31 C
Phnom Penh

ការ​បញ្ចេញ​​​ឥណទាន​​​របស់​​​ស្ថាប័ន​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​​​​​​ទូទាំង​​​ប្រទេស​​​កើន​​​ឡើង​​​​​​១៤​​​ភាគ​​​រយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​តួ​​​លេខ​​​ចុង​​​ក្រោយ​​​បំផុត​​​របស់​​​​​​សមាគម​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​កម្ពុជា​​​ ហៅ​​​កាត់​​​ថា CMA បង្ហាញ​​​ថា ការ​​​បញ្ចេញ​​​ឥណទាន​​​របស់​​​ស្ថាន​​​ប័ន​​​មីក្រូ​​​ហិរញ្ញវត្ថុ (MFIs) ចំនួន​​​៣៨​​​​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​ បាន​​​កើន​​​ឡើង​​​១៤​​​ភាគ​​​រយ​​​ដល់​​​២០០លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ត្រីមាស​​​ទី​​​១​​​ដើម​​​ឆ្នាំ​​​២០១៤​​​ បើ​​​ប្រៀប​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​កាល​​​ពី​​​ឆ្នាំ​​​មុន ចំណែក​​​ឯ​​​ប្រាក់​​​បញ្ញើ​​​បាន​​​កើនឡើង​​​២០​​​ភាគ​​​រយ​​​។

លោក ប៊ុន មុនី ប្រធាន​​​សមាគម​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការពង្រីក​​​សេវាកម្ម​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​នៅតាម​​​តំបន់​​​ជន​​​បទ​​​ទូទាំង​​​ប្រទេស​​​ បាន​​​ធ្វើ​​​ឲ្យ​​​ឧស្សាហ​​​កម្ម​​​នេះ​​​កើន​​​​​​ឡើង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បាន​​​ពង្រីក​​​សេវា​​​កម្ម​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​ទូទាំង​​​ប្រទេស​​​ ដោយ​​​មាន​​​ការិយា​​​ល័យ​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​ជាង​​​១.០០០កន្លែង​​​”។

លោក ប៊ុន មុនី ​​​ដែល​​​ជា​​​នាយក​​​ប្រតិបត្តិ​​​ស្ថាប័ន​​​មីក្រូ​​​ហិរញ្ញវត្ថុ​​​ស្ថាបនា​​​​​​ដែរ​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រាក់​​​បញ្ញើ​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​បាន​​​កើន​​​ឡើង​​​២០​​​ភាគ​​​រយ​​​ដល់​​​៥៣៦​​​លាន​​​ដុល្លារ​​​ពី​​​ខែ​​​មករា ដល់​​​ខែ​​​មីនា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “​​​យើង​​​បាន​​​បង្កើត​​​គណនីបញ្ញើជា​​​មធ្យោបាយ​​​មួយ​​​ដើម្បី​​​បង្កើន​​​ប្រាក់​​​ចំណូល​​​របស់​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​ និង​​​រួម​​​ចំណែក​​​បន្ថែម​​​ទៀត​​​ដល់​​​ការ​​​អភិវឌ្ឍ​​​សេដ្ឋ​​​កិច្ច​​​របស់​​ប្រទេស​​​។​​​ យើង​​​ទើប​​​តែ​​​បាន​​​ចាប់​​​ផ្តើម​​​ទទួល​​​យក​​​គណនីបញ្ញើ​​​ប្រហែល​​​បួន​​​ ឬ​​​ប្រាំ​​​ឆ្នាំ​​​មុន​​​ប៉ុណ្ណោះ ដូច្នេះ​​​យើង​​​នៅ​​​មាន​​​​​​ផ្លូវ​​​វែង​​​ឆ្ងាយ​​​ដែល​​​ត្រូវ​​​ដើរ​​​ទៅ​​​មុខ​​​” ៕សុខុម​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស