34 C
Phnom Penh

សា​លា​ដំបូង​រាជ​ធា​នី​សាក​សួរ​សកម្មជន​ពីរ​នាក់​ពាក់​ព័ន្ធ​ករណី​បាញ់​រថ​យន្ត​ក្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​សាកសួរ​សកម្មជន​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ពី​ដី​ពី​រ​នាក់​​ដែល​អះអាង​ថា ​រថយន្តក្រុង​ដែល​ពួក​គាត់ជិះ​ត្រូវ​បាន​បាញ់​កាល​ពី​ខែ​មីនា។

ស្ត្រី​ទាំងពីរនាក់​នេះ​បាន​អះអាង​ថា បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដែលជិះម៉ូតូមួយគ្រឿងបាញ់​ចំ​កញ្ចក់​រថយន្ត​ក្រុងដែលពួគគាត់ជិះ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ហើយ​បាន​អះអាង​ថា ក្រុម​របស់​ខ្លួន​គឺ​ជា​គោល​ដៅ​នៃ​ការ​បាញ់​​នេះដោយ​សារ​ពួក​គាត់​ប្រឆាំង​នឹង​ករណី​បណ្ដេញ​ចេញ​ពី​ដី​ទាំង​បង​្ខំធំៗចំនួនពីរ។

អ្នកស្រី បូ ឆវី និង​ ឆាយ គឹម​ហន ដែល​​ជិះ​នៅ​លើ​រថយន្ត​ក្រុង​នោះ​បាន​និយាយ​ថា ​លោក​ វ៉ា​ សក្កដា ព្រះរាជអាជ្ញា​រង​បានសាក​សួរ​ពួក​គាត់​។​ ស្ត្រី​ទាំង​ពីរ​នាក់​នេះ​បាន​និយាយ​ថា ពួក​គាត់បាន​បដិសេធ​នៅ​ពេលត្រូវ​បាន​​សួរ​ ថាតើ​ពួក​គាត់​ចង់​ដក​ពាក្យ​បណ្ដឹង​ ឬ​កែពាក្យ​បណ្ដឹង​របស់​ខ្លួន​។ លោក​ សក្កដា មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​។

លោក អ៊ូច សុខុន អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​មាន​ប្រសាសន៍​ថា ករណីបាញ់​ដែល​គេ​ចោទ​ឡើង​នោះ​កំពុង​​ស្ថិត​ក្រោម​ការ​សើុប​អង្កេត​នៅ​ឡើយ​។ លោក​បានមាន​ប្រសាសន៍​ថា “យើង​មិន​បាន​រក​ឃើញ​ភ័ស្ដុតាង​ណាមួយ​ពាក់ព័ន្ធការ​បាញ់​បោះ​នេះទេ​ ប៉ុន្តែ​យើង​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​” ។ លោក សុខុន បានមាន​ប្រសាសន៍​ថា ករណី​នេះ​គ្រាន់តែ​ជាកំហឹង​កើត​ឡើង​នៅ​តាម​ផ្លូវ​ ដែល​បង្ក​ឡើង​ដោយ​សារ​អ្នក​បើក​បរ​រថយន្ត​ក្រុងបើកជែង​ម៉ូតូ​​នោះ​តែ​ប៉ុណ្ណោះ​៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស