33 C
Phnom Penh

​​​ឡាន​ស៊េរី​ទំនើប​បើក​​​បុក​​​រថយន្ត​​​ចត​​​ចោល​​​ និង​ម៉ូតូ​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យដឹង​ថា រថយន្ត​ស៊េរី​​​ទំនើប​​​មួយគ្រឿង​បាន​បុក​ម៉ូតូ​មួយ​គ្រឿង​​និង​ធ្វើឲ្យ​ស្ត្រី​ម្នាក់​រងរបួស​ធ្ងន់​នៅ​លើ​មហាវិថី​ព្រះ​សីហនុ​ ក្នុង​រាជធានី​ភ្នំពេញ​នៅ​រំលងអធ្រាត្រ​ចូល​ថ្ងៃ​​ម្សិល​មិញ​ ខណៈ​ដែល​បើករត់​ក្រោយ​​​កើតមាន​គ្រោះ​ថ្នាក់​ចរាចរណ៍តិច​តួច​។

យោង​តាម​លោក​ សែម គន្ធា នាយរង​ការិយាល័យ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ម៉ាក​ឡិចស៊ីសព៌ណខ្មៅ​​មួយ​គ្រឿង​បានបុករថយន្ត​កាមរី​មួយ​គ្រឿង​ ដែលចត​ចោលតាមផ្លូវ​​នៅ​ម៉ោង​ប្រហែល​ជា​១​រំលង​អធ្រាត្រ​នៅ​ក្បែរ​ផ្សារ​ទំនើប​ឡាក់គី​ មុន​ពេល​​​ជ្រុល​​​ទៅ​បុក​ម៉ូតូ​មួយ​​​គ្រឿង​​​ដែល​ដឹក​មនុស្ស​បី​នាក់។

លោក​ គន្ធា បានមាន​ប្រសាសន៍​ថា “ខ្ញុំ​បាន​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ ហើយ​បាន​ឃើញ​មនុស្ស​រង​របួស​​​​ទាំង​​​នៅ​ទី​នោះ​ ប៉ុន្តែ​ជន​សង្ស័យ​រត់​បាត់​​ទៅហើយ​​​”។ លោក​បាន​មាន​ប្រសាសន៍​ថា “រថយន្ត​ដែល​បង្ក​គ្រោះ​ថ្នាក់​នេះ បាន​បុក​ចំហៀង​រថយន្ត​មួយ​គ្រឿង​ដែល​ចត​ចោល​នៅ​លើ​ផ្លូវ ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​ខាង​ឆ្វេង​។ រថយន្ត​នោះ​មិន​បាន​​​​​​ឈប់​ឡើយ​ ហើយ​បន្ត​បើក​ទៅ​មុខ​ទៀត​រហូត​ដល់​ជ្រុល​​​ទៅ​​​បុក​ម៉ូតូ​មួយ​គ្រឿង​ ដែល​ដឹក​ស្ត្រី​ពីរ​នាក់​ និង​បុរស​ម្នាក់​”។

រូប​ភាព​នៃ​​​ការ​បុក​នេះ​​​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​ បង្ហាញ​​​ពី​បុរស​ម្នាក់​ពាក់​វ៉ែនតា​ប្រវេប្រវាតោងចេញពីរថយន្ត​ឡិចសុីស ដែល​ក្រឡាប់ផ្អៀង​។ លោក គន្ធា បាន​ឲ្យដឹង​ថា “កញ្ញា គឹមចាន់ រចនាពេជ្រ​ស្រី​នាង​ អាយុ​១៨ និង​បុរស​ឈ្មោះ​ កែវ រតនា អាយុ​១៩​ឆ្នាំ​ បាន​​​​រង​របួស​ស្រាល​។ ត្រគាក និង​ជើង​របស់​កញ្ញា​ ជា​ ស្រី​លក្ខណ៍​ រង​របួស​ធ្ងន់ ហើយ​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​”។ លោក​ គន្ធា បាន​មាន​ប្រសាសន៍​ថា នគរបាល​កំពុង​តែ​ស៊ើប​អង្កេត​គ្រោះថ្នាក់នេះ​៕ ប៊ុុននី

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស