34 C
Phnom Penh

ការ​អភិវឌ្ឍ​​​​​​ផ្លូវ​​​វេង​​​ស្រេង​​​យឺ​​​តយ៉ាវ​​​ជាង​​​ការ​​​គ្រោង​​​ទុក​​​ឆ្ងាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​​​ក្រុម​​​ហ៊ុន​​​សាង​​​សង់​​​មួយ​​​ដែល​​​​​​កំពុង​​​អភិវឌ្ឍ​​​ផ្លូវ​​​វេង​​​ស្រេង​​​ ដែល​​​មាន​​​ជង្ហុក​​​​​​ធំៗ​​​និង​​​ហុយ​​​ទ្រលោម បាន​​​លើក​​​​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គម្រោង​​​​​​ស្ថាប​​​នា​​​ផ្លូវ​​​នេះ​​​នឹង​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​យូរ​​​ជាង​​​ការ​​​រំពឹង​​​ទុក​​​ដល់​​​ទៅ​​​ពីរដង។ veng-sreng

កាល​​​ពី​​​ខែ​​​វិច្ឆិកា លោក​​​ ប៉ា​​ សុជាតិ​​​វង្ស អភិបាល​​​រាជធានី​​​ភ្នំពេញ​​​បាន​​​ប្រកាស​​​ថា ប្រវែង៦,៥​​​គីឡូម៉ែត្រ​​​នៃ​​​ផ្លូវ​​​ដែល​​​មាន​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​​​​ជា​​​​​ច្រើន​​​អម​​​សង​​​ខាង​​​​​​នេះ នឹង​​​ត្រូវ​​​ក្រាល​​​បេតុង​​​​​​ហើយ​​​នៅ​​​​​​ដំណាច់​​​ឆ្នាំ​​​២០១៤។

ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ ប្រធាន​​​ក្រុម​​​ហ៊ុន​​​សាង​​​សង់​​​  TCM Construction បាន​​​លើក​​​ឡើង​​​ថា ដោយ​​​សារ​​​តែ​​​អាជីវកម្ម​​​ និង​​​លំនៅ​​​ដ្ឋាន​​​នានា​​​ទន្ទ្រាន​​​ចូល​​ដី​​​ចំណី​​​ផ្លូវ​​​ គម្រោង​​​នេះ​​​មិន​​​អាច​​​ចប់​​​​​​រួច​​​រាល់​​​មុន​​​ដំណាច់​​​ឆ្នាំ​​​២០១៥​​​​​​នោះ​​​ទេ។

ប្រធាន​​​​​​ក្រុម​​​ហ៊ុន​​​សាង​​​សង់​​​​​ដែល​​​ប្រាប់​​​​ឈ្មោះ​​​របស់​​​ខ្លួន​​​ត្រឹម​​​ ទៀង ដោយសារ​​​តែ​​​ខ្លាច​​​បាត់​​​បង់​​​កិច្ច​​​សន្យា​​នោះ បាន​​​​​មាន​​​​​​ប្រ​​​សាសន៍​​​ថា  “មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ច្រើន​​​ណាស់​​​រស់​​​នៅ​​​លើដី​​​ចំណី​​​​​​ផ្លូវ​​​ ដែល​​​​​​​​​ប្រហែល​​​ជា​​​​​​ធ្វើ​​​ឲ្យ​​​យើង​​​​​​មិន​​​អាច​​​បញ្ចប់​​​​​តាម​​​ពេល​​​ព្រម​​​ព្រៀង​​​គ្នា​​​​បាន​​​។ ប្រសិន​​​បើ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ​​​រើចេញ​​​អស់​​​ យើង​​​អាច​​​ធ្វើ​​​​​​បាន​​​​​​លឿន​​​ជាង​​​នេះ​​​ឆ្ងាយ​​​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ដោយ​​​សារតែការ​​​​​ងារ​​​យឺត​​​យ៉ាវ​​​ យើង​​​សម្រេច​​​បាន​​​តែ​​​១៥​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​។ យើង​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​ក្រសួង​​​សាធារណការ​​​ និ​​​ង​​​ដឹក​​​ជញ្ជូន និង​​​សាលា​​​រាជធានី ជួយ​​​ដោះស្រាយ​​​បញ្ហា​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់នៅ​​​លើ​​​ដី​​​ចំណី​​​​​​ផ្លូវ​​​នេះ​​​”។លោក​​​បាន​​​​​ប៉ាន់​​​ប្រមាណ​​​ថា ផែន​​​ការ​​​រយៈ​​​ពេល​​​​​​១៤​​​ខែ​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​គម្រោង​​​រយៈ​​​ពេល​​​២៨ខែ​​​​​ទៅ​​​ហើយ​​​។

ផែន​​​ការ​​​ដ៏​​​ធំ​​​របស់​​​សាលា​​​រាជធានី​​​សម្រាប់​​​ផ្លូវ​​​វេង​​​ស្រេង​​​រួមមាន​​​ការ​​​ពង្រីក​​​ទំហំ​​​​​​​​ផ្លូវ​​​ឲ្យ​​​ដល់​​​​​​២៨ម៉ែត្រ​​​ ដោយ​​​១៩​​,៥​​​ម៉ែត្រ​​​ជា​​​ផ្លូវ​​​ចាក់​​​បេតុង និង​​​២,៥​​​ម៉ែត្រ​​​ជា​​​សួន​​​​​​ស្មៅ​​​នៅ​​​ចំ​​​កណ្តាល​​​។​​​​

បច្ចុប្បន្ន​​​ផ្លូវ​​​នេះ​​​មាន​​​សភាព​​​ដូចតំបន់​​​ស​​​មរភូមិ និង​​​គ្រួស​​​​​​ខ្សាច់​​​ដែល​​​មាន​​​ថ្ម​​​រ​​​ដិប​​​រដុប​​​ និង​​​មាន​​​ជង្ហុក​​​ជ្រៅ​​​ត្រឹម​​​ក្បាល​​​ជង្គង់​​​ ហើយ​​​ផ្នែក​​​ដែល​​​​​​ចាក់បេតុង​​រួច​​​មាន​​​ចរាចរ​​​ប្រជ្រៀត​​​គ្នា​​​កកកុញ និង​​​គ្រឿង​​​ចក្រ​​​អម​​​ដោយ​​​គំនរ​​​ដី​​​ធំៗ។

លោក ឃួង​​​ ស្រេង​​​ អភិបាលរង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា អ្នក​​​ដែល​​​រស់​​​នៅ​​លើ​​​ដី​​​ចំណី​​​ផ្លូវ​​​នេះ គឺ​​​រស់​​​នៅលើ​​​​​ដី​​​រដ្ឋ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​រស់​​​នៅ​​​ជាប់​​​​​​ផ្លូវ​​​ត្រូ​​​វ​​​តែ​​​រើ​​​ចេញ ប៉ុន្តែ សំណង​​​មិន​​​មែន​​​ជា​​​ការ​​​ងារ​​​របស់​​​សាលា​​​រាជ​​​ធានី​​​ ឬ​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​ទេ វា​​​ជា​​​ការ​​​ងា​​​របស់​​​ក្រសួង​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​”។ កាល​​​ពី​​​ម្សិលមិញ តំណាង​​​ក្រសួង​​​សេដ្ឋកិច្ច និង​​​ហិរញ្ញវត្ថុ​​​​​​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​បំភ្លឺ​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​។

យោង​​​តាមលោក កែន លូ អគ្គលេខា​​​ធិការ​​​នៃ​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​​​​នៅកម្ពុជា ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ផ្លូវ​​​វេង​​​ស្រេង​​​ជា​​​តំបន់​​​មួយ​​​ក្នុង​​​ចំណោម​​​តំបន់​​​ចំនួន​​​បី​​​ដែល​​​​​​សម្បូរ​​​ដោយ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​។​​​​​​​​​ លោក​​​​​​​​​​​​​មាន​​​​​​ប្រសាសន៍​​​ថា ស្ថាន​​​ភាព​​​ផ្លូវនេះ​​​មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​ពី​​​​​​តំបន់​​​នេះ​​​​​​ធ្លាក់​​​ចុះ​​​ទេ​​​ ​​​ប៉ុន្តែ​​​វា​​ធ្វើ​​​​​ឲ្យ​​​អ្វី​​​ៗ​​​ដំណើរ​​​ការ​​​កាន់​​​តែ​​​យឺត​​​។

លោក​​​ មាស ពិសី អាយុ​​​៣២​​​ឆ្នាំ​​​​​​ដែល​​​រស់​​​នៅ​​​លើដី​​​ចំណី​​​ផ្លូវ​​​វេង​​​ស្រេង​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អាជ្ញាធរ​​​បាន​​​ឲ្យ​​​គាត់​​​រើ​​​ចេញ​​​ដោយ​​​គ្មាន​​​សំណង​​​។ គាត់​​​បាន​​​លើក​​​ឡើង​​​​​​បន្តទៀត​​​ថា “ខ្ញុំ​​​បាន​​​រើ​​​ផ្ទះ​​​ខ្ញុំ​​​រួច​​​ហើយ​​​កាល​​​ពី​​​ពីរ​​​ខែ​​​មុន​​​ ទោះបី​​​ជា​​​ពួកគេ​​​គួរ​​​តែ​​​​​ផ្តល់​​​សំណង​​​ខ្លះ​​​ដល់​​​ខ្ញុំ​​​ក៏​​​ដោយ។ ចិត្ត​​​របស់​​​ខ្ញុំ​​​ចង់​​​បាន​​​សំណង​​​ ប៉ុន្តែ ខ្ញុំ​​​ដឹង​​​ថា ខ្ញុំ​​​មិន​​​អាច​​​ប្រឆាំង​​​នឹង​​​ពួកគេ​​​បាន​​​ទេ​​​”៕ សុខុម 

(រាយការណ៍​​​បន្ថែម​​​ដោយ​​​ MattBlomberg )

​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស