31 C
Phnom Penh

​ម៉ម ​សូម៉ាលី​ លាលែង​ចេញ​ពីតំណែង​ បន្ទាប់​ពីរឿង​អាស្រូវ​ត្រូវ​បាន​លាតត្រ​​ដាង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រី ម៉ម សូម៉ាលី ជា​សកម្មជន​ប្រឆាំង​ការជួញដូរ​មនុស្ស​ ដែល​ប្រវត្តិរបស់​អ្នកស្រី​ជា​អតីត​អ្នក​បម្រើ​ផ្លូវភេទ​នោះ​ បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស់​ បន្ទាប់​ពី​ត្រូវ​បាន​លាត​ត្រដាង​ថា​ជា​ការ​ភរ​កុហក​ ឥឡូវនេះ​អ្នកស្រី​បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​អង្គការ​មូលនិធិ សូម៉ាលី ​ម៉ម​ ហើយ​។

ការលាលែង​ចេញពី​មុខតំណែង​បស់អ្នកស្រី​ ម៉ម សូម៉ាលី​ បានកើត​ឡើង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​បណ្ណោះ​ បន្ទាប់ពី​​ទស្សនាវដ្តី​​ Newsweek បាន ​លាតត្រដាង​អំពី​ប្រវត្តិភរកុហក​ ហើយ​​រយៈ​ពេលជា​ច្រើន​ខែ​ក្រោយ​ពីកាសែត ខេមបូឌា ដេលី​ បាន​បាន​លាតត្រដាង​នូវ​ភាព​មិន​ប្រត្រតី​នៅក្នុង​ជីវប្រវត្តិ​របស់​អ្នកស្រី ​ និង​ការអះអាងមិនពិត​ ដែលអ្នកស្រី​បានប្រឌិត​ឡើង​ទាក់ទងនឹង​នារីដែលគេ​ចាត់​ទុក​ថារងគ្រោះដោយសារការជួញដូរ ​។

យោងតាមសេចត្តី​ថ្លែង​ការណ៍​ដែលបាន​បង្ហោះ​នៅលើ​គេហ​ទំព័រ​របស់​អង្គការ​នេះ​កាល​ពីថ្ងៃ​ពុធ​ដោយនាយក​ប្រតិបត្តិ​​លោក ជីណា​ រ៉េស ​បានឲ្យដឹងថា “​យើង​បាន​ទទួល​លិខិត​លាលែង​របស់​អ្នក​ស្រី​ សូម៉ាលី​ រួចហើយ ” ។​ ​

សេចក្តី ​ថ្លែង​ការណ៍​​​នោះ​​​បាន​​​លើកឡើងថា​​​កាលពីខែមិនា​​​​​​ មូលនិធិនេះ​​​បានជួល​​​ក្រុម​​​អ្នក​​​ច្បាប់​​​មួយក្រុម ដែលមាន​​​មូលដ្ឋាន​​​នៅសហរដ្ឋអាមេរិក​​​ ឈ្មោះ​​​ Goodwin Procter ដើម្បីធ្វើការ ​​​ស៊ើប​​​អង្កេត​​​ដោយ​ឯករាជ្យ​​​​​​លើការ​ចោទប្រកាន់​ដែលទាក់​ទងនឹង​​​ប្រវត្តិ​​​ផ្ទាល់ខ្លួន​​​របស់​​​អ្នកស្រី​​​ ម៉ម​​​ សូម៉ាលី​​​ ​​​ព្រមទាំងប្រវត្តិ​ជាទាសករផ្លូវ​​​ភេទរបស់ ឡុង​​​ ប្រុស ​​​ដែល​​​ជានិមិត្តរូប​​​នៃមូលនិធិ​​​នេះ។​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​ ​​​​​សុខ ស៊ីដន

សេចក្តីរាយការណ៍លម្អិតនូវថ្ងៃស្អែក

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស