31 C
Phnom Penh

សា​លាដំបូង​ខេត្ត​កំពត​ចោទ​ប្រកាន់​បុរស​ប្រាំ​ពីរ​នាក់​ពី​បទ​ប្លន់​ប្រ​ដាប់​អាវុធ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​​​ សាលាដំបូង​​​ខេត្ត​​​កំពត​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​ប្រាំពីរ​​​នាក់​​​ពីបទ​​​ប្លន់​​​ប្រដាប់អាវុធ​​​ជាច្រើន​​​លើក​​​កាលពីពេល​​​ថ្មីៗនេះ ដែល​​​ក្នុង​​​ចំណោមនោះ​​​មាន​​​សមាជិកម្នាក់​​​នៃ​​​​​​ក្រុម​​​យុវជន​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​កូន​​​ប្រុស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​កូន​​​ប្រុស​​​របស់​​​លោក​​​នាយក​​​រដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក ហុង សុគន្ធវឌ្ឍនា ចៅក្រម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​ទាំង​​​អស់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​ពីបទ​​​ប្លន់​​​មាន​​​ស្ថាន​​​ទម្ងន់ទោស​​​ ហើយ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​បណ្ដោះ​​​អាសន្ន​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​”។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ អធិការ​​​រង​​​នគ​​​របាល​​​ស្រុក​​​ទឹក​​​ឈូ បាន​​​មាន​​​ប្រសាសន៍​​​ថា បុរ​​​សទាំង​​​ប្រាំពីរ​​​នាក់​​​នេះ​​​បាន​​​សារភាព​​​​ថា ពួកគេបាន​​​​ប្លន់​​​យ៉ាង​​​ហោច​​​ណាស់​​​បួន​​​លើក​​​ ដោយ​​​ប្រើ​​​ប្រាស់​​​កំាភ្លើង​​​អាកា​​​-៤៧ និង​​​បាន​​​បង្ហាញ​​​អត្តសញ្ញាណ​​​គ្រូបង្រៀន​​​ម្នាក់​​​ឈ្មោះ គួន សំណាង អាយុ​​​៣៥​​​ឆ្នាំ​​​ជាមេខ្លោង​​​។

បន្ទាប់ពីការ​​​ចាប់​​​ខ្លួន​​​ភ្លាម​​​ រូប​​​ថត​​​របស់​​​ គួន សំណាង បាន​​​លេចឡើង​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ ឈរ​​​ថត​​​ជាមួយ​​​លោក ហ៊ុន ម៉ានី កូន​​​ប្រុស​​​ពៅ​​​របស់​​​លោក​​​ ហ៊ុន សែន និង​​​ជា​​​ប្រធាន​​​សហ​ភាព​​​សហព័ន្ធ​​​យុវជន​​​កម្ពុជា ដែល​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយ​​​គណបក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា។

លោក នួន ផារ័ត្ន សមាជិក​​​អចិន្ត្រៃយ៍​​​សហភាព​​​សហព័ន្ធយុវជន​​​កម្ពុជា​​​បាន​​​អះអាង​​​ថា គួន សំណាង ជា​​​សមាជិក​​​នៃសហភាពនេះមែន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “សហភាព​​​មាន​​​សមាជិក​​​ច្រើនណាស់​​​ ដូច្នេះ​​​អ្នក​​​ណា​​​ដែល​​​ធ្វើ​​​ខុស​​​ ត្រូវ​​ទទួល​​​ខុស​​​ត្រូវ​​​ដោយ​​​ខ្លួនឯង​​​”៕​​សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស