26 C
Phnom Penh

ការ​ឆ្លង​ព្រំដែន​របស់ជន​ជា​តិ​ចិន​ពី​ប្រទេសវៀតណាមមាន​ចំនួនថយចុះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​ម្នាក់​​​បាន​​​និយាយ​​​ថា ជន​​​ជាតិ​​​ចិន​​​ជាង​​​១.៦០០នាក់​​​បាន​​​ឆ្លង​​​ដែន​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​ចូល​​​មកប្រទេស​​​កម្ពុជា​​​ កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ខណៈ​​​ដែល​​​កុបកម្ម​​​នៅ​​​ទី​​​នោះ​​​បាន​បណ្តាល​​​​​​ឲ្យ​​​មនុស្ស​​​ដល់​ទៅ​២១​​​នាក់​​​ស្លាប់ ពេល​ដែល​ក្រុម​​​មនុស្ស​​​បានប្រតិកម្មដោយ​​ហិង្សា​​​ចំពោះ​​​ការ​​ដាក់​​​ឧប​​​ករ​​​ណ៍​​​បូម​​​ប្រេង​​​របស់​​​ចិន​​​នៅ​​​ក្នុង​​​តំបន់​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ ដែល​​​ទាម​​​ទារ​​​សិទ្ធិ​​​កាន់​​​កាប់​​​ដោយ​​​វៀត​​​ណាម​​​។

កាល​​​ពី​​​ថ្ងៃ​​​ពុធ មនុស្ស​​​៦៤០​​​នាក់​​​បាន​​​ឆ្លង​​​ដែន​​​ចូល​​​ប្រទេស​​​កម្ពុជា ខណៈ​​​ដែល​​​ក្រុម​​​​​​មនុស្ស​​​ប្រឆាំង​​​ជ​​​ន​​​ជាតិ​​​ចិន​​​បាន​​​ដុត​​​រោង​​​ចក្រ និង​​​ក្រុម​​​ហ៊ុន​​​របស់​​​​ចិន​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​វៀតណាម​​​​ ដោយ​​ចំនួន​ជន​អ្នកឆ្លងដែនមាន​​​​ការ​​​កើន​​​ឡើង​​​​ពេញ​មួយ​​​សប្តាហ៍​​​។

​​​លោក ម៉ម យ៉យ អនុ​​​ប្រធាន​​​នគរបាល​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ច្រកទ្វារ​​​អន្តរ​​​ជាតិ​​​​​​បាវិត​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​បាន​មាន​ប្រសាសន៍ថា ប៉ុន្តែ បន្ទាប់​​​ពី​​​ការ​​​សន្យា​របស់​​​រដ្ឋាភិបាល​​​វៀត​​​ណាម​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ ថានឹង​បង្ក្រាប​​​មិន​ឲ្យ​មាន​ភាព​​​ចលាចល​​​បន្ថែមទៀត​​​នោះ ការ​ឆ្លង​​​ព្រំដែន​​​បាន​​​ត្រឡប់​​​មក​​​រក​ភាព​​​ធម្មតា​​​វិញ​​​ហើយកាល​​​ពី​​​ម្សិលមិញ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “កាល​​​ពី​​​សប្តាហ៍​​​មុន​​​ មាន​​​ប្រជាជន​​​ចិន​​​ជាច្រើន​​​បាន​​​ឆ្លង​​​ដែន​​​ ប៉ុន្តែ នៅ​​​ថ្ងៃ​​នេះមាន​​​ប្រហែល​​​៤០​​​នាក់​​​ប៉ុណ្ណោះ​​​បាន​​​ឆ្លង​​​ដែន​​តាម​​​ច្រក​​​ទ្វារ​​​អន្តរជាតិ​​​បាវិត​​​ ដែលជា​​​​ចំនួន​​​ដូច​​​ធម្មតាអ៊ីចឹង”។

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​នោះ​​​​ដែរ​​​ ក្រសួង​​​ការបរទេសចិន​​​បាន​​​ព្រមាន​​​ពល​​​រដ្ឋ​​​ខ្លួន​​​កុំ​​​ឲ្យ​​​ធ្វើដំណើរ​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​រហូត​​​ដល់​​​ស្ថានភាព​​​ប្រសើរ​​​ឡើង​​​វិញសិន​​​​​។

លោក ម៉ម យ៉យ បានមាន​​​ប្រសាសន៍​​​ថា គិត​ត្រឹម​ថ្ងៃម្សិលមិញ​​​មាន​​​ជន​​​ជាតិ​​​ចិន​​​​​​​​​តែ​​​៨០​នាក់​​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ជន​​​ជាតិ​​​ចិន​​​ជាង​​​១.៦០០នាក់​​​ដែល​​​បាន​​​ភៀស​​​ខ្លួន​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជានោះ បាន​​​ត្រឡប់​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​វិញ​​​តាម​​​ច្រក​​​ទ្វារ​​​អន្តរ​​​ជាតិ​​​នេះ៕​​​សារុន​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស