែម​ទៀត​​​។ លោក  សុភ័ក្ ត្រ បាន​​​ឲ្យ​​​ដឹង​​​ថា “ការ​​​លក់​​​កៅស៊ូ​​​របស់​​​ប្រទេស​​​ថៃ​​​នឹង​​​ធ្វើ​​​ឲ្យ​​​បរិមាណ​​​ផ្គត់​​​ផ្គង់​​​កើន​​​ឡើង​​​កាន់​​​តែច្រើន​​​នៅ​​​ក្នុង​​​ទីផ្សារ​​​អន្តរជាតិ​​​។ នេះ​​​នឹង​​​ប៉ះពាល់​​​ដល់​​​តម្លៃ​​​កៅស៊ូ​​​របស់​​​កម្ពុជា​​​ដែល​​​ជា​​​ប្រទេស​​​ផ្គត់​​​ផ្គង់​​​ផលិត​​​ផល​​​កៅស៊ូ​​​តែ​​​ប្រាំ​ភាគ​រយ​​​ប៉ុណ្ណោះ​​លើ​​​ពិភព​​​លោក​​​​​​ យើង​​​​​​គ្មាន​​​ជម្រើស​​​ ប៉ុន្តែ​​​ត្រូវ​​​ធ្វើតាម​​​ប្រទេស​​​ផ្គត់​​​ផ្គង់​​​កៅស៊ូ​ធំៗ​​​លើ​​​ពិភព​​​លោក​​​”។

ការ​​​នាំចេញ​​​កៅស៊ូ​​​អំឡុង​​​ត្រីមាស​​​ដំបូង​​​នៃ​​​ឆ្នាំនេះ មាន​​​បរិមាណ​​​កើន​​​ឡើង​​​ ប៉ុន្តែ​​​ចំនួន​ទឹក​​​ប្រាក់​​​ចំណូល​​​ថយ​​​ចុះ​​​ បើ​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាលពីឆ្នាំមុន​​។ ចាប់​​​ពី​ទីខែ​​​មករា ដល់​​​ខែ​​​មីនា​ កម្ពុជា​​​បាន​​​នាំចេញ​​​កៅស៊ូ​​​១៩.០៤១​​​តោន ​​​គិត​​​ជា​​​ចំនួន​ទឹក​​​ប្រាក់​​​គឺ​​​៣៧,៦​​​លាន​​​ដុល្លារ​​​ បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១៣​​​នាំចេញ​​​កៅស៊ូ​​​១៥.០១៨​​​តោន​​ គិត​​​ជា​​​ចំនួន​​​ទឹក​​​ប្រាក់​​​គឺ៤១,២​​​លាន​​​ដុល្លារ។

លោក សុភ័ក្ត្រ បាន​មាន​​​ប្រសាសន៍​​​ថា ការ​​​បង្កើន​សកម្ម​ភាពដាំដុះ​​​ដោយ​​​ការ​​​ពង្រីក​​​ទីផ្សារ​​​នាំចេញ​​​របស់​​​កម្ពុជា​​​​​ គឺ​​​ជា​​​វិធីមួយ​​​ដែល​​​មិនអា​ចទៅរួច​​​ឡើយ​​​ ដោយសារ​​​ធនធាន​​​មាន​​​កម្រិត​​​របស់​​​ប្រទេស​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អាច​​​បង្កើន​​​​ការ​​​នាំ​ចេញ​កៅស៊ូ​​​ច្រើន​​​ទៀត​​​ទេ ពីព្រោះ​​​សមត្ថភាព​​​របស់​​​យើង​​​ដល់​​​កម្រិត​​​អតិបរមា​​​ហើយ​​​។ ការ​​​ដាំដុះ​​​មាន​​​កម្រិត​​​របស់កម្ពុជា​​​ និង​​​សកម្មភាព​​​ផ្គត់​​​ផ្គង់​​​គ្មាន​​​ស្ថិរភាព​​​ នាំ​​​ឲ្យ​​​កម្ពុជា​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​ស្វែង​​​រក​​​ទីផ្សារ​​​ផ្សេងៗ​​​ទៀត​​​”។

លោក ទូច ចាន់ធី ម្ចាស់​​​ចម្ការ​​​កៅស៊ូ​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ បាន​​​មាន​​​ប្រសាសន៍​​​ថា ចាប់តាំងពី​​​ខែ​ធ្នូ​មក គាត់​​​ត្រូវ​​​ទម្លាក់​​​ថ្លៃ​​​កៅ​ស៊ូរាវ​​​ដល់​៥០​​​ភាគរយ​​​ ពោល​គឺ​​​ពី​​​ប្រហែល​​​៨.០០០​​​រៀល​​​ (ប្រហែល​​​ពីរ​​​ដុល្លារ​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​) មក​ត្រឹម​​​៤.៨០០​​​រៀល​​​ (ប្រហែល​​​១,២​​​ដុល្លារ​​​) នៅ​​​ខែនេះ​​​។ លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា “បើទោះជា​​​កម្មករ​​​របស់​​​ខ្ញុំ​​​ និង​​​ខ្ញុំ​​​បាន​​​ព្រម​​​ព្រៀង​​​បន្ទាប​​​ប្រាក់​​​ឈ្នួល​​​ក៏ដោយ​​​ ក៏​​​មុខជំនួញ​​​របស់​​​ខ្ញុំនៅតែ​​​ជួប​​​បញ្ហា​​​លំបាក​​​ដដែល​​​”។

ប្រធាន​​​រោងចក្រ​​​មួយ​​​នៅ​​​ខេត្ត​​​កំពង់ចាម ដែល​​​សុំមិនបញ្ចេញឈ្មោះ ដោយសារ​​​អ្នកស្រី​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យនិយាយ​​​ជាមួយ​​​អ្នកកាសែត​​​ បាន​​​ឲ្យ​​​ដឹង​​​ថា រោងចក្រ​​​កែច្នៃ​​​កៅស៊ូ​​​របស់​​​អ្នកស្រី​​​កំពុង​​​ដំណើរ​​​ទាំង​​​​ខាត​​​បង់​​​។ អ្នកស្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា “ខ្ញុំ​​​ស្នើ​​​ឲ្យ​​​កសិករ​​​កាត់​​​បន្ថយ​​​ការ​​​ដាំដុះ​​​របស់​​​ខ្លួន​​​ ដើម្បី​​​កាត់​បន្ថយ​ការ​​​​ផ្គត់​​​ផ្គង់​​​ ហើយ​​​តម្លៃ​​​កៅស៊ូ​​​កើន​​​ឡើង​​​វិញ​”។

អ្នកស្រី យូ សេង ដែល​ជា​​​ឈ្មួញ​​​ទិញ​​​​​​កៅស៊ូ​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ បាន​​​មាន​​​ប្រសាសន៍​​​ថា ដើម្បី​​​ឲ្យ​​​ឧស្សាហកម្ម​​​នេះ​​​រឹង​​​មាំ​​​ និង​​​កាត់​​​បន្ថយ​​​ឥទ្ធិពល​​​សេដ្ឋកិច្ច​​​ពី​ខាង​​​ក្រៅ​​​ វា​​​ជា​​​ការចាំបាច់​​​ត្រូវ​​​តែ​​​ធ្វើ​​​ពិពិធកម្ម​​​មុខ​​​របរ​​​ដែល​នឹង​​​​បង្កើន​តម្លៃ​នៅ​​​ក្នុង​​​សង្វាក់ផ្គត់​​​ផ្គង់​​​​​​កៅស៊ូ។ អ្នក​ស្រី​បាន​​​បន្ត​​​ថា “រដ្ឋាភិបាល​​​ចាំបាច់​​​ត្រូវ​​​តែ​​​លើក​​​ទឹក​​​ចិត្ត​​​វិនិយោគិន​​​ឲ្យ​​​​​​សាង​​​សង់​​​រោង​​​ចក្រ​​​នៅ​ទីនេះ​​​ ដែល​​​អាច​​​កែច្នៃ​​​កៅស៊ូ​​​ទៅជា​​​ផលិត​ផល​សម្រេច​ដូច​​​ជា​​​កៅ​ស៊ូ​កង់​​​ជាដើម​​​”៕ ប៊ុននី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស