38 C
Phnom Penh

អ្នក​ភូមិ​ម្នាក់​ដែលមាន​​វិវាទ​ដីធ្លី​ ត្រូវ​បាន​បដិ​សេធ​មិន​ចេញ​លិខិត​បញ្ជាក់​កិរិយា​មាយាទ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ម្នាក់​​​ដែ​​​ល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​យូរ​​​មក​​​ហើយ​​​ជាមួយភរិយា​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ​​​និង​​​ថាម​​​ពល​​​បាន​​​ចោទ​​​ប្រកាន់​​​នាយ​​​ប៉ុស្តិ៍​​​របស់​​​ខ្លួន​​​ថា បាន​​​រើស​​​អើង​​​បន្ទាប់​​​ពី​​​គាត់​​​ត្រូវ​​​បាន​​​បដិសេធ​​​មិន​​​ចេញ​​​លិខិត​​​បញ្ជាក់​​​កិរិយា​​​មាយាទ​​​ ដែល​​​គាត់​​​ត្រូវ​​​ការ​​​ចាំ​​​បាច់​​​ដើម្បី​ដាក់​​​ពាក្យ​​​សុំការងារធ្វើ​​​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​។

លោក រាជ​​​ សីមា បាន​​​និយាយ​​​ថា គាត់​​​និង​​​អ្នក​​​ភូមិ​​​ពីរនាក់​​​ទៀត​​​បាន​​បង់ប្រាក់​​​៣ដុល្លារ​​​ទៅ​​​លោក ជួប ចាន់​​​ធឿន នាយ​​​ប៉ុស្តិ៍ឃុំ​​​តាជេស កាល​​​ពី​​​ថ្ងៃ​​​ អាទិត្យ​​​ ឲ្យ​​​រៀប​​​ចំ​​​លិខិត​​​បញ្ជាក់កិរិយា​​​មាយាទ​​​សម្រាប់​​​អ្នក​​​ភូមិ​​​បី​​​នាក់​​​ដើម្បី​​​ដាក់​​​ពាក្យសុំ​​​​ការ​​​ងារធ្វើ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​​​ក្នុង​​​មូល​​​ដ្ឋាន​​​។​​​ លោក សីមា បាន​​និយាយកាល​​​ពី​​​ម្សិលមិញ​​​ថា “ពី​​​ដំបូង​​​នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​រូប​​​នេះ​​​បាន​​​ចេញលិខិតនេះហើយ ​​​ហើយ​​​​​​បាន​​​ប្រគល់​​​លិខិត​​​បញ្ជាក់​​​កិរិយាមាយាទ​​​នោះ​​​​​ឲ្យពួក​​​​​​យើង​​​ទាំង​​​បី​​​នាក់​​​…ដើម្បី​​​បង្ហាញ​​​និយោ​​​ជក​​​ថា យើង​​​មាន​​​អាកប្បកិរិយា​​​ល្អ​​​”។

អ្ន​​​ក​​​ភូមិ​​​រូប​​​នេះដែល​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​វិវាទ​​​ដីធ្លី​​​ជាមួ​​យ​​​អ្នក​​​ស្រី ជា ខេង ភរិយា​​​របស់​​​លោក ស៊ុយ សែម តាំង​​​ពី​​​ឆ្នាំ​​​២០០៧មក​​​នោះ​​​បាន​​​និយាយ​​​ថា ពេល​​​នោះ​​​នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា លិខិត​​​នេះ​​​បំពេញ​​​មិន​​​បាន​ត្រឹម​​​ត្រូវ​​​ ហើយ​​​ថា លោក​​​ត្រូវ​​ការ​ឲ្យយក​​លិខិត​​​នេះ​​​មក​​​វិញ​​​។

លោក​​​ សីមា បាននិយាយ​​​ថា “ពេល​​​នោះ​​​នាយ​​​ប៉ុស្តិ៍​​​រូប​​​នេះ​​​បាន​​​ប្រគល់​​​លិខិត​​​បញ្ជាក់​​​កិរិយា​​​មាយាទ​​​​​​ពី​​​រ​​​ច្បាប់​​​មក​​​វិញ ​​​ចំណែក​​​លិខិត​​​របស់​​​ខ្ញុំ​​​​​​ត្រូវ​​​បាន​​​រក្សាទុក​​​ ហើយ​​​មិន​​​​​បាន​​​ចេញ​​​ឲ្យម្តង​​​ទៀតទេ​​​”។ គាត់​​​បាន​​​ពន្យល់​​​ថា គាត់​​​មិន​​​អាច​​​ដាក់​​​ពាក្យ​​​សុំ​​​ការងារ​​​ធ្វើ​​​បាន​​​ទេ​​​។ លោក សីមា បាន​​​និយាយ​​​ថា “វា​​​ជា​ការ​​​​រើស​​​អើង​​​ធ្ងន់ធ្ងរ​​​ ពី​​​ព្រោះ​​​នគរបាល​​​កាន់​​​ជើង​​​ក្រុម​ហ៊ុន​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​ជាមួ​​​យ​​​ខ្ញុំ​​​និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ដទៃទៀត​​​”។

លោក ចាន់​​​ធឿន នាយ​​​ប៉ុស្តិ៍​​​ឃុំ​​​​​​បាន​​​បញ្ជាក់​​​ថា លោក​​​មិន​​​បាន​​​ចេញ​​​លិខិត​​​បញ្ជាក់​​​កិរិយាមាយាទ​​​ឲ្យលោក សីមា ម្តង​​​ទៀត​​​​​​ទេ​​​។ លោក​​​បានមាន​​​ប្រសាស​ន៍​​​ថា ការ​​​ចោទ​​​ប្រកាន់​​​​​​​​​លើ​​​លោក​​​ សីមា ពី​​​បទ​​​ប៉ុន​​​ប៉ង​​​មនុស្ស​​​ឃាត​​​ និង​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ជា​​​ឧបសគ្គដល់ការ​​​​​​ចេញ​​​លិខិត​​​នេះ​។

លោក​​​ សីមា ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ជា​​​ផ្នែក​​​មួយ​​​នៃ​​​ក្រុម​​​អ្នក​​​ភូមិ​​​ដែល​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​មុន​​​បាន​​​ដុត​​ជម្រកដែលកាន់កាប់ដោយ​​ក្រុមហ៊ុន​​​​​​ KDC International ជាក្រុម​​​ហ៊ុន​​​កសិឧស្សាហ​​​កម្ម​​​របស់​​​អ្នក​​​ស្រី​​​ ជា ខេង​​​  នៅ​​​លើ​​​ដី​​​ដែល​​​មាន​​​វិវាទ​​​នោះ។

លោក ចាន់​​​ធឿន​​​ បានមាន​​​ប្រសាសន៍​​​ថា “ជាទូទៅ​​​យើង​​​ត្រូវ​​​សរសេរ​​​ថា គាត់​​​ជា​​​មនុស្ស​​​ល្អ​​​ដើម្បីបង្ហាញ​​​ប្រាប់អ្នក​​​ជ្រើសរើស។ ប៉ុន្តែ លោក សីមា ត្រូវបាន​ជាប់បណ្តឹង​​​នៅ​​​តុលាការ​​​ ដូច្នេះ​​​តើ​​​ឲ្យខ្ញុំ​​​សរសេរលិខិត​​​បញ្ជាក់​​​កិរិយា​​​មាយាទ​​​ថា គាត់​​​ជា​​​មនុស្ស​​​ល្អ​​​យ៉ាង​​​ម៉េច​​​ទៅ​​​?”។

លោក​​​បាន​​​បន្ថែម​​​ថា “វា​​​មិន​​​មែនជា​​​ការ​​​រើស​​​អើង​​​ទេ​​​ ប៉ុន្តែ ខ្ញុំ​​​ត្រូវ​​​គោរព​​​ច្បាប់​​​ ពី​​​ព្រោះ​​​គាត់​​​មិន​​​ទាន់​​​រួច​​​ផុត​​​ពី​​​បទ​​​ល្មើសព្រហ្មទណ្ឌតាមផ្លូវ​តុលាការ​នៅ​​​ឡើយ​​​ទេ​​​”។ សាលា​​​ដំបូង​​​ខេត្ត​​​កំពុង​​​សើុប​​​អង្កេត​​​រឿង​​​ក្តី​​​នេះ ហើយ​​​កាល​​​ពីម្សិលមិញ បាន​​​សាក​​​សួរ​​​អ្នក​​​ភូមិ​​​ពីរ​​​នាក់​​​ទៀត​​​ដែល​​​ត្រូវបាន​​​គេ​​​អះ​​​អាង​​​ថា ជាប់​​​ពាក់​​​ព័ន្ធ​​​ដែរ​​​៕​​​សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស