31 C
Phnom Penh

សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តីពី​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូនិក​​​​​​​​​​​​ដំណើ​​​រ​​​ការ​​​ទៅ​​​មុខ​​​​​ដោយ​​​សារ​​​មាន​​​មូល​​​និធិ​​​ពី​​​ធនាគារ​​​ពិភព​​​លោក​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​មួយ​​​ស្តី​​​ពី​​​​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូនិក ដែល​​​នឹង​​​ធ្វើ​​​និយ័ត​​​កម្ម​​​​​​លើ​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូនិក​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា នឹង​​​ធ្លាក់​​​ដល់​​​ដៃ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​នៅ​​​ខែ​​​សីហា ក្រោយ​​​ពី​​​​​​មាន​​​ការ​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់ដោយ​​​​​​ស្ថាប័ន​​​រដ្ឋ​​​ចំនួន​​​ពីរ​​​ផ្សេង​​​ទៀត​​​។

លោក ឱម តារា​​​រិទ្ធ​​​ ប្រធាន​​​នាយកដ្ឋាន​​​ច្បាប់​​​នៃ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា  សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​មាន​​​១២​​​ជំពូក និង​​​មាត្រា​​​ចំនួន​​​៨១​​​នេះ​​​ កំពុង​​​រង់​​​ចាំ​​​ការ​​​ផ្តល់​​​មតិ​​​យោ​​​បល់​​​ពី​​​ក្រសួង​​​ប្រៃសណីយ៍​​​ និង​​​ទូរគ​​​មនា​​​គមន៍​​​ និង​​​ធនាគារ​​​ជាតិ​​​នៃ​​​កម្ពុជា។

លោ​​​ក​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​ត្រូវ​​​បញ្ជូន​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ទៅ​​​ស្ថាប័ន​​​ពាក់​​​ព័ន្ធ​​​សំខាន់​​​ៗ​​​ចំនួន​​​ពីរ​​​” ដោយ​​​រំពឹង​​​នឹង​​​ទទួល​​​បាន​​​មតិ​​​យោបល់​​​ពី​​​ស្ថាប័ន​​​ទាំ​​​ង​​​ពី​​​រ​​​នោះ​​​នៅ​​​ខែ​​​កក្កដា។ លោក​​​បាន​​​បន្ត​​​​​​ថា ​​​ច្បាប់​​​នេះ​​​នឹង​​​ធ្វើ​​​ឲ្យ​​​សកម្ម​​​ភាព​​​ពាណិជ្ជកម្ម​​​តាម​​​បណ្តាញ​​​អេឡិច​​​ត្រូនិក​​​នៅ​​​លើ​​​​​​ទី​​​ផ្សារ​​​ក្នុង​​​ស្រុក​​​ និ​​​ង​​​ទីផ្សារ​​​អន្តរ​​​ជាតិ​​​ប្រសើ​​​រឡើង​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “យើង​​​នឹង​​​មាន​​​លទ្ធ​​​ភាព​​​ពង្រីក​​​វិសាល​​​ភាព​​​​​​នៃ​​​ការ​​​ជួញ​​​ដូរ​​​ទំនិញ​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​អេឡិច​​​ត្រូនិក​​​នេះ​​​។ យើង​​​ក៏​​​អាច​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ទិញ​​​ជា​​​ជន​​​បរទេស​​​ស្គាល់​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​របស់​​​យើង​​​កាន់​​​តែ​​​ច្បាស់​​​និង​​​បង្កើន​​​ការ​​​បញ្ជា​​​ទិញ​​​ផង​​​ដែរ​​​”។

នៅ​​​ក្នុង​​​អាស៊ាន​​​ មាន​​​តែ​​​ប្រទេស​​​កម្ពុជា​​​ ឡាវ និង​​​ហ្វីលីពីន​​​ ប៉ុណ្ណោះ​​​ដែល​​​មិន​​​ទាន់​​​មាន​​​ច្បាប់​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូ​​​និក​​​ ទោះ​​​បី​​​ជា​​​ប្រទេស​​​ទាំង​​​នេះ​​​បាន​​​ព្រម​​​ព្រៀង​​​អនុម័ត​​​ច្បាប់​​​នេះ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​ក៏​​​ដោយ​​​។

លោក អិុន ចាន់​​​នី ប្រធាន​​​នាយក​​​ប្រតិបត្តិ​​​នៃ​​​ធនាគារ​​​អេ​​​សីុ​​​លីដា ភី​​​អិល​​​សីុ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ច្បាប់​​​នេះ​​​នឹង​​​ជួយ​​​កាត់​​​បន្ថយ​​​ពេល​​​វេលា​​​នៅ​​​ក្នុង​​​​​​ការ​​​ដំណើរ​​​ការ​​​ឯក​​​សារ​​​ក្នុង​​​វិស័យ​​​ធនាគារ​​​ និង​​​ប្រតិបត្តិ​​​ការ​​​ពាណិជ្ជកម្ម​​​ផ្សេងៗ​​​ទៀត​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” វា​​​នឹង​​​ជួយ​​​យើង​​​ឲ្យ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ពាណិជ្ជកម្ម​​​ និង​​​ចុះ​​​បញ្ជី​​​ឆាប់​​​រហ័ស​​​។ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូនិក គឺ​​​លឿន​​​ណាស់​​​សម្រាប់​​​ធនាគារ​​​ ប្រសិនបើ​​​ពួកគេ​​​ចង់​​​បន្ថែម​​​ទុន​​​វិនិយោគ​​​ ឬកែ​​​ប្រែ​​​លក្ខខណ្ឌ​​​មួយ​​​ចំនួន​​​នោះ​​​”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧកញ៉ា​​​ លឹម ប៊ុន​​​ហេង ប្រធាន​​​ក្រុម​​​ហ៊ុន ឡូរ៉ង់​​​ និង​​​ជា​​​ប្រធាន​​​សមាគម​​​នាំ​​​ចេញ​​​អង្ករ​​​កម្ពុជា​​​បាន​​​ស្វាគមន៍​​​ច្បាប់​​​ដែល​​​គេ​​​ទន្ទឹង​​​រង់​​​ចាំ​​​ជា​​​យូរ​​​​​​មក​​​ហើយ​​​នេះ ពី​​​ព្រោះ​​​វា​​​នឹង​​​ជួយ​​​កាត់​​​បន្ថយ​​​ការ​​​ចំណាយ​​​លើ​​​ការ​​​ធ្វើ​​​ដំណើរ​​​ ហើយ​​​នឹង​​​ជួយ​​​បង្កើន​​​​​​ការ​​​នាំ​​​ចេញ​​​អង្ករ​​​ពី​​​ប្រទេស​​​កម្ពុជា​​​។

លោក​​​បាន​​​បន្ត​​​ថា ” នៅ​​​ពេល​​​ការ​​​ចំណាយ​​​របស់​​​យើង​​​ត្រូ​​​វ​​​បាន​​​បន្ថយ​​​​​​ យើង​​​នឹង​​​មាន​​​លទ្ធភាព​​​បង្កើន​​​ការ​​​នាំ​​​ចេញ​​​របស់​​​យើង​​​”។

លោក​​​ កែន​​​ រដ្ឋា អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រសួង​​​ក៏​​​កំពុង​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​ការ​​​ពារ​​អ្នក​​​ប្រើ​​​ប្រាស់​​​ និង​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​ប្រកួត​​​ប្រជែង​​​ផង​​​ដែរ ដែល​​​គ្រោង​​​នឹង​​​បញ្ចប់​​​នៅ​​​ខែ​​​ក្រោយ​​​។ លោក​​​បាន​​​បញ្ជាក់​​​ថា ធនាគារ​​​ពិភព​​​លោក​​​បាន​​​ផ្តល់​​​មូល​​​និធិ​​​១២០​​​.០០០ដុល្លារ​​​សម្រាប់​​​ដំណើរ​​​​​​ការ​​​ព្រាង​​​ច្បាប់​​​ពាណិជ្ជកម្ម​​​អេឡិច​​​ត្រូ​​​និក។

លោក ឱម តារារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា ធនាគារ​​​ពិភព​​​លោក​​​បាន​​​ផ្អឹប​​​មូល​​​និធិ​​​ទុក​​​កាល​​​ពី​​​ឆ្នាំ​​​២០១១​​​ដោយសារ​​​ការ​​​ដោះ​​​ស្រាយ​​​របស់​​​រដ្ឋាភិបាល​​​ចំពោះ​​​ការ​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ចេញ​​​ពី​​​ដី​​​ធ្លី​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​ ប៉ុន្តែ បាន​​​បន្ត​​​ “គម្រោង​​​តូច​​​ៗ​​​”៕សុខុម​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស