30 C
Phnom Penh

សារព័ត៌មាន​​​ថៃ​​​ថា​​​រដ្ឋាភិបាល​​​យោធា​​​ស្វែង​​​រក​​​ចាប់​​​លោក ចក្រភព​​​ ផែនខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សារព័ត៌មាន​​​មួយ​​​នៅ​​​ក្រុង​​​​​​បាងកក​​​បាន​​​រាយការណ៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​រដ្ឋាភិបាល​​​យោ​​​ធា​​​ថៃ​​​បាន​​​គំរាម ” តាម​​​ចាប់ ” លោក ចក្រភព ផែនខែ​​​ (Jakrapob Penkair)ជា​​​មេ​​​ដឹក​​​នា​​​ំ​​​រត់​​​គេច​​​ខ្លួន​​​នៃ​​​ចលនា ” ក្រុម​​​​​​អាវ​​​ក្រហម​​​” ដែល​​​បាន​​​និរទេស​​​​​​ខ្លួ​​​ន​​​មក​​​រស់​​​នៅ​​​ក្នុង​​ក្រុង​​​ភ្នំពេញ​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​។ 

យោង​​​តាម​​​កាសែត​​​បាង​​​កក ប៉ុស្តិ៍​​​​​​បាន​​​ឲ្យដឹង​​​ថា ​​​លោក​​​ វីន​​​ថៃ ស៊ូវ៉ារី (Winthai Suvaree) អ្នក​​​នាំ​​​ពាក្យ​​​​​​រដ្ឋាភិបាល​​​យោធា​​​ដែល​​​បាន​​​គ្រប់​​​គ្រង​​​ប្រទេស​​​ថៃ​​​ចាប់​​​តាំង​​​ពី​​​រដ្ឋ​​​ប្រហារ​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​ឧសភា​​​មក​​​ បាន​​​និយាយ​​​ថា យោ​​​ធា​​​កំពុង​​​ពិនិត្យ​​​តាម​​​ដាន​​​លោក​​​ ចក្រភព ។

អត្ថ​​​បទ​​​កាសែត​​​នេះ​​​បាន​​​រាយការណ៍​​​ថា ” លោក វីន​​​ថៃ ស៊ូ​​​វ៉ារី បាន​​​និយាយ​​​ថា អាជ្ញាធរ​​​កំពុង​​​តាម​​​ដាន​​​លោក​​​ ចក្រ​​​ភព និង​​​កំពុង​​​ពិចារណា​​​តាម​​​ចាប់​​​គាត់​​​ បន្ទាប់​​​ពី​​​មាន​​​សេចក្តី​​​រាយ​​​ការណ៍​​​ព័ត៌មាន​​​មួយ​​​អំពី​​​ផែន​​​ការ​​​របស់​​​គាត់​​​បង្កើត​​​អង្គការ​​​ប្រឆាំង​​​របប​​​យោធា​​​មួយ​​​នៅ​​​ក្រៅ​​​ប្រទេស​​​” ។ កាសែត​​​មិន​​​បាន​​​ដក​​​ស្រង់​​​សម្តី​​​វរសេនីយ៍​​​ឯក វីនថៃ ដោយ​​​ផ្ទាល់​​​ទេ​​​ ប៉ុន្តែ បាន​​​កត់​​​សម្គាល់​​​ឃើញ​​​ថា យោធា​​​មិន​​​អាច​​​ធ្វើ​​​ការ​​​បញ្ជាក់​​​ពី​​​ទី​​​កន្លែង​​​របស់​​​លោក ចក្រ​​​ភព​​​ ដែល​​​ធ្វើ​​​ដំណើរ​​​ជា​​​ញឹក​​​ញាប់​​​នោះ​​​បាន​​​ទេ​​​។

លោក ចក្រ​​​ភព​​​ បាន​​​ឲ្យ​​​ដឹង​​​ក្នុង​​​បទ​​​សម្ភាស​​​មួយ​​​នៅ​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​សប្តាហ៍​​​មុន​​​ថា ក្រុម​​​មេដឹក​​​នាំ​​​អាវ​​​ក្រហម​​​សំខាន់ៗ​​​នឹង​​​ប្រកាស​​​ឲ្យ​​​ដឹង​​​នៅ​​​ខែ​​​នេះ​​​អំពីការ​​​បង្កើត​​​អង្គការ​​​តស៊ូ​​​មួយ​​​លើ​​​ទឹក​​​ដី​​​បរទេស​​​ដើម្បី​​​ប្រឆាំង​​​របប​​​យោ​​​ធា​​​កាន់​​​អំណាច​​​។

លោក​​​បាន​​​និយាយ​​​ថា ក្រុម​​​តស៊ូ​​​នេះ​​​អាច​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​និរទេស​​​មួយ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ចក្រ​​​ភព បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​៕មានិត​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស