26 C
Phnom Penh

អាជីវករ​​​លក់​​​ដូរ​​​នៅ​​​ផ្សារ​​​​​​តវ៉ា​​​​​​​​រឿង​​​អគ្គិភ័យ​​​ និង​ប្រាក់​​​ឈ្នួល​​​​​​នៅ​​​ខេត្តព្រៃ​​​វែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អា​​​​​​ជីវករ​​​ប្រហែល​​​៣៥០នាក់​​​​​​បាន​​​ធ្វើការតវ៉ា​​​នៅ​​មុខ​​​សាលា​​​ខេត្ត​​​​​​​​​ព្រៃ​​​វែង​​​​​​កាលពី​​​ម្សិល​​​មិញ​​​​​​ ដើម្បី​​​ទាម​​​​​​ទារ​​​សំណង​​​​​​គ្រប់​​​គ្រាន់​​​ បន្ទាប់​​​​​​ពី​​​​​​​​​អគ្គិភ័យ​​​មួយ​​​​​​បាន​​​លេប​​​ត្របាក់​​​​​​ផ្សារ​​​​​​មួយ​​​នៅក្នុង​​​ខេត្ត​​​នេះ​​​​​​កាល​​​​​​ពី​​​ក្នុង​​ខែ​​​មេសា​​​ និង​​​ទាម​​​​​​ទារ​​​ផង​ដែរ​​​​​​ឲ្យ​​ម្ចាស់​​​​​​ផ្សារ​​​​​​ទទួល​​​ខុស​​​​​​ត្រូវ​​​​​​​​​ថែម​​​ទៀត​​​ចំពោះ​​​​​​​​​អគ្គិ​​​ភ័យ​​​​​​​​​នៅ​​​ពេល​អនាគត។

ក្រុមអ្នក​​​តវ៉ា​​​​​​បាន​​​ឲ្យដឹងថា ​​​​​​ពួកគេ​​​ខឹង​​​​​​ចំពោះការ​​​​​​អះអាង​​​​​​​​​របស់​​​ម្ចាស់​​​ផ្សារ​​​​​​​​​ថា ​​​ការ​​​ខូច​​​ខាត​​​​​​ពី​​​​​​អគ្គិ​​ភ័យ​​​​​​មួយ​​​​​​ដែល​​​​​​បាន​​​ឆាប​​​ឆេះ​​​​​​ផ្សារនេះកាល​​​ពី​​​ថ្ងៃ​​​ទី​​​១២ ខែមេសា គឺ​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ម្ចាស់​​​តូប​​​ដែល​​​បង្ក​​​ឲ្យ​​​​​​មានអគ្គិភ័យ​​​នេះ​​​​​​។

ម្ចាស់​​​តូប​​​ចំនួន​​​១៣​​​កន្លែង​​​ សុខ​​​ចិត្តទទួល​​​យក​​​សំណង៥០០​​​ដុល្លារ​​​ ​​​ពី​​​ម្ចាស់​​​ផ្សារ​​​ ចំណែក​​​ឯ​​​ម្ចាស់​​​តូប​​​ប្រាំ​​​នាក់​​​ទៀត​​​​​​បាន​​​បដិសេធ​​​​​​ ដោយសារ​​​តែ​​​ការ​​​ខូច​​​ខាត​​​នេះ​​​មាន​​​ទំហំ​​​ទឹក​​​ប្រាក់​​​១០.០០០​​​ដុល្លារ​​​ ទៅ​​​២០.​​​​​​០០០​​​ដុល្លារ​ឯណោះ​ ​​​​​​នេះ​​​បើ​​​យោង​​​តាម​​​ការ​​​បញ្ជាក់​​​របស់​​​អាជីវករ​​​។​ អាជីវករ​​​ដែល​​​ទាក់ទង​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​​​​ពីម្សិលមិញ​​​ថា ម្ចាស់​​​ផ្សារ​​​ឈ្មោះ ស លាង កំពុង​​​តែ​​​ព្យាយាម​​​ទម្លាក់​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​ខ្លួន​​​ទៅ​​​លើ​​​អាជីវករ​​​។

អ្នកស្រី​​​​​​ រស់​​​ សុភា​​​ ដែល​​​ជា​​​ម្ចាស់​​​តូប​​​លក់គ្រឿង​​​ទេស​​​និង​​​គ្រឿង​​​ក្រអូប​​​​​​ចំនួន​​​បី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ចាប់​​​ពី​​​ម៉ោង​​​៦ល្ងាច​​​ អាជីវករ​​​ទាំង​​​អស់​​​នៅ​​​ក្នុង​​​ផ្សារ​​​នេះ​​​ ត្រូវ​​​​​​ទៅ​​​ផ្ទះ​​​ ហើយ​​​សន្ដិសុខ​​​ផ្សារ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​សន្ដិសុខ​​​នៅ​​​ក្នុង​​​ផ្សារ​​​”។ អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​មិន​​​មែន​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​អាជីវករ​​​​​​​​​ក្នុងការ​​​​​ចេញ​​​ការ​​​ខូចខាត​​​ នៅ​​​​​​ពេល​​​វា​​​​​​បានកើតឡើងទេ”។

អាជីវករ​​​ម្នាក់​​​ទៀត ឈ្មោះ​​​ លី សុជា ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​តវ៉ា​​​កាលពី​​​​​​ម្សិលមិញ​​​ ក៏​​​ជា​​​ការ​​​តវ៉ា​​​នឹង​​​ការ​​​ដំឡើង​​​​​​​​​ប្រាក់​​​ឈ្នួល​​​សម្រាប់​​​សន្ដិសុខ​​​ពេល​​​យប់​​​នៅ​​​ផ្សារ​​​នេះ​​​ដែរ​​​ ​​​​​​ដែល​​​​​​​​ ​​​លោក​​​ លា​​​ង មាន​​​ផែន​​​កា​​​រ​​​ដំឡើង​​​ប្រាក់​​​ឈ្នួល​​​ប្រចាំ​​​ខែ​​​ពី​​​៧.០០០​​​រៀល ទៅ​​​១០.០០០​​​រៀល​​​។

យោង​​​​​​តាម​​​អ្នក​​​ស្រី​​​ សុជា បានឲ្យដឹងថា ចំណុច​​​សំខាន់​​​ទី​​​៣ ដែល​​​​​​អាជីវករ​​​ធ្វើ​​​ការ​​​តវ៉ា​​​ គឺ​​​តម្លៃ​​​ភ្លើង​​​នៅ​​​ផ្សារ​​​ ដែល​​​បច្ចុប្បន្ន​​​ថ្លៃ​​​ជាង​​​តម្លៃ ដែល​​​ម្ចាស់​​​ផ្ទះ​​​បង់​​​ទៅ​​​ទៀត​​​ ។ អ្នកស្រី​​​ សុជា បាន​​​ឲ្យ​​​ដឹង​​​ថា អាជីវករ​​​ចំនួន​​​១០​​​នាក់​​​ត្រូវ​​​បាន​​​កោះ​​​អញ្ជើញ​​​ទៅ​​​សាលា​​​ខេត្ត​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​សំណើ​​​របស់​​​​​​ពួក​​​គាត់​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​ថា ការ​​​​​​ទាមទារ​​​ប្រាំ​​​ចំណុច​​​ក្នុង​​​ចំណោម​​​១០​​​​​​​​​ចំណុច​​​ត្រូវ​​​បាន​​​យល់ព្រម​។ ក៏​​​ប៉ុន្តែ​​​សំណើ​ចំនួន​​​បី​​​សំខាន់ៗ​​​ ពាក់​​​ព័ន្ធ​​​នឹង​​​សំណង​​​ និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​អគ្គិ​​​ភ័យ​​​នៅ​​​ផ្សារ​​​នេះ​​​ ប្រាក់ឈ្នួល​​​សន្ដិ​សុខ​​​ និង​​​តម្លៃ​​​ភ្លើង​​​មិន​​​ទាន់​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក លាង​​​ ដែល​​​ជា​​​ម្ចាស់​​​ផ្សារ​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ឯក​​​សារ​​​ណា​​​មួយ​​​បញ្ជាក់​​​អំពី​​​ការ​​​ទាមទារ​​​របស់​​​អាជីវករ​​​ឡើយ​​​​​​ ប៉ុន្តែ​​​ថា លោក​​​បាន​​​បញ្ជូន​​​តំណាង​​​ម្នាក់​​​ទៅ​​​ប្រមូល​​​ឯកសារ​​​ពី​​​សាលា​​​ខេត្ត​​​ហើយ​៕ ប៊ុននី​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស