ប័ណ្ណសារ

គណ​បក្ស​​​ប្រជា​ជន​​​កម្ពុជា​ឈ្នះ​​​ឆ្នោត​ក្រុម​​​ប្រឹក្សា​​​ដូច​​​ការ​​​រំពឹង​​​ទុក

By

May 19, 2014

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​ឈ្នះឆ្នោតដូច​​​ការ​​​រំពឹង​​​ទុក ​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើសរើសក្រុម​​​ប្រឹក្សារាជធានី ខេត្ត​​​ ក្រុង ស្រុក  ខណ្ឌ  កាលពីម្សិលមិញ  ដោយ​​​មានសមាជិកក្រុម​​​ប្រឹក្សា​​​ឃុំសង្កាត់​​​ស្ទើរ​​​តែ​​​ទាំង​​​អស់​​​លើក​​​លែង​​​តែ​​​បីនាក់​​​ប៉ុណ្ណោះក្នុង​​​ចំណោម​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​ទាំង​​​១១.៤៥៩​​​នាក់​​​ទូទាំង​​​ប្រទេស​​​ បាន​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​ថ្មីនេះ​​​នៅ​​​តាម​​រាជ​​​ធានី​​​ ខេត្ត​​​ក្រុង ស្រុក​​​ ខណ្ឌ​​​របស់​​​ខ្លួន​​​។

សមា​ជិក​ក្រុម​​​ប្រឹក្សា​ខណ្ឌ​៧មករា​ កំពុង​រង់ចាំ​លទ្ធ​ផល​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ក្រុម​​​ប្រឹក្សា​​​​កាល​ពី​ម្សិ​លមិញ​។​ ​Sani Saniry/The Cambodia Daily

ការ​​​គណនា​​​លទ្ធផល​​​បណ្ដោះ​​​អាសន្ន​​​ដែល​​​ គ.ជ.ប.​​​ បាន​​​ចេញ​​​កាលពីយប់​​​មិញ​​​បង្ហាញ​​​ថា​​​គណបក្ស​​​ប្រជា​​​ជន ​​​កម្ពុជា​​​​​​បានទទួល​៨.៣៧៩​​​សំឡេង​​​ (៧៣,១២​​​ភាគរយ​​​) និង​​​គណ​​​ បក្ស​​​សង្គ្រោះជាតិ​​​ទទួល​​​បាន​​​២.៩៥៩​​​សំឡេង (២៥,៨២ភាគរយ​​​) ​​​នៅ​​ ​ក្នុង​​​​​ស្រុក​​​ខណ្ឌ​​​ទូទាំង​​​ប្រទេស​​​។

នៅ​​​ក្នុង​​​ការ​​​ បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​នេះ​​​កាលពីឆ្នាំ​​​២០០៩​​ ​ គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​ទទួល​​​បាន​​​៨.៤៧០​​​សំឡេង​​​ គណបក្ស​​ ​ សម រង្ស៊ី  ទទួល បាន​​​២.៣៣៥​​​សំឡេង​​​ទូទាំង​​​ស្រុក​​​ខណ្ឌ​​​ ប៉ុន្តែ​​​ចំនួន​​​​​​ សមាជិក​​​ក្រុម​​​ប្រឹក្សា​​​​ឃុំ​​​សង្កាត់​​នៅ​​​ទូទាំង​​​ប្រទេស​​​បាន​​ ​កើន​​​ឡើង​​​។

នៅឯសន្និសីទ​​​កាសែត​​​នៅពេល​​​រសៀល​​​  លោក ទេព នីថា អគ្គលេខាធិការ ​​​គ.ជ.ប. បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​​​​បោះ​​​ឆ្នោត​​​នេះ​​​បាន​​​ ចំណាយទឹក​​​ប្រាក់​​​អស់​​​១,៧​​​លាន​​​ដុល្លារ​​​។

លោក ម៉ៅ សុភារិទ្ធ សមាជិក ​​​ គ.ជ.ប. បាន​​​និយាយ​​​ថា ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​ ​​រលូន​​​ ហើយ​​​មាន​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ–សង្កាត់​​​តែ​​​ បីនាក់​​​ប៉ុណ្ណោះ​​​មិន​​​បាន​​​ទៅ​​​បោះ​​​ឆ្នោត​​​។ លោក​​​បាន​​​និយាយ​​​ថា “ស្ថានភាព​​​ពេល​​​បោះ​​​ឆ្នោត​​មាន​​ភាព​​​រលូន​​​  និង​​​គ្មាន​​​អំពើ​​​ហិង្សា​​​“។ លោក សុភារិទ្ធ បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​ថា គ.ជ.ប. កំពុង​​​ គណនា​​​ចំនួន​​​អាសនៈ​​​ដែល​​​គណបក្ស​​​​​​នីមួយៗ​​​ទទួល​​​បាន​​​នៅ​​​ ក្នុង​​​ស្រុក​​​ ខណ្ឌ រាជធានី ខេត្ត​​​ ក្រុង​​​នីមួយៗ។

ទោះជាយ៉ាង​​ ​ណា លទ្ធ​​​ផល​​​សម្រាប់​​​ស្រុក​​​ខណ្ឌ​​​ និង​​​ខេត្ត​​​ក្រុង​​​មួយ​​​​​ ​ចំនួន​​​ត្រូវ​​​បាន​​​លោក​​​ ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​​​ក្រសួង​​​ ព័ត៌មាន​​​បាន​​​សរសេរ​​​​​តាម​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​នៅ​​ ​ពេល​​​រសៀល​​​ម្សិល​មិញ។

លោក ខៀវ កាញារីទ្ធ បាន​​​បញ្ជាក់​​​ថា ​​​ នៅ​​​ក្នុង​​​ក្រុម​​​ប្រឹក្សា​​​ខេត្ត​​​កំពង់​​​ចាម គណបក្ស​​​ប្រជាជន​​​ កម្ពុជា​​​របស់​​​លោក​​​ទទួល​​​បាន​​​១២​​​អាសនៈ​​​ ហើយ​​​គណបក្ស​​​ សង្គ្រោះជាតិ​​​ទទួល​​​បាន​​​៩អាសនៈ។ យោង​​​តាម​​​តួលេខ​​​ លោក ខៀវ កាញារីទ្ធ បង្ហាញ​​​ថា នៅ​​​ក្នុង​​​ខេត្ត​​​សៀមរាប​គណបក្ស​​​ ប្រជាជន​​​កម្ពុជា​​​ទទួល​​​បាន​​​​​តួនាទី​​​ក្រុមប្រឹក្សា​​​ស្រុក​​​ ខណ្ឌចំនួន​​​១៤០​​​ និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​បាន​​​៣៧​​​ អាសនៈ ​​​ហើយ​​​គណបក្ស​​​ហ៊្វុន​​​ស៊ិនប៉ិច​​​ទទួល​​​បាន​​​២​​​អាសនៈ។

នៅ​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​មាន​​​តែ​​​ក្រុម​​​ប្រឹក្សា​​​ ឃុំ​-​សង្កាត់​​​ដែល​​​បាន​​​ជាប់​​​ឆ្នោត​​​​​​​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ ឆ្នោត​​​កាល​ពី​​​​​ខែ​មិថុនា ឆ្នាំ​​​២០១២​ប៉ុណ្ណោះ​​មា​​​ន​​​សិទ្ធិ​​​បោះ​​ឆ្នោត​​​។​ នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឃុំ-​សង្កាត់​​​នោះ​​​ គណ​បក្ស​​​ប្រជា​​​ ជន​​​កម្ពុជា​​​ទទួល​​​បាន​​​៨.២៩២​​​អាសនៈ​​​ គឺ​​​ប្រហែល​​​៧២​​​ភាគរយ​​​ ​​នៃ​​​អាសនៈ​​​ទាំង​អស់​​​ ហើយ​​​អាសនៈ​​​ទាំង​​​នេះ​​​ធ្វើ​​​ឲ្យ​​​គណ​បក្ស ​​​កាន់​​​អំណាច​​​ទទួ​​​ល​​​បាន​​​ជ័យ​​​ជម្នះ​​​យ៉ាង​​​ស្រួល​​​នៅ​​​ ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាល​ពីម្សិល​​​មិញ។

គណបក្ស ​​​ពីរ​​​ដែល​​​បាន​​រួម​​​បញ្ចូល​​​គ្នា​​​ជា​​​គណបក្ស​​​តែ​​​មួយ​​​ គឺ​​ ​គណបក្ស​​​សង្គ្រោះជាតិ​​​​​ ក្នុង​​​រយៈពេល​​​មួយ​​​ខែ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា ​​​ឃុំ–សង្កាត់​​​នោះ​​​ បាន​​​ទទួល​​​តំណែង​​​ក្រុម​​​ប្រឹក្សា​​​ ឃុំ–សង្កាត់​​​កើន​​​ឡើង​​​ គឺ​​​ចំនួន​​​២.៩៥៥​​​(២៥,៧៩​​​ភាគរយ​​​)។

ថ្វីបើ ​​​មាន​​​ភាព​​​ខុស​​​គ្នា​​​ច្រើនបែប​​​នេះ​​ក៏ដោយ​​​ ក៏មេដឹកនាំ​​​គណបក្ស ​​​ប្រឆាំង​​​បាន​​​​​​ប្រើ​​​ប្រាស់​​​យុទ្ធនា​​​ការ​​​ឃោសនា​​​បោះ​​​ ឆ្នោត​​​រយៈ​​​ពេល​​​ពីរ​​​សប្ដាហ៍​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​ ​ដើម្បី​​​ព្រមាន​​​គណបក្ស​​​កាន់​​​អំណាច​​​ថា សមាជិកក្រុម​​​ប្រឹក្សា​​​ឃុំ–សង្កាត់​​​របស់ខ្លួនកំពុង​​​តែប្រឆាំង​​​នឹង​ ​​គណបក្ស​​​កាន់​​​អំណាចមួយនេះ​​​ ហើយ​​​នឹង​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​ ​​សង្គ្រោះជាតិ​​​នៅ​​​ថ្ងៃ​​​បោះឆ្នោត​​​។

នៅពេល​​​ធ្វើ​​​ យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នេះ លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​ ​ប្រឆាំង​​​បាន​​​ចាត់​​​ទុក​​​ការ​រីក​​​ចម្រើន​​​គួរ​​​ឲ្យ​​​ភ្ញាក់​​​ ផ្អើល​​​របស់​​​គណបក្ស​​​លោកនៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ ឆ្នាំ២០១៣​​​ដែលកំពុងមាន​ជម្លោះ​​នេះថា ជា​​​និមិត្តរូប​​​នៃ​​​ការ​​​ ផ្លាស់​​​ប្ដូរ​​​ឥរិយាបថ​​​ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​ ​ប្រឹក្សា​​​ឃុំ–សង្កាត់​​​នឹង​​​ធ្វើ​​​តាម​​​រយៈ​​​ការ​​​បោះ​​​ឆ្នោត​​​ នេះ​។

នៅឯសន្និសីទ​​​កាសែត​​​កាលពី​​​រសៀល​​​ម្សិលមិញ​​​នៅទីស្នាក់​​ ​ការ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ក្នុង​​​ខណ្ឌមានជ័យ លោក សម រង្ស៊ី បាន​​​ អះអាង​​​ថា គណបក្ស​លោក​បានទទួល​​​ជោគ​​​ជ័យ​​​ខ្លះៗ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យ៉ាង​​​ហោច​​​ណាស់​​​មាន​​​មនុស្ស​​​មក​​ ​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ពី​​​៣០​​​ទៅ៤០​​​នាក់​​​បាន​​​បោះ​ ​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​របស់​​​យើង​​​“។

លោក​​​ សម រង្ស៊ី ក៏បាន​​​ អះអាង​​​ដែរ​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ទទួល​​​តំណែង​​​ប្រធាន​​​ ក្រុម​​​ប្រឹក្សា​​​ស្រុក​​​ចំនួន​​​ពីរ​​​ គឺ​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​ ​​ព្រៃវែង និង​​​មួយ​​​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​ ហើយ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះជាតិទទួល​​​យក​​​លទ្ធផល​ ​​នេះ​​​ ថ្វីបើ​​​មាន​​​បញ្ហា​​​ខ្លះៗ​​​ក៏ដោយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មាន​​​ភ័ស្តុតាង​​​បង្ហាញ​​​ ថា គណបក្ស​​​កាន់​​​អំណាច​​​បាន​​​ ចំណាយ​​​លុយ​​​យ៉ាង​​​តិច​​​៥.០០០​​​ដុល្លារ​​​ដើម្បី​​​ទិញ​​​ សន្លឹកឆ្នោតពី​​​បេក្ខជន​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ។ ពួកគេ​​​បាន​​​ ឲ្យ​​​ម៉ូតូ​​​ និង​​​សន្យា​​​ឲ្យ​​​រថយន្ត​​​ទៅ​​​បេក្ខជន​​​គណបក្ស​​​ សង្គ្រោះជាតិ​​​“។

នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា​ ​​នេះ​​​កាលពីឆ្នាំ​​​២០០៩​​​ លោក សម រង្ស៊ី បាន​​​ធ្វើការ​​​ចោទ​​​ប្រកាន់ ​​​ស្រដៀង​​​គ្នា​​​នេះ ដោយ​​​បាន​​​បង្ហាញវីដេអូឃ្លីប​​​មួយ​​​នៅ​​​ ឯសន្និសីទ​​​កាសែត​​​អំពី​​​ក្រុម​​​ប្រឹក្សា​​​ឃុំ–សង្កាត់​​​ចំនួន​​​៣០​​ ​នាក់​​​ដែល​​​អះអាង​​​ថា ត្រូវ​​​បាន​​​គេ​​​ទិញ​​​ចន្លោះពី​​​៥០​​​ ដុល្លារ​​​ទៅ​​​៥.០០០​​​ដុល្លារ ​​​ដើម្បីបោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ ក្រោយ​​​ ការ​​​បោះ​​​ឆ្នោត​​​នោះ គណបក្សប្រឆាំង​​​របស់​​​លោក សម រង្ស៊ី បាន​​​ បដិសេធ​​​ថា សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ឃុំ–សង្កាត់​​​ចំនួន​​​២០០​​​នាក់ ​​​របស់​​លោក​​​មិន​​​បាន​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ប្រជា​​​ជន​​​ កម្ពុជា​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​ ស្រុក ខណ្ឌនោះទេ។

លោក ឈាង វុន តំណាង​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ របស់​​​លោក សម រង្ស៊ី កាលពីម្សិលមិញ​​​។ លោក  ឈាង វុន បា​​​ន​​​និយាយ​​​ថា “ខ្ញុំគិត​​​ថា គណបក្ស​​​សង្គ្រោះជាតិ​​​​​​ មិន​​​បាន​​​កើន​​​សំឡេង​​​ឆ្នោត​​​ពី​​​៣០ទៅ​​​៤០​​​ពីគណបក្ស​​​ប្រជាជន​​​ កម្ពុជា​​​​​​​​​ទេ ហើយ​​​អ្វីដែល​​​លោក​​​ សម រង្ស៊ី និយាយ​​​គឺមិនពិត​​​ ទេ។ ប្រសិន​​​បើ​​​គណបក្ស​​​សង្គ្រោះជាតិ​​​កើន​​​សំឡេង​​​ឆ្នោត​​​របស់​​​ ខ្លួនពិត​​​មែននោះ ប្រហែល​​​ជា​​​ដោយសារ​​​ពួកគេ​​​បានទទួល​​​ពី​​​ សមាជិកគណបក្ស​​​ហ៊្វុន​​​ស៊ិន​​​ប៉ិច និង​​​គណបក្ស​​​ជាតិ​​​និយម​​​“។

នៅឯ ​​​បន្ទប់បោះ​​​ឆ្នោត​​​នៅទូទាំង​​​ទីក្រុង​​​ភ្នំពេញ នៅពេល​​​ព្រឹក​​​ ម្សិលមិញ​​​ ក្រុម​​​ប្រឹក្សា​​​សង្កាត់​​​បាន​​​និយាយ​​​ថា ពួកគាត់​​​មិន​ ​​មាន​​​ការ​​​សង្ស័យ​​​អំពីលទ្ធផល​​​នៃការ​​​បោះ​​​ឆ្នោត​​​នេះ​​​ទេ។

អ្នកស្រី ​​​ ណយ ចិន្តា សមាជិក​​​ក្រុម​​​ប្រឹក្សា​​​សង្កាត់​​​គណបក្ស​​​ សង្គ្រោះជាតិ​​​ ដែល​​​បាន​​​ជាប់​​​ឆ្នោត​​​នៅ​​​ក្នុង​​​សង្កាត់​​​ជ័យ​​​ ជម្នះ ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​កាលពីខែមិថុនា​​​ ឆ្នាំ​​​២០១២​​​ និង​​ ​​​​កំពុង​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​ក្រុម​​​ប្រឹក្សា​​​ ខណ្ឌដូនពេញ និង​​​ក្រុម​​​ប្រឹក្សា​​​រាជធានីភ្នំពេញ គ្រាន់​​​តែ​​​បាន​ បញ្ជាក់​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​សមាជិក​​​ក្រុម​​​ ប្រឹក្សា​​​សង្កាត់​​​ចំនួន​​​៦២​​​រូប​​​ក្នុង​​​ខណ្ឌ​ដូនពេញ​​​ និង​​​ សមាជិក​​​ក្រុម​​​ប្រឹក្សា​​​សង្កាត់​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​ នៅ​​​ក្នុង​​​ខណ្ឌ​​​នេះ​​​មាន​​​២៧​​​នាក់​​​។

អ្នកស្រី​​​បាន​​​ និយាយ​​​ថា “ខ្ញុំគិត​​​ថា អាសនៈ​​​ទាំង​​​នេះ​​​មិន​​​ផ្លាស់​​​ប្ដូរ​​​ ទេ ពីព្រោះ​​​គណបក្ស​​​សង្គ្រោះជាតិ​​​នឹង​​​បោះ​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​ សង្គ្រោះជាតិ ហើយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នឹង​​​បោះ​​​ឆ្នោត​​​ ឲ្យ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​“។

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​ ​​​​ក៏​​​មាន​​​តំណែង​​​ជា​​​ក្រុម​​​ប្រឹក្សា​​​សង្កាត់​​​ចំនួន​​​៥១០​​​ នាក់​​​ផង​​​ដែរ​​​ក្នុង​​​ចំណោម​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​សង្កាត់​​​ ទាំង​​​៨១០​​​នាក់​​​នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ ចំណែក​​​ឯ​​​គណ​​​បក្ស ​​​សង្គ្រោះជាតិមា​​​ន​​​ចំនួន​​​២៤០​​​។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​ទទួល​​​បន្ទុក​​​ផ្នែក​​​កែទម្រង់ និង​​​ វិមជ្ឈការ​​​បាន​​​និយាយ​​​កាលពីម្សិលមិញ​​​ថា ក្រុម​​​ប្រឹក្សា​​​ថ្មី​​​ មាន​​​ការ​​​ទទួល​​​ខុស​​​ត្រូ​​​វ​​​លើ​​​ការ​​​អនុវត្ត​​​ផែន​​​ការ​​​ អភិវឌ្ឍន៍​​​រយៈ​​​ពេល​​​ប្រាំឆ្នាំ​​​ និង​​​លើកា​​​របង្កើត​​​ និង​​​ អនុម័ត​​​ថវិកា​​​ជាមួយ​​​ក្រុម​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​  ខណ្ឌ និង​​​ខេត្ត​​​ ក្រុង ដែល​​​ត្រូវ​​​បាន​​​តែង​​​តាំង។

​​​បើ​​ ​តាម​​​ច្បាប់​​​ សមាជិក​​​ក្រុម​​​ប្រឹក្សា​​​រាជធានី ខេត្ត ក្រុង ស្រុក​​ ​ ខណ្ឌ ត្រូវ​​​ជួប​​​ប្រជុំ​​​ជាលើក​​​ដំបូង​​​ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ សប្ដាហ៍​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​។

លោក សេដ្ឋា បាន​​​និយាយ​​​ ថា ក្រសួង​​​មហាផ្ទៃ​​​នឹង​​​បញ្ជាក់​​​ពី​​​អំណាច​​​បន្ថែម​​​ទៀត​​​របស់​​ ​ក្រុម​​​ប្រឹក្សា​​​ឃុំ–សង្កាត់​​​​​​ ស្រុក ខណ្ឌ និង ខេត្ត​​​  ក្រុងនៅទូទាំង​​​ប្រទេស​​​ ដូចជា​​​ការ​​​គ្រប់​​​គ្រង​​​មណ្ឌល​​​សុខភាព​​ ​ និង​​​អនាម័យ​​​។ លោក សេដ្ឋា បាន​​​ពន្យល់​​​ថា “ចាប់តាំង​​​ពី​​​ប្រាំ​​​ឆ្នាំ​​​មុន​​​រហូត ​​​មក​​​ទល់​​​សព្វថ្ងៃ​​​នេះ ​​​ស្រុក​​​ ខណ្ឌ និង​​​ឃុំ សង្កាត់ មាន​​​ អំណាច​​​ទូទៅ​​​ គឺ​​​ពួកគេ​​​មាន​​​អំណាច​​​ធ្វើ​​​អ្វីមួយ​​​ទៅតាម​​​ ធនធាន​​​ដែល​​​មាន“។ លោក​​​បាន​​​និយាយ​​​ថា “ពួកគេ​​​ក៏មាន​​​សមត្ថភាព​​​អភិវឌ្ឍ​​​ហេដ្ឋារចនា​ ​​សម្ព័ន្ធ​​​ ដូច​​​ជា​​​ផ្លូវ​​​ថ្នល់​​​នៅក្នុង​​​ឃុំ សង្កាត់​​​ដែល​​​ ស្ថិត​​​នៅ​​​ក្នុ​​​ង​​​រង្វង់​​​ស្រុក​​​ ខណ្ឌ​​​របស់​​​ខ្លួន​​​ផង​​​ ដែរ។ ឃុំ សង្កាត់​​​ធ្វើ​​​តែ​​​គម្រោង​​​តូចៗ​​​ដូច​​​ជា​​​ ផ្លូវ​​​នៅ​​​ ក្នុង​​​ភូមិ និង​​​គម្រោង​​​តូច​​​ៗ​​​​ផ្សេងៗទៀត“។

លោក​​​បាន​​​ ពន្យល់​​​ប្រាប់ទៀត​​​ថា ក្រុម​​​ប្រឹក្សា​​​ស្រុក​​​ ខណ្ឌ នៅទូទាំង​​​ ប្រទេស​​​នឹង​​​ប្រើ​​​ប្រាស់​​​ថវិកា​​​សរុប​​​ចំនួន​​​១៦​​​លាន​​​ដុល្លារ ​​​ ដែល​​​នឹង​​​ត្រូវ​​​ប្រគល់​​​ឲ្យ​​​អាស្រ័យ​​​លើ​​​ទំហំ​​​ភូមិសាស្ត្រ និង ​​​ចំនួន​​​ប្រជា​​​ជន​​​របស់​​​ខ្លួន​​​។ ក្រុម​​​ប្រឹក្សា​​ទាំង​​​២៤​​​ ខេត្ត​​​ក្រុង និង​​​នៅ​​​រាជធានីភ្នំពេញ នឹង​​​មាន​​​ថវិកា​​​រួម​​​គ្នា​​ ​ចំនួន​​​៥០​​​លាន​​​ដុល្លារ​​​ដែល​​​ត្រូវ​​​បែង​​​ចែក​​​ស្រដៀ​​​ង​​​គ្នា ​​​នេះ៕ គឹមហឿន​​​ 

(រាយការណ៍បន្ថែ​​​ម​​​ដោយ AlexWillemyns)​​​​​​​​​​​