28 C
Phnom Penh

ចិន​​​សន្យា​​​ផ្តល់​​​ជំនួយ​​​១៥០​​​លាន​​​ដុល្លារ​​​ដល់​​​​​​កម្ពុជា​​​​​​​​​អំឡុង​​​ពេលទស្សនកិច្ច​​​របស់លោក​​​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ទី​​​ភ្នាក់​​​ងារ​​​សារ​​​ព័ត៌​​​មាន​​​កម្ពុជា​​​ (អាកា​​​ប៉េ​​​) របស់​​​រដ្ឋ​​​បាន​​​​​​ឲ្យដឹង​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​ ប្រទេសចិន​​​បាន​​​សន្យា​​​ផ្តល់​​​ជំនួយ​​​ឥត​​​សំណង​​​ចំនួន​​​​​​​​​១១២​​​លាន​​​ដុល្លារ​​​ជួយ​​​​​​ដល់​​​កម្ពុជា​​​ និង​​​ផ្តល់​​​ឥណទាន​​​អនុគ្រោះ​​​៣៣​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​ អំឡុង​​​ជំនួប​​​មួយ​​​រវាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និង​​​លោក​ សីុ ជីន​​​ភីង ប្រធានា​​​ធិបតី​​​​​​ចិន​​​​​​ក្នុង​​​ទីក្រុង​​​សៀង​​​ហៃ​​​។

​​​យោង​​​តាម​​​ទី​​​ភ្នាក់​​​ងារសារ​​​ព័ត៌​​​មាន​​​​​​ អាកា​​​ប៉េ​​​ បាន​​​​​​ឲ្យដឹង​​​ថា លោក​​​ ហ៊ុន សែន បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ភាគី​​​ចិន ​​​ជួយ​​​ឧបត្ថម្ភ​​​គាំទ្រ​​​បន្ថែម​​​ទៀត​​​សម្រាប់​​​ការ​​​អភិវឌ្ឍ​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​ដើម្បី​​​ជួយ​​​ដល់​​​កម្ពុជា​​​ក្នុង​​​ការ​​​ត្រៀម​​​ខ្លួន​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះ​​​កី​​​ឡា​​​សីុ​​​ហ្គេម នៅ​​​ឆ្នាំ​​​២០២៣​​​។

គណៈ​​​ប្រតិ​​​ភូ​​​ជាន់​​​ខ្ពស់​​​របស់​​​កម្ពុជា​​​បាន​​​ចេញ​​​ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ចិន​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ ដើម្បី​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​កំពូល​​​លើក​​​ទី​​​៤​​​នៃ​​​សន្និសីទ​​​​​​អន្តរ​សក​ម្មភាព​​​ និង​​​វិធាន​​​ការ​​​កសាង​​​ទំនុក​​​ចិត្ត​​​នៅ​​​អាស៊ី​​​ រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ​​​ ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ប្រទេស​​​ចំនួន​​​៤៦​​​ផ្សេង​​​គ្នា ដែល​​រៀ​​​ប​​​ចំ​​​ឡើង​​​​​​ក្នុង​​​គោល​​​បំ​ណង​​​​ផ្តោ​​​ត​​​ជា​​​សំខាន់​​​លើ​​​ស្ថាន​​​ភាព​​​សន្តិសុខ​​​ សន្តិភាព និង​​​កិច្ច​​​សហ​​​ប្រតិបត្តិការ​​​​​​នៅ​​​អាស៊ី​​​នា​​​ពេល​​​បច្ចុប្បន្ន។

លោក ឆេង​​​ ហុង​​​ប៉ (Cheng Hong​ Bo) អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​ចិន​​​នៅ​​​កម្ពុជា​​​បា​​​ន​​​បញ្ជាក់​​​​​​ថា​​​ពិត​​​ជា​​​មាន​​​ការ​​​ផ្តល់​​​​​ជំនួយ​​​ និង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ឥណទាន​​​នេះ​​​មែន​​​ ប៉ុន្តែ​​​បាន​​​មាន​​​ប្រសាសន៍ថា លោក​​​កំពុង​​​រង់​​​ចាំ​​​​​​ព័ត៌មាន​​​លម្អិត​​​បន្ថែម​​​ទៀត​​​អំពីកិច្ច​​​ព្រម​​​ព្រៀង​​​ និង​​​សន្និសី​​​ទ​​​នេះ​​​ពី​​រដ្ឋាភិបាល​​​ក្រុង​​​ប៉េកាំង​​​។

ប្រទេស​​​ចិន​​​កាន់​​​តែ​​​លេច​​​ធ្លោ​​​​​​ខ្លាំង​​​ឡើងៗ​​​នៅ​​​ក្នុង​​​ការ​​​ផ្តល់​​​ជំនួយទូទៅ​​​​​​ និង​​​ជំនួយ​​​យោ​​​ធា​​​ដល់​​​កម្ពុជា និង​​​ការ​​​វិនិយោគ​​​នៅ​​​ទី​​​នេះ​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​​​​ឆ្នាំ​​​ថ្មី​​​ៗ​​​នេះ ដែល​​​បណ្តា​​​អ្នក​​​វិភា​​​គ​​​លើក​​​ឡើង​​​ថា ដោយ​​​សារចិន​​​ មាន​​​បំណង​​​ពង្រីក​​​ឥទិ្ធ​​​ពល​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​តំបន់ និង​​​ចង់​​​បាន​​​ធន​​​ធាន​​​ធម្មជាតិ​​​របស់​​​កម្ពុជា។

ពេល​​​នេះ​​​គេ​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​ថា តើ​​​​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​នោះ​​​មាន​​​ការ​​​ពិភាក្សា​​​គ្នា​​​អំពី​​​វិវាទ​​​នាពេល​​​បច្ចុប្បន្ន​​​រវាង​​​ចិន និង​​​វៀត​​​ណាម​​​ជំុវិញ​​​សេចក្តី​​​សម្រេច​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​យក​​​សំណង់​​​អណ្តូង​​​ប្រេង​​​កាត​​​មួយ​​​ដែល​​​មាន​​​តម្លៃ​​​មួយ​​​ពាន់​​​លាន​​​ដុល្លារ​​​ចូល​​​ទៅ​​​ក្នុង​​​ដែន​​​ទឹក​​​ដែ​​​ល​​​វៀត​​​ណាម​​​ អះអាង​​​សិទ្ធិកាន់កាប់​​​នៅ​​​សមុទ្រ​​​ចិន​​​ខាង​​​ត្បូង​​​ ដែល​​​បាន​​​បង្ក​​​ឲ្យមា​​​ន​​​កូដ​​​កម្ម​​​ និង​​​បណ្តាល​​​ឲ្យ​​​ជន​​​​ជាតិ​​​ចិន​​​ចំនួន​​​១.៦០០​​​នាក់​​​ភៀស​​​ខ្លួន​​​ឆ្លង​​​ដែន​​​ចូល​​​មក​​​កម្ពុជា​​​ ឬ​​​យ៉ាង​​​ណា​​​​​​នោះ​​​ទេ​​​។

កា​​​ល​​​ពី​​​ខែ​​​ឧសភា មាន​​​ការ​​​បញ្ជាក់​​​អះ​​​អាង​​​ថា កម្ពុជា​​​នឹង​​​ទទួល​​​ធ្វើ​​​ជា​​​ម្ចាស់​​​ផ្ទះ​​​រៀប​​​ចំ​​​ព្រឹត្តិ​​​ការណ៍​​​កីឡា​​​សីុ​​​ហ្គេម ឆ្នាំ​​​២០២៣​​​ ហើយ​​​ដោយ​​​សារ​​​តែ​​​បែប​​​នេះ​​​ទើ​​​ប​​​កម្ពុជា​​​ចាំ​​​បាច់​​​ត្រូវ​​​អភិ​​​វឌ្ឍ​​​ហេដ្ឋារចនា​​​សម័្ពន្ធ​​​​​​ជា​​​ច្រើន​​​​​​បន្ថែម​​​ទៀត​​​។

ទី​​​ភ្នាក់​​​ងារ​​​សារ​​​ព័ត៌មាន​​​អាកាប៉េ បាន​​​ធ្វើ​​​សេចក្តី​​​រាយការណ៍​​​ថា លោក ហ៊ុន សែន បាន​​​ស្នើ​​​សុំ​​​ជំនួយ​​​ឥត​​​សំណង​​​ និង​​​ឥណទាន​​​អនុគ្រោះ​​​ចុង​​​ក្រោយ​​​នេះ​​​ពី​​​ប្រទេស​​​ចិន​​​ក្នុង​​​គោល​​​បំណង​​​​​​សាង​​​សង់​​​​​​ពហុកីឡា​​​ដ្ឋាន​​​ថ្មី​​​មួ​​​យ​​​ និង​​​វិនិយោ​​​គ​​​នៅ​​​ក្នុង​​​គម្រោង​​​អភិវឌ្ឍន៍​​​ផ្សេង​​​ៗ​​​ទៀត​​​៕ សុខុម​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស