32 C
Phnom Penh

ក្មេង​​​វត្ត​​​ចាប់​​​រំលោភ​​​ និង​​​ច្របាច់​​​ក​​​ដូន​​​ជី​​​វ័យ​​​៧៧​​​ឆ្នាំ​​​នៅ​​​ក្នុង​​​វត្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា បុរស​​​អាយុ​​​២២​​​ឆ្នាំ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អង្គារ​​​ ពី​​​បទ​​​រំលោភ​​​និង​​សម្លាប់​​​​​​ដូន​​​ជី​វ័យ​​​ចំណាស់​​​ម្នាក់​​​នៅ​​​ឯ​​​វត្ត​​​មួយ​​​ក្នុង​​​ស្រុក​​​ភ្នំព្រឹក ខេត្ត​​​បាត់​​​ដំបង​​​។

លោក សេង លុច​ នាយការិយាល័យ​​​នគរបាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​ខេត្ត​​​បានឲ្យដឹង​​​ថា ជន​​​សង្ស័យ​​​ឈ្មោះ​​​ សារ៉េត​​​ គឹមហាក់ រស់​​​នៅ​​​វត្ត​​​នេះ​​​ និង​​​បាន​​​រំលោភ​​​ ហើយ​​​សម្លាប់​​​លោក​​យាយ វ៉េត វី​​​ អាយុ​​​៧៧​​​ឆ្នាំ​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ​​​នៅ​​​ក្នុង​​​បន្ទប់​​​មួយ​​​នៅ​​​កុដិ​​​របស់​​​ព្រះ​​​ចៅ​​​អធិការ​​​ក្បែរ​​​វត្ត​​​សម្ដេច​​​ព្រះ​​​វណ្ណារាម នៅ​​​ក្នុង​​​ឃុំ​​​បួរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ហេតុការណ៍​​​នេះ​​​បាន​​​កើ​​​តឡើ​​​ងនៅ​​​ម៉ោង​​​៩និង​​​៣០​​​នាទី​​​យប់ថ្ងៃ​​​ច័ន្ទ​​​។ ខណៈ​​​ដែល​​​ដូនជី​​​រូប​​​នេះ​​​កំពុង​​​តែ​​​រៀបចំ​​​ចូល​​​សម្រាន្ត ​​​ពេល​​​នោះ​​​ជន​​​សង្ស័យ​​​ ដែល​​​ជា​​​ក្មេង​​​វត្ត​​​បាន​​​ដើរ​​​ចូល​​​ទៅ​​​ក្នុង​​​បន្ទប់​​​របស់​​​លោក​​​យាយ ហើយ​​​បាន​​​ចាប់​​​រំលោភ​​​គាត់​​​ ខណៈ​​​ដែល​​​គ្មាន​​​នរណា​​​ម្នាក់​​​នៅ​​​ជុំវិញ​​​នោះ​​​”។

លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ដោយ​​​ខ្លាច​​​ថា មាន​​​គេ​​​ដឹង​​​នូវ​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​ធ្វើ​​​នោះ​​​ ជន​​​សង្ស័យ​​​ក៏​​​ខ្ទប់​​​មាត់​​​ដូនជី​​​រូប​​​នេះ​​​ និង​​​ច្របាច់​​​ក​​​គាត់​​​រហូត​​​ដល់​​​ស្លាប់​​​ មុន​​​ពេល​​​រត់​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​ដោយ​​​គ្មាន​​​សម្លៀក​​​បំពាក់​​​ក្នុង​​​សភាព​​​ស្លន់​​​ស្លោ​​​។ លោក​​​បាន​​​បន្ថែម​​​ថា សម្លៀក​​​បំពាក់​​​របស់​​​ជន​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រទះ​​​ឃើញ​​​នៅ​​​កន្លែង​​​កើត​​​ហេតុ។

លោក​​​ សុង សុភ័ក្រ អធិការ​​​នគរបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ម៉ោង​​​៣ រំលង​​​អធ្រាត្រ​​​ឈានចូល​​​ព្រឹក​​​​​​ថ្ងៃ​​​អង្គារ​​​ ដោយ​​​នគរបាល​​​មួយ​​​ក្រុម​​​ដែល​​​តាម​​​រក​​​ជន​​​នេះ​​​ ហើយ​​​បាន​​​ឃើញ​​​ជន​​​នេះ​​​​​​ដើរទ្រេតទ្រោតក្នុង​​​អាការ​​​ស្រវឹង។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​នេះ​​​ត្រូវ​​​​​​ចាប់​​​ខ្លួន​​​បាន​​​ ដោយ​​​សារ​​​តែ​​​​​​វា​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​ភូមិ​​​សាស្ត្រ​​​របស់​​​ភូមិ​​​នេះ​​​ ពីព្រោះ​​​វា​​​ទើប​​​តែ​​​មក​​​រស់នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ ហើយ​​​ផឹក​​​ស្រវឹង។​​​ មន្ត្រី​​​​​​ប៉ូលិស​​​ចំនួន​​​ប្រាំមួយ​​​នាក់​​​បាន​​​រក​​​ឃើញ​​​ជន​​​នេះ​​​នៅ​​​ក្នុង​​​ឃុំ​​​ដដែល​​​ ហើយ​​​បាន​​​ឡោម​​​ព័ទ្ធ​​​ចាប់​​​ខ្លួន​​​វា​​​បាន​​​នៅ​​​ម៉ោង​​​៣ ទៀបភ្លឺ​​​”។

លោក​​​ សុភ័ក្រ បាន​​​មានប្រសាសន៍ថា យោង​​​តាម​​​អ្នកភូមិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​​​​ ជន​​​សង្ស័យ​​​រូប​​​នេះ​​​រស់​​​នៅ​​​វត្ត​​​នេះ​​​រយៈ​​​ពេល​​​ប្រហែល​​​ប្រាំមួយ​​​សប្ដាហ៍​​​ បន្ទាប់​​​ពី​​​ផ្លាស់​​​ទី​​​លំនៅ​​​ពី​​​ស្រុក​​​ថ្មគោល​​​ ពីព្រោះ​​​ជន​​​នេះ​​​ស្គាល់​​​ព្រះ​​​ចៅ​​​អធិការ​​​វត្ត។ ដូនជី​​​រូប​​​េនះ​​​ក៏​​​មក​​​ពី​​​ស្រុក​​​ថ្ម​​​គោល​​​ដែរ​​​ ប៉ុន្តែ​​​រស់​​​នៅ​​​ក្នុង​​​វត្ត​​​រយៈ​​​ពេល​​​ច្រើន​​​ឆ្នាំ​​​ហើយ​​​។

លោក​​​ សុភ័ក្រ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​បាន​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​រំលោភ​​​ និង​​​សម្លាប់​​​ដូន​​​ជី​​​ចំណាស់​​​រូប​​​នេះ​​​មែន​​​ បន្ទាប់​​​ពី​​​ផឹកស៊ីស្រវឹង​​​នៅ​​​ឯតូប​​​តូច​​​មួយ​​​ខាង​​​ក្រៅ​​​វត្ត​​​។

លោក​​​បាន​​​បន្ថែម​​​ថា “វា​​​បាន​​​និយាយថា វា​​​បាន​​​រំលោភ​​​លោកយាយ ពីព្រោះ​​​វា​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​ខ្លួន​​​ឯង​​​បាន ហើយ​​​ខ្លាច​​​ដូន​​​ជី​​​រូប​​​នេះ​​​និយាយ​​​ប្រាប់​​​គេ​​​ ឬ​​​ខ្លាច​​​គេ​​​ដឹង​​​នូវ​​​អ្វី​​​ដែល​​វា​​​បាន​​​ធ្វើ​​​ ដូច្នេះ​​​វា​​​ខ្ទប់​​មាត់​​​ និង​​​ធ្វើ​​​ឲ្យ​​​គាត់​ថប់​​​ដង្ហើម​​​​​​​​ស្លាប់”។

នគរបាល​​​​​​បាន​​​ធ្វើ​​​កោសល្យវិច័យ​​​សាកសព​​​ ដែល​​​បង្ហាញ​​​ថា ដូនជី​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​រំលោភ​​​ និង​​​បាន​​​កំណត់​​​ថា លោក​​​យាយ​​​ត្រូវ​​​បាន​​​ច្របាច់​​​ក​​​​ដោយ​​​សារ​​​​តែ​​​មាន​​​ស្នាម​​​ជាំ​​​នៅ​​​ជុំវិញ​​​ក​​​របស់​​​គាត់​​​និង​​​ឈាម​​​ចេញ​​​ពី​​​មាត់។

លោក​​​ សុភ័ក្រ បាន​​​មាន​​​ប្រសាសន៍​​​ថា “នេះ​​​ជា​​​ករណី​​​រំលោភ ហើយ​​​សម្លាប់។ យើង​​​មាន​​​ភ័ស្ដុតាង​​​ច្រើន​​​សម្រាប់​​​ឧក្រិដ្ឋកម្ម​​​នេះ​​​”។ លោក​​​បន្ថែម​​​ថា ជន​​​សង្ស័យ​​​នឹង​​​ត្រូវ​​​នាំខ្លួន​​​ទៅ​​​ស្នង​​​ការដ្ឋាន​​​នគរបាល​​​ខេត្ត​​​ ដើម្បី​​​សាក​​​សួរ​​​បន្ថែម​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​៕ ប៊ុន​​​នី​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស