40.6 C
Phnom Penh

អ្នកឱកាសនិយម​ចូលរួមត​ម្រង់ជួរ​ដើម្បី​ចុះឈ្មោះ​ទទួលបាន​ដីសម្បទាន​សង្គមកិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​ក្រុម​​​​​​អាជ្ញាធរ​​​ខេត្ត​​​ក្រចេះ​​​បាន​​​ចាប់​​​ផ្ដើ​​​ម​​​បែង​​​ចែក​​​ដី​​​សម្បទាន​​​សង្គម​​​កិច្ច​​​ទៅ​​​ឲ្យ​​​អ្នក​​​ភូមិ​​​៣០១​​​គ្រួសារ​​​ ដែល​​​ជាប់ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​មួួយដែល​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​កាលពី​​​សប្ដាហ៍​​​មុន​​​នោះ ក្រុមអ្នក​​​ភូមិ​​​ដែ​​​ល​​​មាន​​​វិវាទ​​​ដីធ្លី​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា ជន​​​​​​ឱកាស​​​និយម​​​បាន​​​មក​​​ឈរតម្រង់ជួរ​​​ដែរ​​​។

ចាប់តាំងពី​​​ថ្ងៃអាទិត្យមក ក្រុមអាជ្ញាធរ​​​បាន​​​ចុះ​​​ឈ្មោះ​​​គ្រួសារទាំងឡាយណា​​​ដែល​​​អះអាង​​​ថា រស់​​​នៅ​​​លើ​​​ដីសម្បទាន​​​ទំហំ​​​៧៥០​​​ហិកតា​​​ក្នុង​​​ស្រុក​​​ស្នួល​​​ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​លើក​​​ឡើង​​​ថា អ្នក​​ចំណូល​​​ថ្មី​​​បាន​​​លប​​​ចូល​​​ក្នុង​​​ក្រុម​​​របស់​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​បាន​​​ចុះ​​​ឈ្មោះ​​​ដែរ ដោយ​​​អះអាង​​​ថា ពួកគេ​​​ក៏ជា​​​អ្នកនៅសេសសល់ពីការ​បណ្តេញចេញ​ដែល​​​គ្មា​​​ន​​​ដី​​​ធ្លី​​​ដែរ​​​។

លោក លឹម ចាន់ឌី អាយុ​​​៥៦​​​ឆ្នាំ ដែល​​​ក៏ដូច​​​ជា​​​អ្្នកនៅសេសសល់ពីការ​​​​បណ្ដេញ​​​ចេញ​​​បា​​​ន​​​សម្លឹងមើល​​​ផ្ទះ​​​របស់គាត់​​​ត្រូវ​​​បាន​​​ក្រុម​​​ហ៊ុនប៊ិញភួក២ (Binh Phuoc 2) ដុត​​​បំផ្លាញ​​​កាលពី​ខែមុននោះ​​​​​​បាន​​​និយាយ​​​ថា ” យើង​​​មាន​​​ការ​​​បារម្ភ​​​ ពីព្រោះ​​​យើង​​​ឃើញ​​​អ្នក​​​ចំណូល​​​ថ្មី​​​ជាច្រើន​​​មកចុះ​​​ឈ្មោះយក​​​ដី​​​ដែល​​​ទុក​​​សម្រាប់​​​​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​”។

គាត់​​​បាន​​​និយាយ​​​ថា ” យើង​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​ផ្អាក​​​ដំណើរ​​​ការ​​​ចុះ​​​ឈ្មោះ​​​បណ្ដោះ​​​អាសន្ន​​​សិន ដូច្នេះយើង​​​អាច​​​កំណត់​​​បានអត្តសញ្ញាណ​​គ្រួសារ​​​ចំណូលថ្មីទាំង​​​នោះ”។ គាត់​​​បាន​​​បន្ថែមថា​បញ្ជី​​​ឈ្មោះ​​​អ្នក​​​រង់​​​ចាំ​​​ទទួល​​​ដី​​​សម្បទានសង្គមកិច្ចកាន់តែវែងទៅៗ​​​រាល់​​​ថ្ងៃ​​​។

ក្រុមតំណាង​​​អ្នក​​​ភូមិ​​​៣០១​​​គ្រួសារ​​​បាន​​​មក​​​ដល់​​​រាជធានី​​​ភ្នំពេញ​​​កាលពី​​​ដើម​​​ខែ​​​មុន​​​ ដើម្បី​​​តវ៉ា​​ចំពោះការ​​​បណ្ដេញពួកគាត់​​​ចេញ។ ពួកគាត់​​​បាន​​​ចំណាយ​​​ពេល​​​ស្ទើរ​​​តែពីរ​​​សប្ដាហ៍​​​ស្នាក់​​​នៅ​​​វត្ត​​​សាមគ្គីរង្សី មុន​​​​​​ពេលឈានដល់​​​កិច្ច​​​ព្រមព្រៀង។

លោក ខាន់ ចំណាន អភិបាល​​​រង​​​ខេត្ត​​​ក្រចេះ​​​បាន​​​បញ្ជាក់​​​កាលពីម្សិលមិញ​​​ថា ចំនួន​គ្រួសារ​​​ដែល​​​ស្នើ​​​សុំ​​​ដី​​​សម្បទាន​​​បាន​​​កើន​​​ឡើង​​​ពី​​​ចំនួន៣០១​​​គ្រួសារ​​​ ហើយ​​​ថាអ្នកចំណូល​​​ថ្មី​​​២០​​​គ្រួសារ​​​ត្រូវ​​​បាន​​​ចុះ​​​ឈ្មោះ ប៉ុន្តែ​​​បាន​​​អះអាង​​​ថា ពួកគាត់​​​ក៏បាន​មក​តវ៉ាដោយ​ស្នាក់​​​នៅ​​​វត្ត​​​សាមគ្គី​​​រង្សី​​​ដែរ។

ដោយ​​​សំដៅ​​​ដល់​​​ចំនួន​​​ដែល​​​អាជ្ញាធរ​​​លើក​​​ឡើង​​​ថា ត្រូវ​​​បាន​​​បណ្តេញចេញ​​​ដំបូង​​​​​​នោះ លោក​​​ ចំណាន បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​​បាន​​​ចុះ​​​ឈ្មោះ​​​អ្នក​​​ចំណូល​​​ថ្មី​​​ជាង​​​២០​​​គ្រួសារ​​​ ពីព្រោះ​​​ពួកគាត់​​​ក៏មាន​​​ឈ្មោះ​​​នៅ​​​ក្នុង​​​បញ្ជី​​​អ្នក​​​ភូមិ​​​៤០៥​​​គ្រួសារ​​​ដែរ​​​”។

អំឡុង​​​ការ​​​ស្នាក់​​​នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ អ្នក​​​ភូមិ​​​១០​​​៤​​​គ្រួសារ​​​បានឈានដល់កិច្ច​ព្រមព្រៀង​សម្រាប់​ដីនៅ​​​ជាប់​​​ដី​​​សម្បទាន​​​ដែលកាន់កាប់ដោយ​​​​ក្រុមហ៊ុន​​​ប៊ិញភួក២ ជា​​​ក្រុម​​​ហ៊ុន​​​វៀតណាម​​​ដែល​​​ធ្វើ​​​ចម្ការ​​​កៅស៊ូ​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ។

លោក ចំណាន បាន​​​មាន​​​ប្រសាន៍​​​ថា លោក​​​នឹង​​​ប្រៀប​​​ធៀប​​​បញ្ជី​​​ឈ្មោះ​​​ដែល​​​អាជ្ញាធរ​​​បាន​​​កត់​​​ត្រា​​​​​​នៅ​​​ពេល​​​នៃ​​​ការ​​​បណ្ដេញ​​​ចេញ​​​ជាមួយ​​​នឹង​​​បញ្ជី​​​ឈ្មោះ​​​​​​មុនពេល​​​ចុះ​​​ហត្ថលេខា​ផ្ត​ល់ដី​​​សម្បទានសង្គមកិច្ច​​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា គ្រួសារ​​​ណា​​​ដែលត្រូវ​បាន​បណ្តេញចេញចេញដោយ​​​​​​​ក្រុម​​​ហ៊ុន​​​ប៊ិញ​​​ភួក​​​២ ដែល​​​មិន​​​មែន​​​ជា​​​ផ្នែកមួយ​​​នៃ​​​ដីទំហំ​​​៧៥០​​​ហិកតានោះ​​​ នឹ​​​ង​​​ត្រូវ​​​តាំង​​​ទីលំនៅ​​​នៅលើ​​​ដី​​​សម្បទាន​​​សង្គមកិច្ច​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ស្ថិត​​​ក្នុង​​​ស្រុក​​​សម្បូរ។

លោក គង់ គឹមនី អភិបាល​​​ស្រុក​​​ស្នួល​​​បាន​​​បញ្ជាក​​​់​​​ថា អ្នក​​​ចំណូល​​​ថ្មី​​​បាន​​​ព្យាយាម​​​មក​​​ចូល​​​រួម​​​ ប៉ុន្តែ​​​បាន​​​អះអាង​​​ថា អ្នកភូមិ​​​ដែល​​​មិនមាន​​​ដីធ្លី​​​បាននាំ​​​ពួកគាត់​​​ពី​​​រាជធានី​​​ភ្នំពេញ​​​ទៅកាន់ខេត្ត​​​ក្រចេះ។

លោក​​​ គឹមនី បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​មាន​​​ដី​​​ស្រែ​​​បន្តិច​​​បន្តួច​​​តែប៉ុណ្ណោះសម្រាប់​​​ផ្ដល់​​​ជូន​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​ផ្លាស់​​​ទីលំនៅ​​។ការ​​​ពិត​​​គឺថា ពួកគាត់​​​បាន​​​នាំ​មនុស្សពី​​​ភ្នំពេញ​​​មក​​​ទទួល​​​ដី​​​សម្បទាន​​នេះ​​​ គឺ​​​មាន​​​ន័យ​​​ថា ពួកគាត់​​​នឹង​​​ទទួល​​​បាន​​​​​​ចំណែក​​តូចប៉ុណ្ណោះ”៕សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស