ប័ណ្ណសារ

នគរបាល​យឺតយ៉ាវ​​​ក្នុងការ​ស៊ើបអង្កេត​បន្ទាប់ពី​ករណីគ្រោះ​ថ្នាក់​ចរាចរណ៍បុក​ហើយ​រត់

By

May 29, 2014

​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ​​​រយៈ​​​​​ពេល​​​ជិត​​មួយ​​​សប្ដាហ៍​​​មក​​​ហើយ​​​ដែល​​​កម្លាំង​​​នគរ​​​បាល​​​រាជធានីភ្នំពេញមិន​​​ទាន់​​​​​​ស៊ើប​​​អង្កេត​​​ការ​​​បុក​​​ហើយ​​​រត់​​​បណ្ដាល​​​ឲ្យ​​​មនុស្ស​​​ស្លាប់​​​កាលពីយប់​​​ថ្ងៃសុក្រ នៅពេល​​​ដែល​​​រថយន្ត​​​រ៉ង់​រូវើ​បាន​​​​បុក​​​ម៉ូតូ​​​មួយគ្រឿង​​​នៅ​​​ជិ​​​ត​​​ក្រសួង​​​ពាណិជ្ជកម្ម​បណ្ដាល​​​ឲ្យ​​​បុរសពី​​​រ​​​នាក់​​​ស្លាប់ និ​​​ងម្នាក់​​​ទៀត​​​របួស​​​ធ្ងន់នៅឡើយទេ​​​។

ប៉ុន្តែ​​​នគរ​​​បាល​​​មូល​​​ដ្ឋាន​​​មិន​​​បាន​​​ធ្វើ​​​ការ​​​សើុប​​​​​​សួរ សូម្បីការ​សើុប​​​​​​សួរបឋម​​​អំពី​​​អ្វី​​​ដែល​​​បានកើត​​​ឡើង​​​នៅ​​​យប់​​​នោះ​​​ទេ ដែលនៅ​​​ពេលនោះ​​​បុរស​​​ពីរ​​​នាក់​​​បាន​​​បាត់​​​បង់ជីវិត​​​ ហើយ​​​រថយន្ត​​​ទំនើប​​​នោះ​​​បាន​​​បើក​​​ចេញ​​​យ៉ាង​​​លឿនពី​​​កំណាត់​​​មហាវិថី​​​សហព័ន្ធរុស្ស៊ី ដែល​​​សម្បូរ​​​ដោយ​​​ធនាគារ​​​ ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ និង​​​ហាង​​​លក់​​​រថយន្ត​​​។

ថាង រដ្ឋា អាយុ​​​២៣​​​ឆ្នាំ​​​បាន​​​ស្លាប់​​​នៅ​​​ក​​ន្លែង​​​កើត​​​ហេតុ​​​ ចំណែក​​​ ខ្នាត សាត អាយុ​​​២១​​​ឆ្នាំ​​​បាន​​​ស្លាប់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត​​​នៅ​​​ពេល​​​ប​​​ន្តិច​​​ក្រោយ​​​មក។ ឡុង ស្រូយ អាយុ​​​១៨​​​ឆ្នាំ​​​រង​​​របួសធ្ងន់។

លោក អ៊ុច ចំណាន ជា​​​ឪពុក​​​មារបស់ ឡុង ស្រូយ បាន​​​និយា​​​យ​​​ថា “ក្មួយ​​​ប្រុស​​​របស់​​​ខ្ញុំ​​​រង​​​របួស​​​ធ្ងន់ និង​​​បាក់​​​ជើង​​​។ នគ​​​របាល​​​នៅ​​​​​​មិនទាន់​​​បាន​​​មក​​​សួរ​​​នាំខ្ញុំ​​​នៅ​​​មន្ទីរពេទ្យ​​​មិត្ត​​​ភាព​​​ខ្មែរ​​-សូវៀត​​​ដដែល​​​”។

លោក ពាង មឿង បាន​​​ប្រចាំការ​ក្នុង​​​នាម​​​ជា​​​សន្តិសុខ​​​ម្នាក់​​​កាលពី​​​យប់​​​ថ្ងៃសុក្រនៅស្ថានីយ​​​ប្រេង​​​ឥន្ធនៈតូតាល់​​​ក្បែរ​​​នោះ ហើយ​​​បាន​​​ឃើញ​​​ការ​​​បុក​​​​​​មនុស្ស​​​ស្លាប់​​​នេះ​​​កើត​​​ឡើង​​ចម្ងាយ​តែប៉ុន្មាន​​​មែ៉ត្រ​​​ប៉ុណ្ណោះ។ លោកបាន​​​និយាយ​​​ថា “ខ្ញុំបាន​​​ឃើញ​​​រថយន្ត​​​រ៉ង់រ៉ូវើ​​​នោះ​ពណ៌ខ្មៅ ប៉ុន្តែ​​​នគរ​​​បាល​​​មិន​​​បាន​​​សួរ​​​នាំខ្ញុំ​​​អំពី​​​អ្វី​​​ដែល​​​បានកើត​​​ឡើង​​​ទេ​​​”។

លោក ម៉ន ម៉េត អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​ស្ថានីយ​​​ប្រេង​​​ឥន្ធនៈ​​​តូតាល់​​​នោះ​​​បាន​​​និយាយ​​​ថា នគរ​បាល​​​មិន​​​បាន​​​ទាក់​​​ទង​​​លោក​​​ដើម្បី​​​សុំពិនិត្យ​​​មើលរូបភាព​​​ពី​​​​​​កាមេរ៉ាសុវត្ថិភាព​​​អំឡុង​​​​​​ពេល​​​កើត​មាន​​​គ្រោះ​​​ថ្នាក់ចរាចរណ៍​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​ថា “គ្មាន​​​នគ​​​រ​​​បាល​​​ណាម​​​ក​​​សួរ​​​នាំ​​​ទេ។ គ្មាន​​​បុគ្គលិក​​​របស់​​​យើង​​​ណាម្នាក់​​​ត្រូវ​​​បាន​​​សួរ​​​នាំឡើយ​​​”។

នៅ​​​ហាង​​​លក់​​​រថយន្ត​​​នីសាន់​​​ក្បែរ​​​នោះដែរ លោក គឹម ចាន់ឆាយា តំណា​​​ងផ្នែក​​​លក់​​​ក៏បាន​​​និយាយ​​​ផង​​​ដែរ​​​ថា អាជ្ញាធរ​​​មិន​​​បាន​​​សុំពិនិត្យមើល​​​កាមេរ៉ា​​​សុវត្ថិភាព​​​របស់​​​ខ្លួនឡើយ ។  លោក​​​បាន​​​និយាយ​​​ថា “គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​កើត​​​ឡើង​​​នៅទីនោះ​​​គ្រប់​​​ពេលវេលា”។ លោក​​​បាន​​​ពន្យល់​​​ថា អ្នក​​​បើក​​​បរ​​យានយន្ត​​​ដែល​​​​​​បត់​​​ខុស​​​ច្បាប់​​​ត្រង់​​​ផ្លូវ​​​​​​ប្រសព្វ​​​ក្បែរ​​​នោះ តាម​​​ធម្មតា​​​ត្រូវ​​​តែ​​​ទទួល​​​ខុស​​​ត្រូវ​​​។ នគរ​​​បាល​​​មិន​​​ដែល​​​មក​​​សាក​​​សួរ​​​យើង​​​ទេ”។

លោក ស៊ុន សុវណ្ណ នាយ​​​នគរ​​​បាល​​​ចរាចរ​​​ខណ្ឌ​​​សែន​​​សុខ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់់លោកបាន​​​និយាយជាមួយសាក្សីនៅ​កន្លែង​កើត​ហេតុហើយ ប៉ុន្តែ​​​រវល់​​​ពេក​​​មិន​​​​បាន​​​បន្ត​​​​​ការ​​​ស៊ើប​​​អង្កេត​​​នោះ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “យើង​​​មិនមាន​​​ពេល​​​ច្រើន​​​ដើម្បីធ្វើការ​​​លើរឿង​​​នេះទេ ពី​​​ព្រោះ​​​យើង​​​បាន​ចាត់ចែង​ឲ្យ​​​មន្ត្រី​​​របស់​​​យើង​​​ការ​​​ពារ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​”។

លោក សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​កំពុង​​​ធ្វើការ​​​ស៊ើប​​​អង្កេត​​​ហើយ ប៉ុន្តែ​​​ថា លោក​​​រង់ចាំ​​​សាក្សី​​​មក​​​ផ្ដល់ភ័ស្តុ​​​តាង​​​ដល់​​​នគរ​​​បាល​​​។ លោក​​​បាន​​​បន្ថែម​​​ថា “យើង​​​មិន​​​បាន​​​យករូបភាព​​​វីដេអូមក​ពិនិត្យទេ ពីព្រោះ​​​ក្នុង​ពេលកន្លង​​​មក​​​ វា​​​មិន​​​សូវ​​​មាន​​​ប្រយោជន៍​​​​​​។ ប្រសិ​​​ន​​​បើ​​​នរណា​​​ម្នាក់​​​ប្រាប់​​​យើងឲ្យបាន​​​​ច្បាស់​​​លាស់​​​អំពី​​​រថយន្ត​​​នោះ ខ្ញុំនឹង​​​តាម​​​ដានរថយន្ត​នោះ”៕ សារុន​​​​​​​​​​​​