35 C
Phnom Penh

ខណៈដែលកិច្ចព្រមព្រៀងស្តីពីការស្វែងរកសិទ្ធិជ្រកកោនខិតជិតមកដល់ ការរិះគន់មាន​កាន់តែខ្លាំងឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តាញអង្គការសិទ្ធិមនុស្ស​ពីរទៀត​បានបន្ថែម​ទស្សនៈរបស់ខ្លួន​ទៅនឹង​ការរិះ​គន់​កាន់​តែ​ខ្លាំង​ឡើង​ប្រឆាំង​នឹង​គម្រោង​ការមិនទាន់សម្រេច​​របស់ប្រទេស​អូស្ត្រាលី​ក្នុងការបញ្ជូន​អ្នក​ស្វែង​រកសិទ្ធិជ្រក​កោនខ្លះ​ដែលព្យាយាម​មក​រស់នៅ​លើ​ទឹកដីរបស់ខ្លួនមកកាន់កម្ពុជា​ ស្របពេលដែលកិច្ចព្រម​ព្រៀង​ជិតបានសម្រេច។

អង្គការសិទ្ធិមនុស្សនិងសមាជិកសភាគណបក្សប្រឆាំង​នៅក្នុងប្រទេស​ទាំងពីរ​និងសូម្បី​តែការិយា​ល័យ​ឧត្តម​ស្នងការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​​ (UNHCR)​បានរិះគន់​គំនិត​នេះរួចហើយ ដែល​​​​ឲ្យប្រទេស​អូស្ត្រាលីបញ្ជូន​ជនភៀស​ខ្លួន​ប្រមាណ​១.០០០​នាក់​មក​រស់នៅ​ក្នុងប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រនិង​ពុក​រលួយ​បំផុត​នៅក្នុងតំបន់។

នៅក្នុងសេចក្តីប្រកាសមួយ​កាល​ពីម្សិលមិញ​ គណៈ​កម្មាធិការ​ប្រព្រឹត្តិ​កម្មនៃ​អង្គការ​សមាគមការពារសិទ្ធិ​មនុស្ស​កម្ពុជា​(CHRAC) ​​ជាបណ្តាញមួយនៃអង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុកមួយចំនួន បានលើកឡើងថា គម្រោងការ​នេះ​រំលោភអនុសញ្ញាស្តីពីជនភៀស​ខ្លួន​ ឆ្នាំ១៩៥១ ដែល​ប្រទេសទាំងពីរ​បានចុះ​ហត្ថលេខា និង​​បាន​អំពាវនាវ​ឲ្យប្រទេស​អូស្ត្រាលី​​​ពិចារណាគំនិតនេះឡើងវិញ។

សេចក្តីប្រកាសនេះ​ឲ្យដឹងថា យោងតាម​អង្គការសហប្រជាជាតិ​ ប្រទេស​ម្ចាស់ផ្ទះ​គួរ​តែ​ផ្តល់​ឲ្យ​​ជនភៀស​ខ្លួន​នូវ​ការ​ការ​ពារផ្លូវ​ច្បាប់និង​​រូប​វន្ត​ដូចជនជាតិ​​នានាដែរ​។

បណ្តាញអង្គការនេះឲ្យដឹងថា ” អ្នកដែល​ដឹងអំពី​ស្ថានភាព​នៅក្នុង​ប្រទេស​​កម្ពុជា​យល់ថា ់ សិទ្ធិ​​ដែល​ជនជាតិនានាទទួលបាននៅក្នុងប្រទេស​កម្ពុជា​ មិន​ដូច​​សេចក្តី​ប្រាថ្នា​ឡើយ” ដោយ​កងកម្លាំង​សន្តិសុខ​និងទីភ្នាក់ងារ​​រដ្ឋាភិបាល​”ត្រូវបាន​គេដឹង​ថាបាន​ប្រព្រឹត្ត​ការ​រំលោភ​បំពាន​​ ដូចជាការសម្លាប់​ ការធ្វើទារុណកម្ម និងការ​ឃុំខ្លួនតាម​តែ​ចិត្ត ដោយ​គ្មានការ​ទទួល​ខុសត្រូវ”។

បណ្តាញអង្គការនេះ​ឲ្យដឹង​បន្ថែមទៀតថា ” អ្នករស់គ្មានសិទ្ធិអំណាច ងាយ​ទទួល​រងការ​រំលោភ​បំពាន​បំផុត​”។ បណ្តាញអង្គការនេះបាន​លើកឡើងពីករណីជនជាតិដើម វីហ្គួ ស្វែង​រកសិទ្ធិ​ជ្រកកោន​ចំនួន​២០នាក់​ ដែលត្រូវបាន​បញ្ជូន​ពីប្រទេស​កម្ពុជាទៅប្រទេស​ចិន​វិញ​តាម​​សំណើ​របស់​ក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​២០០៩ មុន​ពេល​ការអះអាង​​របស់​​ពួកគេ​ត្រូវបា​ន​វាយតម្លៃត្រឹមត្រូវ​​។

សេចក្តីប្រកាស​នេះ​​ឲ្យដឹងថា ​​ជនភៀសខ្លួននិងអ្នកស្វែង​រកសិទ្ធិ​ជ្រកកោន​​ចំនួន​៦៨​នាក់​ដែលបច្ចុប្បន្នរស់នៅក្នុងប្រទេស​កម្ពុជា កំពុងត្រូវបា​ន​បដិសេធ​​សិទ្ធិ​ស្មើគ្នា​រួចជាស្រេចទៅ​ហើយ។ ​ពួកគេមិនត្រូវបានអនុញ្ញាតឲ្យធ្វើការ មិនអាច​បើកគណនី​ធនាគារ​ ឬ​ទិញ​អចលន​ទ្រព្យ​ និង​ទទួលបាន​ការអប់រំ និងការគាំពារ​សុខភាពឡើយ​។

នៅ​ក្នុង​សេចក្ដីថ្លែងការណ៍មួយ​របស់ខ្លួនកាលពីថ្ងៃច័ន្ទ បណ្ដាញសិទ្ធិ​ជន​ភៀស​ខ្លួន​អាស៊ីបា៉ស៊ីហ្វិក ដែល​ជា​បណ្តុំអង្គការសង្គម​ស៊ីវិល​ចំនួន​១៨០​ និង​បុគ្គលមកពី​ទូទាំង​តំបន់​​អំពាវ​នាវ​ឲ្យ​ប្រទេស​អូស្ត្រាលី​បោះបង់​ចោល​កិច្ច​ព្រម​ព្រៀងនេះទាំងស្រុង ​ដែល​ខ្លួន​ក៏លើក​ឡើង​ដែរ​ថា ជា​ការ​រំលោភ​អនុសញ្ញាស្ដីពី​ជន​ភៀស​ខ្លួន​​​ឆ្នាំ​១៩៥១​។

យោង​តាម​អង្គការ​សហ​ប្រជា​ជាតិ​បាន​ឲ្យ​ដឹង​ថា កុមារ​ជាង​៤០​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ខ្វះអាហារូបត្ថម្ភ។

បណ្ដាញ​អង្គការនេះឲ្យ​ដឹង​ថា ” នៅ​ក្នុង​ប្រទេស​មួយ​ដែលកំពុង​ជួបការលំបាកក្នុងការ​ចិញ្ចឹម​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន វាគឺ​ជា​បន្ទុក​ដ៏ធ្ងន់សម្រាប់​កម្ពុជា​ក្នុង​ការ​ផ្ដល់​សិទ្ធិជ្រកកោន​ដល់អ្នកទាំងនោះតំាង​លំនៅ​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន​”។

រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា ខ្លួននឹងទទួលតែ​ជន​ភៀស​ខ្លួន​ដែល​ប្រទេស​អូស្ត្រាលី​បច្ចុប្បន្ន​​កំពុង​តែ​ឲ្យរស់នៅ​ក្នុង​ប្រទេស​ណូរូ​ ដែល​ស្ម័គ្រ​ចិត្ត​មក​។

បណ្ដាញ​សិទ្ធិមនុស្ស​នេះ​លើក​ឡើង​ថា ” ទោះ​យ៉ាង​ណា ប្រសិន​ឲ្យជន​ភៀស​ខ្លួនជ្រើស​រើសការរស់នៅ​ក្នុង​ប្រទេ​សកម្ពុជា​ ឬតាំង​លំនៅ​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ប្រទេស​ណូរូ ដោយ​គ្មាន​ទិដ្ឋភាព​ច្បាស់​លាស់​នៃការ​តាំង​លំនៅ​នៅ​កន្លែង​ណា​នោះ មាន​ការ​ព្រួយ​បារម្ភ​ថា ជម្រើស​បែប​នេះ​មិនមែនជា​ការ​ស្ម័គ្រ​ចិត្ត​ពិត​ប្រាកដ​ឡើយ​”។

របាយការណ៍​ព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់និង​មិនបានបញ្ជាក់ច្បាស់ថា ប្រទេស​អូស្ត្រាលី​បាន​ផ្ដល់​ឲ្យ​កម្ពុជា​នូវ​​ប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ​សម្រាប់ការ​ទទួល​យក​ជន​ភៀស​ខ្លួនទាំងនេះ​។ កាលពីថ្ងៃអង្គារ សារព័ត៌មាន​ Sydney Morning Herald បាន​រាយការណ៍​ថា ថ្មីៗ​នេះ​កម្ពុជា​បានបញ្ជូន​ឲ្យ​ប្រទេស​អូស្ត្រាលី​នូវ​សេចក្ដី​ព្រាងដំបូង​នៃ​កិច្ច​ព្រម​ព្រៀង​។

លោក ស្កុត ម៉ារីសុន អ្នក​នាំពាក្យ​របស់​រដ្ឋមន្ត្រី​អន្តោ​ប្រវេសន៍​អូស្ត្រាលី​មិន​ព្រមបញ្ជាក់​ ឬបដិសេធ​ចំពោះ​សេចក្ដី​រាយការណ៍​នេះ​ ហើយ​បាន​មាន​ប្រសាសន៍​ថា ការ​ពិភាក្សា​កំពុង​តែ​ធ្វើឡើង។ មន្ត្រី​នៅ​ឯក្រសួង​ការ​បរទេស​កម្ពុជា​មិនអាច​ទាក់​ទង​បានឡើយ​៕ ប៊ុននី​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស