35 C
Phnom Penh

មេធាវី​​​តំណាងជន​រងគ្រោះ​អំពាវនាវ​​​ឲ្យ​​​ចាប់ខ្លួនមេខ្លោង​​​ឆបោក​​​ពាក់ព័ន្ធ​​​ផែនការ​​​វិនិយោគ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​មេធាវី​តំណាង​វិនិយោគិន​ជប៉ុន៤៥រូប​ដែល​​​បាន​ខាតបង់​ប្រាក់​រាប់​​​ពាន់​​​ដុល្លារ​នៅ​​​ក្នុង​គម្រោង​អ​​​ច​​​លន​​​ទ្រព្យ​ក្លែងក្លាយ​នៅ​​​ក្នុង​ប្រទេស​កម្ពុជា​​ កាល​​​ពី​​​ម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​ជន​រងគ្រោះ​បង្ហាញមុខ​ឲ្យ​បាន​ច្រើន​​ដើម្បី​​​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យចាប់ខ្លួន​មេខ្លោង​នៃ​ផែន​ឆបោក​នោះ ដែល​​​ពួកគាត់​លើក​ឡើង​​​ថា កំពុង​​​រស់​​​នៅ​​​ក្នុង​ប្រទេស​នេះ​​​នៅឡើយ។

ថ្លែងនៅ​សន្និសីទ​សារព័ត៌មាននៅសណ្ឋាគារ​កាំបូឌីយ៉ាណាក្នុង​រាជ​ធានីភ្នំពេញ មេធាវី​​​ទាំង​​​នោះ​​​មាន​​​ឈ្មោះ​​​ដូចជា ម៉ាសាស៊ី អីុមៃហ្សូ៊មី កាតសូ៊តា អីុសាវ កាត​​​សូ៊មី អាបេ និង​​​ អេហ្គាវ៉ា ហ្គូ បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​តំណាង​​​ឲ្យ​​​ជន​​​រងគ្រោះ​​​៤៥​​​នាក់​​​ក្នុង​​​ចំណោ​​​ជន​​​រង​​​គ្រោះ​​​៩៩​​​នាក់​​​នៅ​​​ប្រទេស​​​ជប៉ុន​​​ ដែល​​​ត្រូវ​​​បាន​​​ឆបោក​​​ឲ្យផ្ទេរ​​​ប្រាក់​​​ ដើម្បី​​​វិនិយោគ​​​ក្នុង​​​ការ​​​សាង​​​សង់​​​ខុនដូ​​​ក្លែង​​​ក្លាយ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​។

ពួក​​​គាត់បាន​​​និយាយ​​​ថា ផែន​​​ការ​​​​​​ឆបោក​​​នេះ​​​បាន​​​កើត​​​ឡើង​​​តាំង​​​ពី​​​ឆ្នាំ​​​២០១២មកម៉្លេះហើយ​​​ថា នគរ​​​បាល​​​ជប៉ុន​​​បាន​​​និង​​​កំពុង​​​សើុប​​​​​​អង្កេត​​​ករណី​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​មុន​​​មក​​​។ ពួក​​​គាត់​​​ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា អីុកួ កុនណូ (Ikuo Konno) ជាមេខ្លោង​​​ក្នុង​​​ផែន​​​ការ​​​ឆបោក​​​នោះ​​​រស់នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​បាន​​​អំពាវនាវ​​​ឲ្យ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ចាត់​​​វិធាន​​​ការ​​​ចាប់​​​ខ្លួន​​​ជន​​​នេះ​​​។

លោក​​​ អីុសាវ បាន​​​លើក​​​ឡើង​​​នៅ​​​សន្និសីទ​​​សារព័ត៌មាន​​​ថា “ករណី​​​ឆបោក​​​នេះ​​​បាន​​​កើត​​​ឡើង​​តាំងពី​​​ឆ្នាំ២០១២ ដោយ​​​មេខ្លោង​​​​​​ ឈ្មោះ​​​ អីុកួ កុនណូ ជា​​​ជន​​​ជាតិ​​​ជប៉ុន​​​”។ យោង​​​តាម​​​សាក្សី​​​ ប្រជាពល​​​រដ្ឋ​​​លើក​​​ឡើង​​​ថា លោក​​​ អីុកួ កុនណូ ឥឡូវ​​​នេះ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ហើយ​​​ អីុកួ កុនណូ ក៏​​​បាន​​​ឆ្លើយ​​​នៅ​​​ចំពោះ​​​មុខ​​​តុលាការជប៉ុន​​​ផង​​​ដែរ​​​ថា គាត់​​​បាន​​​រស់​​​នៅក្នុង​​​​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​ទទួល​​​បាន​​​សញ្ជាតិ​​​ខ្មែរ​​​កាល​​​ពី​​​​​ឆ្នាំ២០១៣”។

លោក​​​ កុនណូ ទំនង​​​ជា​​​នាយក​​​ប្រតិបត្តិ​​​នៃ​​​ក្រុមហ៊ុន​​​អភិវឌ្ឍន៍​​​ក្នុង​​​មូល​​​ដ្ឋាន​​​មួយ​​​ ឈ្មោះ​​​ថា AAP International (Cambodia) Co.Ltd។ គេហ​​​ទំព័រ​​​របស់​​​ក្រុម​​​ហ៊ុន​​​ AAP លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​នេះបាន​​​ផ្លាស់ប្តូរ​​​ប្រតិបត្តិការ​​​របស់ខ្លួន​​​មក​​​​​​ប្រទេស​​​កម្ពុជា ប៉ុន្តែគេ​​​មិន​​​ច្បាស់​​​ថា នៅ​​​ពេល​​​ណា​​​ ឬ​​​មកពី​​​កន្លែង​​​ណា​​​នោះ​​​ទេ​​​ ហើយ​​​ថា ប្រទេស​​​នេះ​​​​​ផ្ដល់​​​បរិយាកាស​​​ជំនួញ​​​ដ៏ជោគជ័យ​​​។

ឯកសារ ដែល​​​ចែក​​​ចាយ​​​ដោយ​​​ក្រុម​​​មេធាវី​​​កាល​​​ពី​​​ម្សិលមិញ​​​មាន​​​ខ្លឹមសារ​​​ថា តាម​​​រយៈ​​​ការ​​​ស្វែង​​​រក​​​ការ​​​ពិត​​​អំឡុង​​​នី​​​តិវិធី​​​រដ្ឋ​​​ប្បវេណី​​​ ក្នុង​​​ប្រទេស​​​ជប៉ុននោះ លោក កុនណូ ត្រូវ​​​បាន​​​គេបង្ហើបឲ្យដឹង​​​ថា ជា​​​មេខ្លោង​​​នៃ​​​ផែន​​​ការ​​​ឆបោក​​​នេះ​​​ ហើយ​​​ថា លុយ​​​ភាគ​​​ច្រើន​​​ដែល​​​គាត់​​​ឆបោកបាន​ពីជន​​​រងគ្រោះនោះ ​​​ត្រូវ​​​បាន​​​ផ្ទេរ​​​រួច​​​ហើយ​​​មក​​​កាន់​​​​​​ប្រទេស​​​កម្ពុជា​​​។

ឯកសារនេះ​​​ក៏​​​បាន​​​លើក​​​ឡើ​​​ង​​​ផង​​​ដែរ​​​ថា ផែន​​​ការ​​​ឆបោក​​​នេះ​​​បាន​​​ចាប់​​​ផ្ដើម​​​នៅ​​​ពេល​​​ជន​​​រងគ្រោះ​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​មនុស្ស​​​វ័យ​​​ចំណាស់​​​នោះ ទទួល​​​បាន​​​ឯកសារ​​​តាម​​​​​​អីុម៉េល​​​ ពី​​​ក្រុមហ៊ុន​​​ First Fudosan Co.Ltd ឬ​​​ Universal Max Co.Ltd អំពី​​​គម្រោង​​​វិនិយោគ​​​។

បន្ទាប់​​​មក​​​ជន​​​រងគ្រោះ​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​សុំ​​​ឲ្យ​​​ពួក​​​គាត់វិនិយោគ​​​តាង​​​នាម​​​ភាគ​​​ី​​​ទី​​៣ ដោយ​​​សន្យា​​​ថា ភាគ​​​ី​​​ទី​​​៣​​​នេះ​​​នឹង​​​បង់​​​ប្រាក់​​​ក្នុង​​​តម្លៃ​​​ខ្ពស់​នៅពេលទទួលបាន​ប្រាក់មកវិញ​​។ នៅ​​​ពេល​​​ការ​​​វិនិយោគ​​​ត្រូវ​​​បាន​​​ទិញ​​​ហើយ​​​​​​ ពេល​​​នោះ​​​ជន​​​រងគ្រោះ​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​កាន់​​​តែ​​​ច្រើន​​​ ហើយ​​​ត្រូវ​​​បាន​​​សុំ​​​ឲ្យ​​​ទិញ​​​បន្ថែមទៀត​​​។

ក្រុម​​​មេធាវី​​​នេះលើក​​​ឡើង​​​ថា ប្រាក់​​​សំណងជំងឺចិត្ត​​​សរុប​​​ដែល​​​​​​ជន​​​រងគ្រោះ​​​ទាំង​​​៩៩​​​នាក់​​​បាន​​​ទាមទារនោះគឺចំនួន​​​២០,១​​​លាន​​​ដុល្លារ។ ឯកសារ​​​ដដែល​​​នេះ​​​លើក​​​ឡើង​​​ថា ជន​​​រង​​​គ្រោះ​​​២៣​​​នាក់​​​ក្នុង​​​ចំណោម​​​៩៩​​​នាក់​​​ គឺ​​​ជា​​​ដើម​​​ចោទ​​​ក្នុង​​​បណ្ដឹង​​​រដ្ឋប្បវេណី​​​នៅ​​​ប្រទេស​​​ជប៉ុន​​​ ហើយ​​​ថា ជន​​​ឆបោក​​​មួយ​​​ចំនួន​​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​រួច​​​ហើយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​ជប៉ុន​​​បាន​​​រាយការណ៍​​​ថា មានការ​កើនឡើងក្នុង​ចំណោមប្រជាជនវ័យចំណាស់​​​កំពុង​​​ត្រូវ​​​បាន​​​ឆ​​​បោក​​​ឲ្យ​​​ផ្ទេរ​​​ប្រាក់​​​ដោយ​​​ការ​​​សន្យា​​​ថា នឹង​​​ទទួល​​​បាន​​​ភាគ​​​ហ៊ុន​​​ក្នុង​​​គម្រោង​​​អភិវឌ្ឍន៍​​​មួយ​​​ចំនួន​​​នៅ​​​ប្រទេស​​​កម្ពុជា​​​។ ក្នុង​​​ករណី​​​មួយ មនុស្ស​​​ជាង​​​៦០០​​​នាក់​​​ត្រូវ​​​បាន​​​ឆបោក​​​អស់​​​ប្រាក់​​​រាប់​​​មឺុន​​​ដុល្លារ​​​។ គេ​​​មិន​​​អាច​​​ទាក់ទង​​​លោក​​​ កុនណូ ឬ​​​ក្រុម​​​ហុ៊ន​​​ AAP ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេកាល​​​ពី​​​ម្សិល​​​មិញ​​​៕ សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស