31 C
Phnom Penh

លោក សម រង្ស៊ី អំពាវ​​​នាវ​​ឲ្យ​​​លោក​​​ស្រី ប៊ុន រ៉ានី​​​ ចែក​​​អំណោយមនុស្ស​​​ធម៌​​​ដល់​​​ប្រជា​​​កសិករ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃសុក្រ លោក សម រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​ភរិយា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន គឺលោក​​​ស្រី ប៊ុន រ៉ានី​​​  ដែល​​​ជា​​​ប្រធាន​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​ ដោយស្នើឲ្យ​លោក​​​ស្រី​​ផ្តល់​​​ជំនួយ​​​មនុស្ស​​​ធម៌​​​ដល់​​​កសិករ​​​ប្រហែល​​​២០០​​​គ្រួសារ​​​មកពីខេត្តក្រចេះ ដែល​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ជម្លោះ​​​ដី​​​ធ្លី​​​មួយ​​​ជាមួយ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​វៀត​​​ណាម​​​​​​។

កសិករ​​​ទាំង​​​នេះ​​​ស្ថិត​​​នៅ​​​ក្នុង​​​វត្ត​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិលមិញ​​​ បើ​​​ទោះ​​​ជា​​​មាន​​​គំនាប​​​ពី​​​សាលារាជ​​​ធានី​​​ភ្នំពេញ​​​ ឲ្យចេញពីបរិវេណ​​​វត្ត​​​​​​ និងត្រឡប់​​​ទៅ​​​​​​​​ស្រុក​​​កំណើត​​​​​​​​​របស់​​​​​​ពួកគេវិញក៏ដោយ​​​។

​​​ក្នុង​​​ករណី​​​ដែល​​​អ្នក​​​ភូមិ​​​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យចាក​​​ចេញ​​​ពី​​​វត្ត​​​សាមគ្គី​​​រង្សី​​​ លោក  សម ​​​រង្ស៊ី​​​ បាន​​​ស្នើ​​​ឲ្យ​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា “ជួយ​​​ផ្តល់​​​សម្ភារ​​​សម្រាប់​​​សង់​​​ជម្រក​​​ ដូច​​​ជា តង់ មុង ភួយ​​​ និង​​​កន្ទេល​​​​​​ ព្រម​​​ទាំង​​​ចំណី​​​អាហារ​​​សម្រាប់​​​ពួក​​​គេ​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ជា​​​បណ្តោះ​​​អាសន្ន​​​ រហូត​​​ដល់​​​មាន​​​ដំណោះស្រាយ​​​”។  លោក​​​ក៏​​​បាន​​​ស្នើ​​​ឲ្យ​​​ផ្តល់​​​ចំណី​​​អាហារ​​​ និង​​​ថ្នាំ​​​ពេទ្យ​​​ដល់​​​ប្រជាជន​​​ទាំង​​​នេះ​​​ ខណៈ​​​ពេល​​​កំពុង​​​​​​​​ស្នាក់​​​នៅក្នុងវត្ត​​​នេះ​​​។

លោក សុខ​​​ ឡុង ប្រធាន​​​នាយក​​​ដ្ឋាន​​​សុខ​​​ភាព​​​របស់​​​កាកបាទ​​​ក្រហម​​​កម្ពុជា​​​ បាន​​​ឲ្យដឹង​​​ថា លោក​​​​​​មិន​​​ដឹង​​​អំពី​​​បញ្ហានេះ​​​ទេ​​​​​​ និងបា​​​ន​​​បដិសេធមិនធ្វើ​​​អត្ថាធិប្បាយ​​​​​​បន្ថែម​​​​​​ទៀត​​​ឡើយ។

ក្រុមគ្រួសារទាំង​​​​​​នេះ​​​បាន​​​​​​បោះ​​​ជំរំ​​​នៅក្នុងរាជធានីភ្នំពេញ​​អស់​​​​រយៈពេល​​​​​​​​​ជាង​​​មួយសប្តាហ៍​​​ ​មក​​​ហើយ ​​ខណៈ​​​​​​ដែល​​​​​​ពួកគេ​​​​​​ធ្វើ​​​​​​យុទ្ធនាការ​​​​​​​​​តវ៉ា និងអំ​​​ពាវនាវ​​​​​​ដល់​​​​​​បណ្តា​​​ស្ថានទូត​​​បរទេស​​​​​​អំពី​​​​​​ការ​​​​​​បណ្តេញ​​​ពួកគេ​​​​​​ ពី​​​ក្រុម​​​​​​ហ៊ុន​​​​​​ចម្ការកៅស៊ូ Binh Phuoc 2។ កាល​​​ពីថ្ងៃ​​​​​​​​​ពុធ អ្នកភូមិ​​​​​​បាន​​​ព្យាយាម​​​​​​ផ្ញើខិត​​​ប័ណ្ណទៅ​​​កាក​​​បាទ​​​ក្រហម​​​កម្ពុជា​​​​​ឲ្យជួយ​​​ ​​​ប៉ុន្តែ​​​ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​​​​កងរាជអា​​​​​​វុធ​​​​​ហត្ថលើ​​​ផ្ទៃ​​​ប្រទេស​​​​​​។

អាជ្ញាធរ​​​​​​មូល​​​ដ្ឋាន​​​​​​នៅខេត្តក្រចេះ​​​​​​ឲ្យដឹងថា ​​​ប្រជា​​​​​​​​​​​កសិករទាំងនេះ​​​មិន​​​មាន​​​សិទ្ធិ​​​ស្រប​​​ច្បាប់​​​សម្រាប់​​​កាន់កាប់ដី​​​​​​​​​ ​​​ដែល​​​​​​ពួកគេ​​​​​​រស់​​​​​​នៅ​​​​​​​​​នោះ​​​​​​​​​ទេ ពី​​​​​​​​​ព្រោះ​​​ពួកគេ​​​រើ​​​​​​ទៅនៅ​​​ទីនោះ​​​​​​ពីខេត្ត​​​ផ្សេងទៀត​​​​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ ប៉ុន្តែ​​​​​​​​​​​​គ​​ណ​​​បក្ស​​​សង្គ្រោះជាតិ​​​​​​បាន​​​គាំទ្រ​​​កសិករទាំងនោះ​​​ ដោយ​​​ហៅ​​​​​​​​​ពួកគេថាជា “ជនភៀស​​​ខ្លួនក្នុង​​​ស្រុក”។

ការ​​​បណ្តេញ​​​អ្នក​​​ភូមិ​​​​​​ចេញពី​​​​​​វត្ត​​​ត្រូវបា​​​ន​​​ផ្អាក​​​​​​ម្តងទៀត​​​ បន្ទាប់​​​​​​ពី​​​​​​ពួកគេ​​​​​​បាន​​​ប្រគល់​​​ឯកសារ​​​មួយ​​​ឲ្យលោក​​​អភិបាល​​​​​​ខេត្ត​​​ក្រចេះ ខាត់ ចំណាន ​​​ដោយទាម​​​​​​ទាឲ្យ​​​មាន​​​ការ​​​កែ​​​លក្ខខណ្ឌ​​​ប្រាំ​​​ពីរ​​​ចំណុច រាប់​​​​​​​​​ទាំង​​​​​​​​ការប្រគល់​​​ដី​​​​​​ឲ្យ​​​​​​​​​ពួកគាត់វិញ ​​​និង​​​​​ធានាសុវត្ថិភាព​​​​​​​​​ពួកគាត់​​​ ប្រសិន​​​​​​​​​បើ​​​ពួកគាត់​​​ត្រឡប់​​​ទៅ​​​ខេត្ត​​​ក្រចេះវិញផងដែរ​​​។

លោក ឃួង ស្រេង អភិបាល​​​រង​​​រាជធានី​​​ភ្នំពេញ​​​ បាន​​​ជំរុញម្តងទៀត​​​​​​ឲ្យ​​​ប្រជា​​​កសិករ​​​វិល​​​ត្រឡប់​​​ទៅ​​​កាន់​​​​​​ខេត្ត​​​​​​​​​​​ដែល​​​ពួក​​​គេ​​​រស់​​​នៅ​​​​​​វិញ​​​ មុន​​​ពេល​​​​​​រើ​​​ទៅ​​​កាន់​​​ខេត្ត​​​ក្រចេះ​​​ ដើម្បី​​​ឲ្យ​​​អាជ្ញា​​​ធរ​​​អាច​​​​​​វា​​​យ​​​តម្លៃ​​​ឯកសារ​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា  “ប្រសិន​​​បើ​​​ជា​​​ប្រជាជន​​​ទាំង​​​នេះ​​​មិន​​​បាន​​​​​​ធ្វើ​​​សំណើ​​​ដែល​​​មាន​​​ប្រាំពី​​​រ​​​​​​ចំណុច​​​នេះ​​​ទេ យើង​​​នឹង​​​បណ្តេញ​​​ពួក​​គាត់​​​ចេញ​​​ហើយ ក៏​​​ប៉ុន្តែ ពេល​​​នេះ​​​អាជ្ញាធរ​​​ខេត្ត​​​អាច​​​វិភាគ​​​សំណើ​​​ទាំង​​​នេះ​​​។ សាលារាជ​​​ធានី​​​នឹង​​​​​​នៅតែ​​​តាម​​​មើល​​​ពួកគាត់​​​ ហើយយើងមិនអនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​ចូល​​​ក្រុង​​​​​​ឡើយ​​​”​​​៕ ប៊ុន​​នី

 (រាយការណ៍​​​បន្ថែ​​​មដោយ George Wright)​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស