26 C
Phnom Penh

១៩នាក់​ចំណោម​២៣នាក់​​ដែល​ត្រូវបា​ន​ដោះលែង ត្រឡប់​​ទៅ​​ពន្ធនាគារ​ដើម្បី​លាបំណន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វន់ ពៅ ​មេ​​​ដឹកនាំសហ​​​ជីព​​​ រួម​​​ជាមួយនឹង​សមាជិក​១៨នាក់ទៀត​ក្នុងចំណោម​កម្មករ​​កាត់​​​ដេរ សមាជិក​សហជីព និង​អ្នក​​​តវ៉ា​ទាំង​​​​២៣នាក់​​​ដែល​ត្រូវបាន​ដោះលែង​​ពី​​ពន្ធនា​គារ​​កាល​​​ពីសប្តាហ៍​​​មុននោះ កាលពីម្សិលមិញ​ បាន​​ត្រឡប់​ទៅកាន់​មណ្ឌល​កែប្រែ ជាទី​ដែល​ពួក​គាត់​​​ត្រូវបាន​ឃុំខ្លួន​​​អស់​រយៈពេល​​​ជាង​ប្រាំ​ខែ​ ដើម្បី​​​សែន​​​ព្រេនដល់​អារុក្ខអារក្សអ្នកតា​ជួយ​ពួក​គាត់​​ឲ្យ​​​មាន​សេរីភាព។

ក្រុម​​​នេះ​បាន​ប្រារព្ធ​ពិធី​ប្រពៃណី​ដែល​គេ​​​ស្គាល់ថា ពិធី​​​លាបំណន់ នៅ​​​ក្នុង​បរិវេណ​ពន្ធ​នាគារ ដោយ​​​មានការ​សែនព្រេន​ដូចជា​​មាន់ ជ្រូក​​​និង​​​ផ្លែឈើ​ ថ្វាយ​ដល់​​ទីសក្ការ​​​របស់​លោក យាយ ម៉ៅ ដែល​​​ជាម្ចាស់ស្រុក​ដ៏​មាន​អំណាច។

លោក ពៅ បាន​​​មានប្រសាសន៍ថា ” យើង​សូម​​​អរគុណដល់​លោកយាយ ម៉ៅ ដែល​បាន​ជួយ​បន្ទន់​​​ចិត្ត​​​តុលាការ​ឲ្យ​​​ដោះលែង​ពួកគាត់​ចេញ​​​ពីពន្ធនាគារ​។ ខ្ញុំ​សប្បាយ​​​ចិត្ត​​​ណាស់ ដែល​ខ្ញុំ​ត្រូវបានដោះ​លែង​ពីពន្ធនាគារ ហើយ​ខ្ញុំ​នឹង​បន្ត​​​ទាមទារ​ប្រាក់ឈ្នួល​ឲ្យបាន​សម​រម្យ​ឲ្យ​​​កម្មករ​កាត់​ដេរ​”។

កាលពីថ្ងៃសុក្រ សាលាដំបូងរាជធានី​ភ្នំពេញ​​បាន​ផ្តន្ទា​​ទោស​​បុរស​ទាំង​​​២៣នាក់​នេះ​​​ ដែល​ត្រូវបាន​ចោទប្រកាន់​​ចំពោះ​តួនាទី​​របស់​ពួកគេ​ក្នុង​ការតវ៉ា​កាល​ពីក្នុងខែ​មករា ប៉ុន្តែ​បាន​ដោះ លែងពួកគេ​ដោយ​ព្យួរ​​ទោស។

លោក គា សុវណ្ណា ប្រធាន​មណ្ឌល​កែប្រែ​៣ បានស្វាគមន៍​ពិធីនេះ​។ លោកបាន​មាន​ប្រសាសន៍ថា “យើងបាន​អនុញ្ញាត​ឲ្យពួកគេ​ប្រារព្ធ​​ពិធី​​នេះ ពីព្រោះ​វាមិនខុស​​ទេ ដែល​​ពួកគេ​មាន​​ជំនឿ​លើ​លោកយាយ ម៉ៅ”។

លោក វន់ ពៅ ​បាន​​​មាន​ប្រសាសន៍ថា លោកនិង​ចុងចោទ​ផ្សេងៗទៀត​នឹង​ជួបជាមួយ​មេធាវី​របស់​​​ខ្លួន​នៅ​​​ថ្ងៃស្អែក​​ដើម្បី​​​ពិភាក្សា​​​អំពី​ការ​ប្តឹង​ឧទ្ធរណ៍​ការ​ផន្ទាទោស​ពួក​គាត់៕​ប៊ុននី​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស