30 C
Phnom Penh

អាជ្ញាធរ​ទម្លាក់​​​​​​ការ​​​ទទួល​ខុសត្រូវ​ឲ្យ​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​មក​​​ នៅ​​​ពេល​​​​ការស៊ើបអង្កេត​​ករណី​​​បុក​​​ហើ​​​យ​​​រត់​​​ជាប់គាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈ​​​ដែល​​​យុវជន សន ចាន់ ជាជនរងគ្រោះ​ដោយសារ​ការ​បុក​ហើយ​​​រត់សម្រាក​នៅ​​​លើ​គ្រែ​ក្នុង​​​មន្ទីរ​​ពេទ្យ​​​រង់ចាំ​​យុត្តិធម៌​សម្រាប់​​​ការ​​​ស្លាប់​​​​របស់​​​បងប្រុស​ខ្លួន​ ក្រុម​​​​​​មន្ត្រី​មកពី​កង​​​យោធពល​ខេមរភូមិន្ទ​ និង​​​នគរបាល​ចរាចរ កំពុង​តែ​ចង្អុល​ដាក់​គ្នា​​​ក្នុង​​​ការ​​​ចាប់​​​អ្នក​​​បើក​​​បរ​​​ដែល​​​រត់​​​គេ​​​ខ្លួន​​​។

កាល​​​ពី​​​​មួយ​​​សប្តាហ៍​​​មុន​​​គិត​​​មក​​​ទល់​ពេលនេះ ​សន ចាន់​​​ ​​អាយុ​១៨ឆ្នាំ កំពុង​​​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​​​​ជាមួយ​បងប្រុស​​​​របស់ខ្លួន​​​ឈ្មោះ សន ប៉ាល់  ពេល​​​នោះ​​ស្រាប់​​​តែ​​​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​​មួយ​​​គ្រឿង​​​របស់​កង​យោធពល​ខេមរភូមិន្ទ​​​​​ដែល​ដឹក​ទាហាន​​​ម្នាក់​​​ពី​​​ខេត្ត​​​សៀម​​​រាប​​​ បាន​​បុក​ពួក​​​គេ​​​​​នៅ​​​ក្នុ​​​ងខណ្ឌឫស្សីកែវ។

សន ចាន់​​​ ស្ថិត​ក្នុង​​​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​​​មន្ទីរ​​ពេទ្យ​​​កាល់​​​ម៉ែត​​​ ដើម្បី​​​សម្រាក​​​ព្យាបាល​​​​រ​​​បួស​​​បាក់​​​ជើង​និង​របួស​​​ក្បាល។ បងប្រុស​របស់​​​យុវជន​​​រូប​​​នេះ​​​ឈ្មោះ សន ប៉ាល់ អាយុ​១៩ឆ្នាំ​​បាន​​​ស្លាប់​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​។

អ្នក​​​បើកបរ​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​ ដែល​​​ជាទាហាន​កង​​​យោធពលខេមរភូមិន្ទ​​ បាន​រត់​​​គេច​ខ្លួន​តាម​​​ថ្មើរជើង និង​​​មិន​​​ទាន់​ចាប់​​​ខ្លួន​​​បាន​​នៅឡើយ​​ទេ។

លោក យិុ​​​ន សាវុធ អធិ​​​ការ​​រង​នគរបាល​​ខណ្ឌ​ឫស្សីកែវ​​បាន​​​មាន​​​ប្រសាសន៍​​​កាល​ពីម្សិល​មិញ​​​ថា ផ្នែក​​​​​របស់​​​លោក​​​រវល់​​​​ណាស់​​​គ្មាន​​​ពេល​​​​​​ស៊ើបអង្កេត​​ករណី​​​នេះ​​​ទេ ហើយ​ថា នគរបាល​ចរាចរ​​​រាជធានី​​​គួរតែ​ដឹក​​​នាំ​​​​ការ​​​ស៊ើប​​​អង្កេត​​​នេះ។

​ប៉ុន្តែ​​មន្ត្រី​​​នគរបាល​ចរាចរ​ពីរ​​​រូប​​​ដែល​ចាត់ការ​ករណី​​​នេះ​​​បាន​ឲ្យ​​​ដឹង​​​ថា ​ពួកគេ​កំពុង​រង់ចាំ​​ការ​ចាត់​វិធានការ​​​ពីមន្ត្រី​កង​​​យោធពល​ខេមរភូមិន្ទ​​ដើម្បី​​​ជួយ​​​ដោះ​​​ស្រាយ​​​​ករណី​​​នេះ​។

លោក ទិន វ៉ាន់ស៊ី មន្ត្រី​​​នគរបាល​ចរាចរ​រាជធានី​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញថា ​”យើង​​​មិន​ទាន់​​​​​ស្គាល់​ថា អ្នក​​​បើក​​​បរ​​​ជា​​​នរណា​​​នៅ​​​ឡើយទេ​។ យើង​​​កំពុងរង់ចាំ​កង​​​យោធពល​ខេមរ​ភូមិន្ទរាយ​​​ការណ៍​​​មក​​​វិញ​”។

លោក​​​ សឿន សារឿន ជា​​​មន្ត្រី​​​នគរបាល​​​ចរាច​​​រ​​​រាជធានី​​​ភ្នំពេញ​​​ទី​​​២​​​ ដែល​​​ទទួល​​​បន្ទុក​​​​​​ដោះ​​​ស្រាយ​​​​​​ករណី​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​មិន​​​អាច​​​ទាក់​​​ទង​​​ទៅ​​​មន្ត្រី​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ដែល​​​អាច​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​បរ​​​ដែល​​​រត់​​​គេច​​​ខ្លួន​​​បាន​​​ទេ​​​។

នគរបាល​​​មាន​​​បំណង​​​ប្រគល់​​​ការ​​​សើុប​​​អង្កេត​​​នេះ​​​ឲ្យ​​​ទៅ មន្ត្រី​​​កង​​​យោ​​​ធ​​​ពល​​​ខេ​​​មរ​​​ភូមិន្ទ ហើយ​​មិន​​​អើពើ​​​នឹ​​​ង​​​សមាជិក​​​គ្រួសារ​​​របស់​​​យុវជន​​​ សន ចាន់ ដែល​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ពេញ​​​លេញ​​​នោះ​​​ទេ​​​។

លោក សន គឹម​​​សាន ដែល​​​ត្រូ​​​វ​​​ជា​​​ឪពុក​​​មា​​​របស់​​​យុវជន​​​​​​ សន ចាន់ និយាយថា “យើង​​​បាន​​​ព្យា​​​យាម​​​ទាក់​​​ទង​​​ទៅ​​​ប៉ូលិស​​​ជា​​​ច្រើន​​​លើក​​​មក​​​ហើ​​យ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​នេះ​​​​​​។ នៅ​​​ពេល​​​​​​យើង​​​សុំ​​​ឲ្យ​​​ពួកគេ​​​សើុប​​​អង្កេត ប៉ូលិ​​​ស​​​និយាយ​​​ថា ‘កំុទូរស័ព្ទ​​​មក​​​ពួក​​​យើ​​​ងទៀត​​​’”។

ឧត្តម​​​សេនីយ៍​​​ ជា ម៉ន មេ​បញ្ជា​ការ​​​យោធ​ភូមិ​ភាគ​ទី​៤នៃ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ប្រចាំ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​បញ្ជាក់​​​ថា រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​មួយ​​​គ្រឿង​​​ចេញ​​​ពី​​​មូល​​​ដ្ឋាន​​​ទ័ព​​​របស់​​​លោក ​​​បាន​​​ជួប​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ ខណៈ​​​ពេល​​​​​​ដឹក​​​​​​ទាហាន​​​​​មាន​​​ជំងឺ​​​ម្នាក់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ “លម្អៀង​​​” ទៅ​​​ខាង​​​ទាហាន​​​របស់​​​លោក​​​ទេ​​​ ហើយ​​​លោក​​​ស្វាគមន៍​​​ឲ្យ​​​នគរ​​​បាល​​​តាម​​​​​​ចាប់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​យក​​​​​​ផ្តន្ទាទោស​​​។ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​បញ្ជាក់​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​បរ​​​​​​ទេ​​​​​​។ ​​​​​

លោក​​​បាន​​​បញ្ជាក់​​​កាល​​​ពីម្សិលមិញ​​​ថា “ខ្ញុំ​​​ទើប​​​តែ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​អំពី​​​ករណី​​​នេះ​​​នៅ​​​ព្រឹក​​​នេះ​​​ប៉ុណ្ណោះ​​​។ ប្រសិន​​​បើ​​​អ្នក​​​បើក​​​បរ​​​មាន​​​កំហុស​​​​​​មែន​​​ គេ​​​គួរ​​​តែ​​​ប្រឈម​​​នឹង​​​ច្បាប់​​​ចរាចរណ៍​​​ដោយ​​​ខ្លួន​​​ឯង​​​”។

បន្ទាប់​​​មក​​​លោក ជា​​​ ម៉ន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រវល់​​​ណាស់​​​គ្មាន​​​ពេល​​​ពិភាក្សា​​​អំពី​​​ករណី​​​នេះ​​​ទៀត​​​ទេ ហើយ​​​ក៏​​​បាន​​​ផ្តាច់​​​ការ​​​សន្ទនា​​​តាម​​​ទូរស័ព្ទ​​​ជាមួយ​​​អ្នក​​​យក​​​ព័ត៌មាន​​​។

លោក ហឹុម គឹមសន នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​ស្វាយ​​​​​​ប៉ាក កន្លែង​​​កើត​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​យល់​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​អាជ្ញាធរ​​​ “ថ្នាក់​​​លើ​​​” រក​​​អ្នក​​​បើក​​​បរ​​​មិន​​​ឃើញ​​​នោះ​​​ទេ​​​។លោក​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ដឹង​​​ថា ហេតុអ្វី​​​បាន​​​ជា​​​ថ្នាក់​​​លើ​​​របស់​​​ខ្ញុំ​​​ចំណាយ​​​ពេល​​​សើុប​​​អង្កេត​​​យូរ​​​ដូច្នេះ​​​ទេ​​​។ យើង​​​ស្គាល់​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​នោះ​​​ហើយ​​​”។

លោក សុន ម៉េងលាង​​​ ដែល​​​ត្រូ​​​វជា​​​បង​​​ថ្លៃ​​​របស់​​​យុវជន សន ចាន់ និយាយ​​​ថា គ្រួសារ​​​របស់​​​គាត់​​​អស់​​​ប្រាក់​​​សម្រាប់​​​ចេញ​​​ថ្លៃ​​​ព្យាបាល​​​ហើយ ហើយ​​​សំណង​​​របស់​​​អ្នក​​​បើក​​​បរ​​​ដែល​​​រត់​​​គេច​​​ខ្លួន​​​អាច​​​ជួយ​​​ពួកគាត់​​​បាន​​​។ គាត់​​​និយាយ​​​ទៀត​​​ថា “យើង​​​គ្មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​បង់​​​ថ្លៃ​​​មន្ទីរ​​​ពេទ្យ​​​ទេ​។ ប៉ុន្តែ ខ្ញុំ​​​គិត​​​ថា ប៉ូលិស​​​មិន​​​ដោះ​​​ស្រាយ​​​ករណី​​​នេះ​​​ទេ​​​”៕ សុខុម 

(រាយ​​​ការណ៍​​​បន្ថែមដោយ Alex Consiglio)​​​​​​

​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស