30 C
Phnom Penh

ក្រសួងការ​​​បរទេស​​​ថា​​​គ្មាន​​​ក្រុម​​​អ្នក​​​តស៊ូ​​​ ‘អាវ​​​ក្រហម​​​’ ថៃ​​​នៅ​​​កម្ពុជា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ កុយ​​​ គួង អ្ន​​​ក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការបរទេស និង​​​សហ​​​ប្រតិបត្តិការ​​​អន្តរ​​​ជាតិ​​​ បាន​​​លើក​​​ឡើង​​​ជា​​​ថ្មី​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុម​​​អ្នក​​​តស៊ូ​​​ប្រឆាំង​​​របប​​​យោធា​​​ថៃ​​​នឹ​​​ង​​​មិន​​​ត្រូវ​​​អនុ​​​ញ្ញាត​​​ឲ្យធ្វើ​​​ប្រតិបត្តិការ​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​ទេ​​​ ក្រោយ​​​ពី​​​អ្នក​​​ប្រឆាំង​ជា​ជនជាតិ​ថៃ​ល្បី​ល្បាញ​រូបនេះ​ដែល​​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​បង្ហើប​​​ឲ្យ​​​ដឹង​​​អំពី​ចេតនា​​​​​​​​​​​​​​​​​​​​​​​​របស់​​​ខ្លួន​​​ចង់​​​បង្កើត​​​ក្រុម​​​មួយ​​​បែប​​​នេះ​​​នៅ​​​បស្ចិម​​​ប្រទេស​​​។​

លោក ចក្រភព ផែនខែ​​​ ជា​​​ស្ថាបនិក​​​មួយ​​​រូប​​​នៃ​​​ចលនា​​​ ” អាវ​​​ក្រហម​​​”  និយម​​​ប្រជា​​​ធិប​​​តេយ្យ​​​នៅ​​​ប្រទេស​​​ថៃ​​​ និង​​​ជា​​​អតីត​​​អ្នក​​​នាំ​​​ពាក្យ​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ថៃ​​​ ថាក់​​​សីុន សីុណាវ៉ាត្រា ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ចេញ​ពី​​​តំណែង​​​ បាន​​​និយាយ​​​នៅ​​​ឯ​​​ហាង​​​កាហ្វេ​​​មួយ​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​សប្តាហ៏​​​មុន​​​ថា អង្គការ​​​មួយ​​​នឹង​​​ត្រូវ​​​បង្កើ​​​ត​​​ឡើង​​​នៅ​​​ក្រៅ​​​ទ្វីប​​​អាស៊ី​​​ដើម្បី​​​ប្រឆាំង​​​របប​​​យោធា​​​​ថៃ។

​​​លោក​​​បាន​​​និយាយ​​​ថា អង្គការ​​​នេះ​​​អាច​​​ជា​​​ប្រផ្នូល​​​​​​ឈាន​​​ទៅ​​​រក​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​និរទេស​​​មួយ​​​។ ជា​​​ការ​​​ឆ្លើយ​​​ត​​​ប​​​ រដ្ឋាភិបាល​​​យោធា​​​ថៃ​​​នៅ​​​សប្តាហ៍​​​នេះ​​​បាន​​​គំរាម​​​ ” តាម​​​ចាប់​​​” លោក ចក្រ​​​ភព​​​ ហើយ​​​បាន​​​កោះ​​​ហៅ​​​លោក​​​ឲ្យ​​​ចូល​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​។

កាល​​​ពី​​​ម្សិលមិញ លោក កុយ គួង​​​ បាន​​​បដិសេធ​​​ថា លោក​​ ចក្រ​​​ភព សព្វ​​​ថ្ងៃ​​​មិន​​​ស្ថិត​​​នៅ​​​​​​ក្នុង​ប្រទេស​​​កម្ពុជា​​​ទេ​​​ ហើយ​​​បាន​​​បញ្ជាក់​ជា​​ថ្មី​​​នូវ​​​ជំហរ​​​របស់​​​រដ្ឋាភិបាល​​​​​​​​​​​​​​​​​​ប្រឆាំង​នឹង​​​​ក្រុម​​អ្នក​​​តស៊ូ​​​ណា​មួយ​ក៏​ដោយឲ្យ​តែ​បង្កើត​ឡើង​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” អាជ្ញាធរ​​​បាន​​​អះអាង​​​យ៉ាង​​​ច្បាស់​​​ថា មិន​​​មាន​​​លោក ចក្រ​​​ភព​​​ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​។ មក​​​ដល់​​​ថ្ងៃ​​​នេះ​​​ គាត់​​​មិន​​​មាន​​​វត្ត​​​មាន​​​នៅ​​​កម្ពុជា​​​ឡើយ”។

លោក​​​ កុយ​​​ គួង​​​ បាន​​​បន្ថែម​​​ថា ” គ្មាន​​​នរណា​​​ម្នាក់​​​ មិន​​​ថា បុគ្គល​​​ ឬ​​​មនុស្ស​​​ម្នាក់​​​មក​​​ពី​​​ក្រុ​​​ម​​​ណា​​​មួយ​​​ ឬ​​​ប្រទេស​​​ណា​​​មួ​​​យ​​​ មាន​​​សិទ្ធិបង្កើត​​​រដ្ឋាភិបាល​​​មួយ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ប្រទេស​ណា​​​មួយ​​​ផ្សេង​​​ឡើយ​​​”។

លោក​​​ ចក្រ​​​ភព​​​ ធ្វើ​​​ដំណើរ​​​ជា​​​ញឹក​​​ញាប់​​​ ហើយ​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​ ដោយ​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​នេះ​​​ពីរ​​​លើក​​​តាំ​​​ងពី​​​​​​​សប្តាហ៍​​​មុន​​​មក​​​។

លោក ចក្រភព បាន​​​និយាយ​​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សំណួរ​​​ផ្ញើ​​​តាម​​​​អីុម៉េល​​​​ថា ” ខ្ញុំ​​​បាន​​​ត្រឡប់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​បាន​​​ចាក​​​ចេញ​​​ទៅ​​​វិញ​​​ម្តង​​​​ទៀត​​​។ ថ្មីៗ​​​នេះ​​​ធ្វើ​​​ដំណើរ​​​ច្រើន​​​ណាស់។ ឥឡូវ​​​ខ្ញុំ​​​នៅ​​​កន្លែង​​​មួយ​​​ដែល​​​មិន​​​អាច​​​ប្រាប់​​​ឲ្យ​ដឹង​​​បាន​​​ទេ​​​ ដើម្បី​​​ជា​​​ប្រយោជន៍​​​ដល់​​​មនុស្ស​​​ដែល​​​ខ្ញុំ​​​នៅ​​​ជា​​​មួ​​​យ​​​​នា​​ពេល​​​នេះ”។

អ្នក​​​ប្រឆាំង​ជា​ជនជាតិ​ថៃ​រូប​នេះ​​ ដែល​​​បាន​​​និរទេស​​​មក​​​ទីក្រុង​​​ភ្នំពេញ​​​ ចាប់​​​តាំង​​​ពី​​​ភៀស​​​ខ្លួន​​​ចេញ​ពី​​​ប្រទេស​​​ថៃ​​​ ពី​​​បទ​​​ចោទ​​​ប្រមាថ​​​ព្រះ​​​មហាក្សត្រ​​​កាល​​​ពី​​​ឆ្នាំ​​​​​​​២០០៩​​​ ក៏​​​បាន​បញ្ជាក់​​​​ជា​​ថ្មី​​​ថា ក្រុម​​​អ្នក​​​តស៊ូ​​​របស់​​​លោក​​​​ប្រឆាំង​នឹង​​​​របប​​​យោធា​​​ថៃ នឹង​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ​​​។

លោក​​​បាន​​​និយាយ​​​ថា ” ខ្ញុំ​​​សូម​​​បញ្ជាក់​​​ឲ្យ​​​ច្បាស់​​​ថា ការ​​​បង្កើត​​​ក្រុម​​​មួយ​​​បែ​​​ប​​​នេះ​​​នឹង​​​មិន​​​ត្រូវ​​​ធ្វើ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ឬ​​​តំបន់​​​ណាមួយ​​​ដែល​​​នៅ​​​ជាប់​​​ប្រទេស​​​ថៃ​​​ទេ​​​”។

​​​និយាយ​​​សំដៅ​​​ដល់​​​ជំនួប​​​មួយ​​​ជា​​​មួយ​​​អ្នក​​​យក​​​ព័ត៌មាន​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ទី ២៩​​​ ខែ​​​ឧសភា​​​ លោក​​​បាន​​​និយាយ​​​ថា ” យើង​​​​​​ប្រយ័ត្ន​​​ប្រយែង​​​ណាស់​​​ចំពោះស្ថានភាព​​​ដ៏​​​រសើប​​​នៅ​​​កម្ពុជា​​​ហើយ​​​នឹង​​​មិន​​​ធ្វើ​​​អ្វី​​​មួយ​​​ឲ្យ​គ្រោះ​​​ថ្នាក់​​​ដល់​​​ស្ថានភាព​​​នេះ​​​ឡើយ​​​។ ខ្ញុំ​បាន​​​ជួប​​លោក​​​នៅ​​​រាជធានី​​​ភ្នំពេញ​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​ដំណើរ​​​ឆ្លង​​​កាត់​​​ម្នាក់​​​ប៉ុណ្ណោះ។ ខ្ញុំ​​​មិន​​​មាន​​​លំនៅ​​​អចិន្ត្រៃយ៍​​​ណាមួយ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ទេ​​​។ គ្មាន​​​នរណា​​​អាច​​​ចោទ​​​ប្រទេស​​​កម្ពុជា​​​ថា​​​​ដឹង​អំពី​ស្ថាន​ភាព​របស់​យើង​បាន​​​ឡើយ កុំ​ថា​ឡើយ​ដល់​​​ទៅ​​​​គាំទ្រ​យើង​នោះ” ។

លោក ចក្រភព បាន​​​និយាយ​​​កាល​​​ពី​​​​សប្តាហ៍​​​​មុន​​​ថា លោក​​​នឹង​​​ត្រូវ​​​តែង​​​តាំង​​​ជា​​​អគ្គលេ​​​ខា​​​ធិការ​​​នៃ​​​អង្គការ​​​ប្រឆាំង​​​របប​​​យោធា​​​ថៃ បន្ទាប់ពី​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​តាម​ក្រោយ​នៅ ក្នុង​ខែ​នេះ​។ កាល​​​ពី​​​ម្សិលមិញ លោក​​​បាន​​​និយាយ​​​ថា កិច្ច​​​ប្រជុំ​​​មួយ​​​អំពី​​​អង្គការ​​​នេះ​​​គ្រោង​​​នឹង​ធ្វើ​​​នៅ​​​អឺរ៉ុប​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​ ប៉ុន្តែ មិន​​​បាន​​​បញ្ជាក់​​​ឲ្យ​​​ដឹង​​​​​​នៅ​​​ទីក្រុង​​​ណាទេ​​​។

លោក កុយ គួង បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​ចម្លើយ​​​ច្បាស់​​​លាស់​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​ ពេល​​​ដែ​​​ល​​​ត្រូវ​​​គេ​សួរ​ ​​ថា​តើ​​​លោក​​ ចក្រ​​​ភព នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ត្រឡប់​​​មក​​​ទឹក​​​ដីកម្ពុជា​​​វិញ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​។

លោក​ គួង ​​បាន​ឆ្លើយ​យ៉ាង​ខ្លី​​​​ថា ” យើង​​​នឹង​​​ពិនិត្យ​​​តាម​​​ភា​​​ព​​​ជាក់​​​ស្តែង​​​”៕ មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស