26 C
Phnom Penh

សាលា​​​រៀន​​​និង​​​សាកល​​​វិទ្យាល័យ​​​ឯក​​​ជន​​​ប្រឈម​​​នឹង​​​បញ្ញត្តិ​​​​​​កាន់​​​តែ​​​តឹង​​​រុឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ សន សេង​​​ហុក ​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​នីតិកម្ម​​​នៃ​​​ក្រសួង​​​អប់រំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អនុក្រឹត្យ​​​ស្ដីពីការ​​​រៀ​​​បចំ​​​ និង​​​ការ​​​គ្រប់​​​គ្រង​​​សាលា​​​ឯកជន​​​ និង​​​អនុក្រឹត្យ​​​ស្ដីពី​​​ការ​​​ចាត់​​ជា​​​ប្រភេទ​​​នៃ​​​សាលា​​​ឯកជន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​គ្រឹះ​​​ស្ថាន​​​អប់រំ​​​ជាច្រើន​​​ដើម្បី​​​សុំយោបល់​​​មុនពេល​​​ក្រសួង​​​បញ្ចប់​​​សេចក្ដីព្រាង​​​អនុក្រឹត្យទាំងនេះ​​​ ហើយបញ្ជូនទៅ​​​ឲ្យ​​​ទីស្ដីការ​​​​​​គណៈរដ្ឋមន្ត្រី។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ប្រមូល​​​យោបល់​​​ពី​​​សាលា​​​ឯកជន​​​ និង​​គ្រឹះ​​​ស្ថាន​​​អប់រំជាន់​​​ខ្ពស់​នានា​​។ យើង​​​នឹង​​​យក​​​យោបល់ទំាងអស់​​​បញ្ចូលគ្នា​​​ ហើយ​​​ពិនិត្យ​​​មើល​​​ថា តើ​​​យើង​​​ត្រូវ​​​ធ្វើ​​​ដូចម្ដេច”។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​ឆ្លើយ​​​តប​​​នឹង​​​ត្រូវ​​​​​​បញ្ជូនទៅ​​​ឲ្យ​​​ក្រសួង​​​ត្រឹម​​​​​​ថ្ងៃ​​​ទី២០ ខែមិថុនា។

លោក សេងហុក បាន​​​មាន​​​ប្រសាសន៍​​​ថា ក្នុង​​​ចំណោម​​​ទិស​​​ដៅ​​​សំខាន់ៗ​​​នៃ​​​អនុក្រឹត្យ​​​នេះ​​​ គឺ​​​ដើម្បី​​​កំណត់​​​វិធាន​​​សម្រាប់​​​គ្រប់​​​គ្រង​​​ចំនួននិស្សិត​​​ ដែល​​​អាច​​​ចុះឈ្មោះ​​​ចូលរៀន​​​នៅ​​​ក្នុង​​​គ្រឹះ​​​ស្ថាន​​​អប់រំ​​​ផ្អែក​​​តាម​​​ទំហំ និ​​​ង​​​ចំនួនបុគ្គលិក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ឧទាហរណ៍​​​ដូច​​​ជា ប្រសិនបើ​​​សាលា​​​នោះមាន​​​ទំហំ​​​១.៩៩១​​​ម៉ែ​​ត្រក្រឡា សាលា​​​នោះ​​​នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​និស្សិត​​​តែ​​​១៥០​​​នាក់​​​ប៉ុណ្ណោះ។ ប្រសិន​​​បើ​​​ម្ចាស់​​​សាលា​​​ចង់​​​បាន​​​និស្សិត​​​បន្ថែម​​​ សាលា​​​ត្រូវ​​​បង្កើន​​​ទំហំ​​​បីឬបួន​​​ដង​​​ទៅ​​​តាម​​​ចំនួន​​​សិស្សនិស្សិត។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​សាកល​​​វិទ្យាល័យ​​​មួយ​​​ចំនួន​​​ដែល​​​មាន​​​តែ​​​មួយ​​​អគារ​​​ ហើយ​​​ហៅថា ជាសាកលវិទ្យាល័យដែរ​​​។ ហើយ​​​ក៏មាន​​​សាលា​​​ដែល​​​មាន​​​ទីធ្លា​​​ធំ​​​ ប៉ុន្តែ​​​មិនមាន​​​ធនធាន​​​មនុស្ស​​​គ្រប់គ្រាន់”។

សេចក្ដី​​​ព្រាង​​​អនុក្រឹត្យនេះ​​​ក៏តម្រូវ​​​ឲ្យសាលា​​​តម្កល់​​​ប្រាក់​​​មួយ​​​ចំនួន​​​ជាមួយ​​​ក្រសួង​​​អប់រំ​​​ផង​​​ដែរ ក្រែង​​​លោ​​​អ្នក​​​ដឹកនាំ​​​ក្ស័យ​​​ធន​​​ឬរត់គេច​​​ខ្លួន​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “ពីមុន​​​ មាន​​​ម្ចាស់​​​សាលា​​​រត់​​​ចោល​​​សាលា​​​បន្ទាប់ពី​​​ប្រមូល​​​លុយ​​​ពី​​​និស្សិត​​​រួចហើយ​​​។ សេចក្ដី​​​ព្រាង​​​អនុក្រឹត្យ​​​នេះ ក៏តម្រូវ​​​ឲ្យ​​ម្ចាស់​​​សាលា​​​តម្កល់លុយ​​​មួយ​​​ចំនួន​​​ផង​​​ដែរ​​​ ដូច្នេះ​​​ក្រសួង​​​អាច​​​ស​​​ង​​​លុយ​​​ទៅ​​​ឲ្យ​​​និស្សិត​​​វិញ និង​​ដោះស្រាយ​​​បញ្ហា​​​”។

អនុក្រឹត្យ​​​ទាំងពីរ​​​ក៏​​​ផ្ដល់​​​អំណាច​​​ថែមទៀត​​​ដល់​​​ក្រសួង​​​ឲ្យ​​​រៀប​​​ចំ​​​ និង​​​កំណត់​​​ប្រភេទ​​​សាលា​​​ទៅ​​​តាមទំហំ​​​ និង​​​ចំនួន​​​និស្សិត​​​ផង​​​ដែរ​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា “សាលា​​​នឹង​​​ត្រូវ​​​ជូន​​​ដំណឹង​​អំពីការ​​​កំណត់​​ប្រភេទ​​​ និង​​​​​​ត្រូវ​​​ហៅ​​​ថា ជា​​​វិទ្យាល័​​​យ​​​ឬសាលា​​​មត្តេយ្យ​​​អាស្រ័យ​​​លើ​​​បេសកកម្ម​​​របស់ពួកគេ​​​”។ នៅ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ មាន​​​សាលា​​​ឯកជន​​​ជាង​​​២៣០​​​សាលា​​​៕ គឹមហឿន​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស