31 C
Phnom Penh

​អង្គការក្រៅរដ្ឋាភិបាល​​ ស៊ីប៉ា សហការ​​​ជាមួយ​ក្រុមហ៊ុនប្រេង​ តូតាល់​​បង្កើត​បណ្ណាល័យ​សុវត្ថិភាពផ្លូវគោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការក្រៅរដ្ឋាភិបាល​ ស៊ីប៉ា(Sipar) គ្រោងនឹង​​​ពង្រីកចំនួន​បណ្ណាល័យចល័ត​ផ្តោតការ​យកចិត្តទុកដាក់ថ្មី​លើ​​ការ​បង្រៀន​យុវជននៅក្នុងប្រទេស​អំពី​សុវត្ថិភាព​ផ្លូវ​គោក​ ជាផ្នែក​មួយ​នៃ​​ភាព​ជា​ដៃគូ​របស់​​ខ្លួន​​​ជាមួយ​ក្រុមហ៊ុនប្រេង​ តូតាល់ដ៏ធំ​នៅលើ​ពិភព​លោក។

យោងតាម​សេចក្តី​ប្រកាស​មួយ​​ចេញកាលពីម្សិលមិញ​ដោយ​អង្គការ ស៊ីប៉ា បានឲ្យដឹង​ថា បណ្ណាល័យ”សុវត្ថិភាព”​មួយ ដែល​​ជា​បណ្ណាល័យទី១០ក្នុង​​​ចំណោម​បណ្ណា​​ល័យ​​​របស់​ ស៊ីប៉ា នឹង​ចូលរួម​ជាមួយ​បណ្ណាល័យ​ចល័តចំនួន​ប្រាំបួន​​ទៀត​ និងខិតខំប្រឹងប្រែងផ្សព្វផ្សាយ​ព័ត៌​មាន​​អំពី​សុត្ថិភាព​ផ្លូវគោកដែរ។

នៅឆ្នាំ​ទី១​ បណ្ណាល័យ​ចល័តនេះនឹង​ធ្វើការ​ផ្សព្វផ្សាយ​នៅតាមសាលារៀនចំនួន​៦០​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​​ភូមិ​ចំនួន​៥០​​​នៅក្នុងខេត្តកណ្តាល ដោយ​​អប់រំអ្នកស្រុក​​ ដូចជាការអាន​​​អត្ថបទ​អំពី​ឥរិយាបថក្នុងការបើកបរល្អនិងអាក្រក់ បញ្ចាំង​ខ្សែភាព​យន្ត​​ខ្លីៗ​អំពី​ការ​​បើក​បរ​ត្រឹម​ត្រូវ​ និង​លេង​ហ្គេមទាក់​​ទង​នឹងការ​​អប់រំ។

នៅឆ្នាំទី២និងទី៣ បណ្ណាល័យនេះ​​រំពឹងថា​នឹង​ពង្រីក​​​ទៅដល់​ខេត្តកំពង់ស្ពឺ និងខេត្ត​តាកែវ។បណ្ណាល័យ​ចល័តដែល​មានស្រាប់​​​ទាំងប្រាំបួន នីមួយៗជារថយន្តមីនីវ៉ែនមាន​​លាប​ថ្មាំ​​តុបតែងលំអ​​ និងមាន​ធ្នើ​​ដាក់​សៀវភៅ ​ខ្សែភាព​យន្ត​ និង​ហ្គេម​។ ជា​​រៀង​រាល់​​ឆ្នាំ បណ្ណា​ល័យ​ទាំងនេះតែងតែ​ចុះ​ទៅ​ដល់​​ជាង១០០កន្លែង​ក្នុងរាជធានីភ្នំពេញ ខេត្តនៅ​ជុំវិញ និង​​ខេត្ត​សៀម​​​រាប​។

លោក សុធិក ហុក ​ប្រធាន​អង្គការ​ស៊ីប៉ា បានមានប្រសាសន៍ថា “យើងមានបណ្ណាល័យ​ចល័ត​ចំនួន​ប្រាំបួន​ ដែល​ដំណើរការ​រាល់​ថ្ងៃ​​ដើម្បី​បង្រៀន​​​អំពី​សុវត្ថិភាព​ផ្លូវគោក​​នៅទូទាំង​រាជធានីភ្នំពេញ​ និងនៅ​ខេត្ត​កណ្តាល តាកែវ និង​ខេត្តកំពង់ស្ពឺ។ យើងសង្ឃឹមថា បណ្ណាល័យ​ចល័តថ្មីសម្រាប់​សុវត្ថិភាព​ផ្លូវគោកនេះ ​​នឹងជួយក្នុងការ​កាត់​បន្ថយ​ការ​ស្លាប់​ទាក់​​ទង​នឹង​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​”។

លោក ហុក ​បានមានប្រសាសន៍ថា ក្រុមហ៊ុនតូតាល់​នឹង​ផ្តល់​ប្រាក់​ប្រហែល​១០.០០០​ដុល្លារ​​ក្នុង​មួយឆ្នាំ​​សម្រាប់​គម្រោង​នេះ​។

កាលពីក្នុងខែ​ឧសភា នគរបាល​បានកត់ត្រា​​ចំនួន​​អ្នកស្លាប់​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​​មាន​ចំនួន​៩១៦នាក់​​ក្នុង​រយៈពេល​ប្រាំ​ខែ​គិតត្រឹម​ខែ​ឧសភា ​កើនឡើង​ប្រាំបីភាគ​រយ​ក្នុង​រយៈ​ពេល​​​​ដូចគ្នា​កាលពីឆ្នាំ​​មុន។​​​​ប៊ុននី

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស