26 C
Phnom Penh

តុលាការ​នឹង​សាកសួរ​អ្នកទោស​ប្រាំនាក់​ជុំវិញការលួច​ព្រះសារីរិកធាតុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីតុលាការ​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នៅ​ថ្ងៃ​អង្គារសាលា​ដំបូង​ខេត្ត​កណ្ដាល​នឹង​សាក​សួរ​អ្ន​ក​ទោស​ប្រាំនាក់​ ដែល​បាន​​​បញ្ជាក់​​​ពី​​​ភាព​​​គ្មាន​ទោស​​​របស់​​​ពួក​​​គេ​ពាក់​​​ព័ន្ធ​​​នឹង​ការ​លួច​ព្រះ​សារីរិកធាតុ​កាលពីខែធ្នូពីភ្នំឧដុង្គ​ ជាមួយ​ជន​សង្ស័យ​ម្នាក់​ដែល​បាន​សារភាព​ចំពោះ​បទ​ឧក្រិដ្ឋ​នេះ​។

លោក លឹម សុគន្ថា ចៅក្រម​ស៊ើបសួរ​បានមាន​ប្រសាសន៍​ថា យើង​នឹង​ដាក់​ទោស​តែ​អ្នក​ដែលជាប់ពាក់ព័ន្ធ​នឹង​ការ​លួច​ព្រះសារីរិកធាតុ​តែ​ប៉ុណ្ណោះ។ ប្រសិន​បើ​មនុស្ស​​​ទាំង​​​នេះ​​​មិន​ជាប់​ពាក់ព័ន្ធ​ទេនោះ ពួកគេ​នឹង​ត្រូវ​សម្រេច​ឲ្យ​រួច​ផុត​ពីការ​ចោទ​ប្រកាន់​”។

កាលពីខែកុម្ភៈ រយៈពេល​ពីរ​ខែ​បន្ទាប់ពី​ការ​ចាប់​ខ្លួន​សន្តិសុខ​បីនាក់​នៅ​ភ្នំឧដុង្គ ប្រធាន​សន្តិសុខ​ និង​អ្នក​រត់ម៉ូតូឌុប​​​ម្នាក់​ឈ្មោះ កែវ រស្មី ​ជា​​​កសិករ​ម្នាក់​​រស់​នៅ​ខេត្ត​តាកែវ ត្រូវ​បាន​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពី​បទ​លួច​នេះ​។

ព្រះសារីរិកធាតុ​ដែល​មាន​អាយុ​កាលពី​២.៥០០​ឆ្នាំ និង​បដិមា​មួយ​ចំនួន​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ផ្ទះ​របស់​ជន​នេះ។ បើទោះជា​ រស្មី ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​នឹង​ព្រះសារីរិក​ធាតុ​ ហើយ​បាន​សារភាព​ចំពោះ​បទ​ឧក្រិដ្ឋ​នោះ​ក៏ដោយ ក៏តុលាការ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​សាក​សួរ​​​និង​​​​ដោះ​លែង​មនុស្ស​​​ទាំង​ប្រាំនាក់​ដែរ​។

ផា សុឌីណា កូន​ប្រុស​របស់​លោក ផា សុខែម ប្រធាន​សន្តិសុខ​បានជំរុញ​ឲ្យ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​។ គាត់​បាន​និយាយ​ថា ” ខ្ញុំនៅ​តែជឿ​ជាក់ថា ឪពុក​របស់​ខ្ញុំ​មិន​បាន​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​ដដែល​។ ខ្ញុំស្នើ​ឲ្យ​តុលាការ​សម្រេច​ឲ្យ​គាត់​រួចផុត​ពីការ​ចោទ​ប្រកាន់​”៕ សារុន​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស