28 C
Phnom Penh

ទីស្តីការគណៈរដ្ឋមន្ត្រីធ្វើសន្និសីទកាសែតឆ្លើយតបការរិះគន់របស់លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ថ្ងៃ​​​សុក្រ ទីស្តីការ​​​គណៈ​​​រដ្ឋមន្ត្រី​​​បាន​​​រៀប​​​ច​​​ំ​​​សន្និសីទ​​​កាសែត​​​មួយ​​​ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ធ្ងន់​​​ៗពី​​​សំណាក់​​​​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ អំឡុង​​​ពិធី​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ដើម្បី​​​ប្រារព្ធ​​​​​​ទិវា​​​ខួប​​​គម្រប់​​​៦៥​​​ឆ្នាំ​​​នៃ​​​ថ្ងៃ​​​អាណានិគម​​​បារាំង​​​កាត់​​​ទឹក​​​ដី​​​ខ្មែរ​​​ឲ្យ​​​អាជ្ញាធរ​​​វៀត​​​ណាម​​​។

ហើយ​​​លោក កែវ រ៉េមី រដ្ឋលេខាធិការ​​​នៃ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ក៏​​​បាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​​​​​​តប​​​ទៅ​​​វិញ​​​ដែរ​​​។ លោក កែវ​​​ រ៉េមី ដែល​​​បាន​​​ចូល​​​ប្រឡូក​​​ក្នុង​​​ឆាក​​​នយោបាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​របស់​​​គណបក្ស​​​ហ៊្វុន​​​ស៊ិនបិុច ក្នុង​​​ឆ្នាំ​​​១៩៩៨​​​ បាន​​​ចុះ​​​ចូល​​​ជា​​​មួយ​​​គណបក្ស​​​សម រង្ស៊ី ក្នុង​​​ឆ្នាំ​​​២០០៣ បាន​​​ជួយ​​​បង្កើត​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ឆ្នាំ​​​២០០៦​​​ ​​​និង​​​បន្ទាប់​​​មក​​​បាន​​​ចុះ​​​ចូល​​​ជា​​​មួយ​​​​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ក្នុង​​​ឆ្នាំ​​​២០០៨​​​នោះ បាន​​​ចោទ​​​ប្រកាន់​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា ជា​​​បុគ្គល​​​ភូត​​​កុហក​​​។

លោក​​​ កែវ​​​ រ៉េមី បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​រយៈ​​​ពីរ​​​សប្តាហ៍​​​របស់​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​រាជធានី​​​ ខេត្ត​​​ក្រុង ស្រុក​​​ខណ្ឌ កាល​​​ពី​​​ខែ​​​មុន​​​ថា ” យើង​​​បាន​​​សង្កេត​​​ឃើញ​​​ថា នៅ​​​ពេល​​​ [លោក​​​ សម រង្ស៊ី ]​​​​​​​​​ ចុះ​​​ទៅ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​នៅ​​​តាម​​​តំបន់​​​ជន​​​បទ គាត់​​​ជា​​​បុគ្គល​​​បៀត​​​បៀន​​​គេ​​​ ហើយ​​​និយាយ​​​​​​ភូត​​​កុហក​​​​​​ទាំង​​​ស្រុង​​”។

លោក​​​បានមាន​​​ប្រសាសន៍​​​បន្ត​​​ទៀត​​​ថា “ជាក់​​​ស្តែង​​​ណាស់ ​​​អ្វីដែ​​​ល​​​គាត់​​​និយាយ​​​ជា​​​ការ​​​បំភ្លៃ​​​ការ​​​ពិត​​​។ នៅសៀម​​​រាប​​​ គាត់​​​បាន​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​តាម​​​រយៈការ​​​លើកឡើង​​​ថា ប្រសិនបើ​​​គាត់​​​ឈ្នះ​​​ឆ្នោត​​​ គាត់​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​សង់​​​ផ្ទះ​​​ [ ក្នុង​​​តំបន់​​​ប្រាសាទ​​​អង្គរ​​​ ] ប៉ុន្តែ នៅពេល​​​គាត់​​​និយាយ​​​ជាមួយ​​​អង្គការ​​​យូណេស្កូ​​​​​​ និង​​​ជន​​​បរទេស​​​ផ្សេងៗ​​​ទៀត​​​គាត់​​​និយា​​​យ​​​ផ្ទុះ​​​ពី​​​នេះ​​​”។​​​​​​

លោក​​​ក៏​​​បាន​​​អះអាង​​​ដែរ​​​ថា នៅក្នុង​​​វិវាទ​​​ព្រំដែន​​​កន្លង​​​​​​មក​​​ពាក់​​​ព័ន្ធនឹង​​​ប្រាសាទ​​​ព្រះវិហារ​​​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​កាន់​​​ជើង​​​ថៃ​​​។ លោក កែវ រ៉េមី បាន​​​ផ្អាក​​​ត្រង់​​​ចំណុច​​​នេះ​​​ដោយ​​​ប្រៀប​​​ធៀប​​​វា​​​ទៅ​​​នឹង​​​ការ​​​អះ​​​អាង​​​ដដែលៗ​​​​​​របស់​​​លោក​​​ សម រង្ស៊ី​​​ ដែល​​​លើក​​​ឡើង​​​ថា រដ្ឋា​​​ភិបាល​​​ដឹក​​​នាំ​​​ដោយ​​​​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា ​​​បាន​​​កាត់​​​ទឹក​​​ដី​​​ឲ្យ​​​វៀតណាម ហើយ​​​អនុញ្ញាត​​​ឲ្យ​​​ជន​​​ជាតិ​​​វៀត​​​ណាម​​​ហូរ​​​ចូល​​​មក​​​កម្ពុជា​​​ដោយសេរី​​​។

លោក​​​បាន​​​ចោទ​​​សួរ​​​ថា “តើ​​​អ្នក​​​​​​ស្រឡាញ់​​​ព្រំដែន​​​មាន​​​តែ [​​​លោក សម រង្ស៊ី] មួយ​​​ទេ​?​​​ខ្ញុំ​​​សរសើរ​​​គាត់​​​។ ប៉ុន្តែ នៅពេល​​​យើង​​​ដោះស្រាយវ​​​ិវាទ​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ថៃ​​​របស់​​​ អាប់ភិសីុ​​​ត [វីចាជីវា៉ ]​​​ តាម​​​ផ្លូវ​​​​​​ច្បាប់ ​​​ការ​​​ទូត​​​ និងការ​​​​​​បញ្ជូន​​​ទ័ព​​​របស់​​យើង​​​​ទៅ​​​ឈរ​​​ជើង​​​​​​ជិត​​​ព្រំដែន​​​​​​ [ លោក សម រង្ស៊ី ] បែរ​​​ជា​​​កាន់​​​ជើង​​​ពួកជ្រុល​​​និយម​​​ថៃទៅ​​​វិញ​​​”។​​

កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ មេដឹកនាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ ជា​​​ពិសេស​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ បាន​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន​​​​​​ ខ្លាំង​​​ៗ​​​ចំពោះ​​​ទង្វើ​​​របស់​​​ខ្លួន​​​លើ​​​ប្រជាជន​​​ខ្មែ​​​រ​​​ក្រោម​​​។

នៅ​​​ក្នុង​​​ទិវា​​​ខួប​​​គម្រប់​​​៦៥​​​ឆ្នាំ​​​នៃ​​​ថ្ងៃ​​​អាណានិគម​​​បារាំង​​​កាត់​​​​​​ទឹក​​​ដី​​​ខ្មែរ​​​ឲ្យ​​​អាជ្ញាធរ​​​វៀត​​​ណាម​​​ ដែ​​​ល​​​ធ្វើ​​​ឡើង​​​នៅ​​​វត្ត​​​សាមគ្គី រង្សី​​​ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ​​​បាន​​​ប្រើ​​​ប្រាស់​​​លោ​​​ក​​​នាយក​​​រដ្ឋមន្ត្រី​​​ ហ៊ុន សែន និង​​​គណបក្ស​​​កាន់​​​អំណាច​​​ ” ដើម្បី​​​លុប​​​បំបាត់​​​ពូជសាសន៍​​​ខ្មែរ និង​​​ប្រពៃ​​​ណី​​​ខ្មែរ”។

លោក​​​ កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា សោក​​​នាដ​​​កម្ម​​​នៅ​​​កោះ​​​ពេជ្រ​​​​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ដែល​​​មាន​​​មនុស្ស​​​ចំនួន​​​៣៥៣​​​នាក់​​​​​​ស្លាប់​​​​​ក្នុង​​​ហេតុ​​​ការណ៍​​​ផ្អើល​​​រត់​​​ជាន់គ្នា​​​ គឺជា​​​ការ​​​រៀបចំ​​​ឡើង​​​ដោយ​​​​​​រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​រដ្ឋាភិបាល​​របស់​​​លោក​​​ ហ៊ុន សែន មាន​​​លេស​​​​​​លុបចោល​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​ដែល​​​ជា​​​ប្រពៃណី​​​ខ្មែរ​​​។

នៅ​​​ឯ​​​សន្និសីទ​​​កាសែត​​​កាល​​​ពី​​​ម្សិលមិញ លោក​​​ កែវ រ៉េមី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​មិន​​​មែន​​​ជា​​​ពិត​​​ឡើយ​​​ដោយ​​​សារ​​​កន្លង​​​មក​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​ខិត​​​ខំណាស់​​​ក្នុង​​​ការ​​​ការ​​​ពារ​​​ប្រទេស​​​ជាតិ​​​។

លោក​​​បាន​​​ចោទ​​​សួរ​​​ថា ” ប្រសិន​​​បើ​​​ [លោក​​​ ហ៊ុន សែន ]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន​​​ប៉ង​​​លុប​​​បំបាត់​​​ពូជសាសន៍​​​ខ្មែរ​​​មែន ហេតុអ្វី​​​បាន​​​ជា​​​សម្តេចសង្គ្រោះ​​​ប្រទេស​​​ពី​​​របប​​​ខ្មែរ​​​ក្រហម?។ និយាយ​​​ដោយ​​​ស្មោះ​​​ត្រង់​​​​​​ទៅ​​​ ខ្ញុំ​​​អាច​​​និយាយ​​​បាន​​​ថា ទឹក​​​ចិត្ត​​​របស់​​​សម្តេច​​​ ហ៊ុន សែន គឺ​​​ធំធេង​​​ប្រៀប​​​បាន​​​មហាសមុទ្រ​​​”។

ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក សម រង្ស៊ី បានមាន​​​ប្រសាសន៍​​​ថា ការ​​​អះអាង​​​របស់​​​លោក កែវ រ៉េមី គឺ​​​ជា​​​ការ​​​បំភ្លៃ​​​ការ​​​ពិត​​​។ លោ​​​ក​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អះ​​​អាង​​​ដែល​​​លើក​​​ឡើង​​​ថា លោក​​​ ” គាំទ្រ​​​ជន​​​ជ្រុល​​​និយម​​​ថៃ​​​” គឺ​​​ ” គួរ​​​ឲ្យ​​​អស់​​​សំណើច​​​” ហើយ​​​ថា លោក​​​មិន​​​បាន​​​និយាយ​​​ជា​​​មួយ​​​អង្គការ​​​យូណេស្កូ​​​ ” រាប់​​​​​​ឆ្នាំ​​​” មក​​​ហើយ​​​។

លោក សម រង្ស៊ី បានមាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​គ្រាន់​​​តែ​​​ប្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​នៅសៀម​​​រាប​​​ថា ប្រសិនបើ​​​​​​យើង​​​ឡើង​​​កាន់​​​អំណាច ​​​យើង​​​នឹង​​​រម្លាយ​​​អាជ្ញាធរ​​​អប្សរា​​​ចោល​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​ប្រាកដ​​​ថា ច្បាប់​​​គឺ​​​អនុវត្ត​​​ដូច​​​គ្នា​​​សម្រាប់​​​មនុស្ស​​​គ្រប់​​​គ្នា​​​នៅ​​​ជុំ​​​វិញ​​​អង្គរ​​​។ បច្ចុប្បន្ន​​​ពួក​​​អ្នក​​​មាន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​សង់​​​សណ្ឋាគារ​​​ និង​​​អគារ​​​ធំៗ ប៉ុន្តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​ក្រីក្រ​​​វិញ​​​ សូម​​្បី​​​ពង្រីក​​​ផ្ទះ​​​របស់​​​ពួកគាត់​​​​​​បន្តិច​​​បន្តួច​​​ក៏​​​គេ​​​មិន​​​អនុញ្ញាត​​​ដែរ​​​​​​”។

គួរ​​​រំឭកថា លោក សម រង្ស៊ី និង​​​លោក កែវ រ៉េមី បាន​​​រួម​​​គ្នា​​​ប្រឆាំង​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ក្នុង​​​ឋានៈ​​​ជា​​​តំណាងរាស្ត្រ​​​គណបក្ស​​​សម រង្ស៊ី  ពី​​​​​​ឆ្នាំ​​​២០០៣​​​ដល់​​​ឆ្នាំ​​​២០០៦​​​។កាល​​​ពី​​​ម្សិល​​​មិញ នៅ​​​ពេល​​​សួរ​​​ថា តើលោក​​​ កែវ រ៉េ​​​មី អាច​​​មាន​​​ឱកាស​​​ចុះ​​​ចូល​​​ខាង​​​នយោបាយ​​​ជា​​​លើក​​​ទី​​​៤​​​ដែរ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍ ថា​​​ ” ខ្ញុំ​​​សង្ឃឹម​​​ថា​​​មាន ប៉ុន្តែ​​​ពេល​​​នោះ​​​គាត់​​​ត្រូវ​​​ចាប់​​​ផ្តើម​​​ពី​​​ចំណុច​​​ដំបូង​​​មក​​​វិញ”៕សុខុម​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស