37 C
Phnom Penh

ទោះ​​ជា​​រដ្ឋាភិបាល​​​កិន​​​កម្ទេច​​ឌីស​​​ថត​​​ចម្លងរាប់​​​សែន​​​បន្ទះចោល ក៏​​​អាជីវ​​​ករ​​​នៅ​​​តែ​​​មិន​​​​​​បារម្ភ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​​​វប្បធម៌​​​បាន​​​កិន​​​​​​កម្ទេច​​​ឌីស​​​ថត​​​ចម្លង​​​​​​ចោល​​​ចំនួន​​​៣០​​​មឺុន​​​បន្ទះ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ អំឡុង​​​ពិធី​​​កិន​​​កម្ទេច​​​ឌីស​​​ថត​​​ចម្លង​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​ខ្លួន​​​ដើម្បី​​​បង្ហា​​​ញ​​​ពី​​​ការ​​​ខិត​​​ខំប្រឹង​​​បង្ក្រាប​​​ការ​​​លួច​​​ថ​​​ត​​​ចម្លង​​​។ 

ប៉ុន្តែ តូប​​​ ឬ​​ហាង​​​លក់​​​ឌីសនានា​​​​​​ទូ​​​ទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​មាន​​​លក់​​​ឌីវីឌី​​​ភាព​​​យន្ត​​​ថត​​​ចម្លង​​​ក្នុង​​​តម្លៃ​​​១,៥​​​០​​​ដុល្លារ​​​ ឬ​​​ថោក​​​ជាង​​​នេះ​​ ម្ចាស់​​​តូប ឬ​​​ហាង​​​ទាំង​​​នោះ​​​និយាយ​​​ថា ពួកគេ​​​គិត​​​ថា វា​​​មិន​​​គំរាម​​​កំហែង​​​ដល់​​​អាជីវកម្ម​​​របស់​​​ខ្លួន​​​ឡើយ​​​។

អាជីវ​​​ករ​​​ម្នាក់​​​ឈ្មោះ សុខ ពណ្ណរាយ​​​ ដែល​​​មាន​​​ហាង​​​លក់​​​ឌីស​​​​​​ថត​​ចម្លង​​​​​​មួយ​​​នៅ​​​​​​តាម​​​បណ្តោយ​​ផ្លូវ​​​​​​មាត់​​​ទន្លេ​​​​​​និយាយ​​​ថា ” វា​​​ធម្មតា​​​ទេ​​ ប្រសិន​​​បើ​​​មន្ត្រី​​​​​ក្រសួង​​​មក​​​យក​​​​​​ប្រាក់ យើង​​​នឹង​​​ឲ្យ​​​ដើម្បី​​​កុំ​​​ឲ្យ​​​ពួកគេ​​​​​​ឆ្មក់​​​បង្ក្រាប​​​កន្លែង​​​របស់​​​យើង​​​”។

អាជីវ​​​ករ​​​ម្នាក់​​​ទៀត​​​ឈ្មោះ ជីម ម៉ាឡៃ ដែល​​​លក់​​​សីុ​​​ឌី និង​​​ឌីវីឌីនៅ​​​ផ្សារ​​​ធំ​​​ថ្មី​​​និយាយ​​​ថាមន្ត្រី​​​ម្នាក់​​​ម្នាក់​​​មក​​​ពី​​​ក្រសួង​​​វប្បធម៌​​​បាន​​​មក​​​ជួប​​​គាត់​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​ ដើម្បី​​​ប្រគល់​​​លិខិត​​​ព្រមាន​​​ឲ្យ​​​ឈប់​​​លក់​​​ឌីស​​​ថត​​ចម្លង​​​ទៀត​​​។អ្នក​​​ស្រី​​​និយាយ​​​ថា “ខ្ញុំ​​​នឹង​​​លក់​​​ទំនិ​​​ញ​​​​​​ទាំង​​​អស់​​​របស់​​​ខ្ញុំ​​​​​​​​​​​​​​​​​​នៅ​​​ទី​​​នេះ​​​ដដែល។ ខ្ញុំ​​​នឹង​​​មិន​​​ទិញអា​​​អូរីជីណលទេ​​​ ពីព្រោះ​​​វា​​​ថ្លៃ​​​ពេក​​​”។

ទោះ​​​បី​​​ជា​​​អ្នក​​​ស្រី​​​និយាយ​​​ថា គាត់​​​មិន​​​ដែល​​​បង់​​​ប្រាក់​​សូក​​​ប៉ាន់​​​​ដោយ​​​ផ្ទាល់​​​ដើម្បី​​​ការ​​​ពារ​​​ទំនិញ​​​នៅ​​​ក្នុង​​​​​​តូប​​​របស់​​​គាត់​​​ក្តី ក៏​​គាត់​​​ដឹង​​​ថាត្រូវ​​​ធ្វើ​​​យ៉ាង​​​ម៉េច​​​ដែរ​​​ ប្រសិន​​​បើ​​​ប្រឈម​​​នឹង​​​​​​ការ​​​គំរាម​​​ដក​​​ហូត​​​ទំនិញ​​​របស់​​​គាត់​​​។  ​​​អ្នកស្រី​​​និយាយ​​​ថា ” ប្រសិន​​​បើ​​​មន្ត្រី​​​​​​ក្រសួ​​​ង​​​វប្បធម៌​​​មក​​​ទារ​​​ប្រាក់​​​ យើង​​​នឹង​​​ឲ្យទៅ​​​ពួកគេ​​​”។

លោក គង់​​​ កន្ថា​​​រ៉ា​​ អនុ​​​រដ្ឋ​​​លេខាធិការ​​​ក្រសួ​​​ង​​​វប្បធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ហាង​​​និង​​​តូប​​​លក់​​​ឌីស​​​ថត​​ចម្លង​​​ជាង​​​៥០​​​កន្លែង​​​​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ ត្រូវ​​​បាន​​​ឆ្មក់​​​បង្ក្រាប​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​មក​​​នេះ ប៉ុន្តែ លោក​​​មិន​​​បាន​​​បញ្ជាក់​​​ពី​​​ទី​​​តាំង​​​ទាំង​​​នោះ​​​ទេ​​​។

លោក ឃឹម​​​ សារិទ្ធ​​​ រដ្ឋលេខាធិការ​​​ក្រសួង​​​វប្បធម៌​​​ ​​​បាន​​​ទទួល​​​ស្គាល់​​​ថា ការ​​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ទប់​​​ស្កាត់​​​ការ​​​លក់​​​ឌីវីឌី​​​ភាព​​​យន្ត​​​ថត​​​ចម្លង​​​បាន​​​​​​ជួប​​​ការ​​​លំបាក​​​ដោយ​​​សារ​​​អំពើ​​​ពុក​​​រលួយ​​​នៅ​​​ក្នុង​​​គណៈ​​​កម្មាធិការ​​​អន្តរ​​​ក្រសួង​​​ បង្ក្រាប​​​បទល្មើស​​​ភាពយន្ត​​​និង​​​វីដេអូ ដែល​​​ជា​​​ទី​​​ភ្នាក់​​​ងារ​​​ទទួល​​​ភារកិច្ច​​​អនុវត្ត​​​ច្បាប់កម្ម​​​សិទ្ធិ​​​បញ្ញា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” មន្ត្រី​​​មក​​​ពី​​​គណៈ​​​កម្ម​​​ការ​​​អន្តរ​​​ក្រសួង​​​បង្ក្រាប​​​បទ​​​ល្មើស​​​ និងវីដេអូ​​​រាយការណ៍​​​គ្រប់​​​ពេល​​​ថា ពួកគេ​​​នឹ​​​ង​​​ធ្វើ​​​​​​ឲ្យ​​​ការ​​​លក់​​​ឌីស​​​ថត​​​ចម្លង​​​ធ្លាក់​​​ចុះ។ វា​​​ពិបាក​​​នឹង​​​ធ្លាក់​​​ចុះណាស់​​​ដោយសារ​​​តែ​​​នៅ​​​ពេល​​​​​​ពួកគាត់​​​ទៅ​​​បង្ក្រាប​​​ ពួកគាត់​​​យក​​​លុយ​​​ពី​​​អាជីវ​​​ករ​​​”។

ប្រទេស​​​កម្ពុជា​​​បាន​​​អនុម័ត​​​ច្បាប់​​កម្ម​​​សិទ្ធិ​​​បញ្ញា និង​​​ច្បាប់​​​ប៉ាតង់​​​ដំបូង​​​របស់​​​ខ្លួ​​​ន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៣​​​ ជា​​​លក្ខខណ្ឌ​​​តម្រូវ​​​មួយ​​​​​​ដែល​​​ត្រូវ​​​តែ​​​ធ្វើ​​​ មុន​​​នឹង​​​​​​អាចចូល​​​រួម​​​ជាមួយ​​​អង្គការ​​​ពាណិជ្ជកម្ម​​​ពិភព​​​លោក​​​បាន​​​។ ប៉ុន្តែ ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ទសវត្សរ៍​​​មក​​​នេះ​​​ មា​​​ន​​​ការ​​​វិវឌ្ឍ​​​តិច​​​តួច​​​ណាស់​​​នៅ​​​ក្នុង​​​ការ​​​អនុវត្ត​​​ច្បាប់​​​កម្ម​​​សិទ្ធិ​​​បញ្ញា។

លោក​​​ ស៊ុន ចាន់​​​ថុល រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​សន្និសីទមួយ​​​ស្តី​​​ពី​​​កម្ម​​​សិទ្ធិ​​​បញ្ញា​​​កាល​​​ពី​​​ខែ​​​មីនា​​​ថា ការ​​​មិន​​​ដោះ​​​ស្រាយ​​​​​បញ្ហា​​​លក់​​​ឌីស​​​ចម្រៀង​​​ និង​​​ឌីស​​​ភាព​​​យន្ត​​​ថត​​​ចម្លង បាន​​​​​​ធ្វើ​​​ឲ្យ​​​​​​ការ​​​វិនិយោគ​​​នៅ​​​ក្នុង​​​វិស័យ​​​កម្សាន្ត​​​មិន​​​កើន​​​ឡើង។

ប៉ុន្តែ សម្រាប់​​​លោក សុខ ភ័ក្រ​​​ ដែល​​​បាន​​​បើក​​​ហាង​លក់​​​ឌីស​​​មួយ​​​​​​កន្លែង​​​នៅ​​​តាម​​​បណ្តោយ​​​​​​ផ្លូវ​​​​​​មាត់​​​ទន្លេ​​​កាល​​​ពីពីរ​​​​​​ឆ្នាំ​​​មុន​​​ លោក​​​មិន​​​លក់​​​ឌីស​​​ច្បាប់​​​ដើម​​​ទេ​​​។ គាត់​​​និយាយ​​​ទៀត​​​ថា ” ​​​ឌី​​​សភាព​​​យន្ត​​​មួយ​​​​​​តម្លៃ​​​១,៥០​​​ដុល្លារ​​​​​​ពិបាក​​​លក់​​​ណាស់​​​ទៅ​​​ហើយ​​​។ នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ប្រសិន​​​បើ​​​តម្លៃ​​​ដូច​​​នៅ​​​អឺរ៉ុប​​​ គ្មាន​​​នរណា​​​ហ៊ាន​​​​​​ទិញ​​​ឌីស​​​ភាព​​​យន្ត​​​ទេ​​​”។

ទោះ​​​ជាយ៉ាង​​​ណា​​​លោក​​​ អ៊ុង ណារ៉េត ប្រធាន​​​សមាគម​​​ខ្សែ​​​ភាព​​​យន្ត​​​កម្ពុជា ជា​​​ស្ថាប័ន​​​ឯករាជ្យ​​​មួ​​​យ​​​ដែល​​​ត្រូវ​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​វិច្ឆិកាឆ្នាំ​​​មុន​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​មាន​​​ការ​​​ការ​​​ពារ​​​កម្ម​​​សិទ្ធិ​​​បញ្ញា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ម្ចាស់​​​ហាង​​​ ឬ​​​ម្ចាស់​​​តូប​​​ត្រូវ​​​តែ​​​ត្រៀម​​​ខ្លួន​​​ឲ្យ​​​ហើយ​​​ដើម្បី​​​ផ្លាស់​​​ប្តូរ​​​របៀប​​​រក​​​សីុ​​​។លោក​​​មាន​​​ប្រសាសន៍​​​ថា ” ប្រជា​​​ពល​​​រដ្ឋ​​​បាន​​​លក់​​​ឌីស​​​ថត​​​ចម្លង​​​ជាច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​ហើយ​​​ពេល​​​នេះ​​​ត្រូវ​​​តែ​​កែ​​​ប្រែ​​​”។

លោក អ៊ុង ណារ៉េត ដែល​​​សមាគម​​​របស់​​​លោក​​​រាប់​​​បញ្ចូល​​​ក្រុម​​​ហ៊ុន​​​ចែក​​​ចាយ​​​ខ្សែ​​​ភាព​​​យន្ត​​​ធំៗ​​​បំផុត និង​​​រោង​​​ចាក់​​​បញ្ចាំង​​​​​​ភាព​​​យន្ត​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​មាន​​​ប្រសាសន៍​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏ធំ​​​មួយ​​​ដើម្បីនាំ​​​ចូល​​​ឌី​​​ស​​​​​​ភាពយន្ត​​​ច្បាប់​​​ដើម​​​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ។

លោក​​​មាន​​​ប្រសាសន៍ថា នៅ​​​ពេល​​​ឌីស​​​ភាព​​​យន្ត​​​មក​​​ដល់ ​​​សមា​​​ជិក​​​​​​សមាគម​​​របស់​​​លោក​​​ដែល​​​រួម​​​មាន​​​តូប ឬ​​​ហាង​​​លក់​​​ឌីស​​​​​​ចំនួន​​​៣៥​​​កន្លែង​​​ នឹង​​​ត្រូវយក​​​​​​ឌីស​​​ថត​​​ចម្លង​​​របស់​​​ពួកគេ​​​​​​ទៅ​​​ប្តូរ​​​យក​​​ឌីស​​​ច្បាប់ដើម។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” ពួកគេ​​​កំពុង​​​រង់​​​ចាំ​​​ផ្លាស់​​​ប្តូរ។ ពួកគេ​​នឹង​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​យើង​​​មិន​​​​​​អាច​​​បណ្តោយ​​​ឲ្យ​​​ពួកគេ​​​បន្ត​​​បែប​​​នេះ​​​ទៀត​​​ដោយ​​​សារ​​​តែ​​​ពួកគេ​​​ខ្លាច​​​ការ​​​ផ្លាស់​​​ប្តូរ​​​​​នោះ​​​ទេ​​​​​​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស