31 C
Phnom Penh

ក្រុម​មន្ត្រីខេត្ត​ក្រចេះ​មិន​បាន​បង្ហាញសញ្ញាអ្វីឡើយ​ខណៈការ​ចុះឈ្មោះកើនឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិល​មិញ​ ក្រុម​មន្ត្រី​ខេត្ត​ក្រចេះ​បា​ន​លុប​ចោល​ការ​ជួប​ប្រជុំដែលបាន​គ្រោង​ទុក ជាមួយ​តំណា​ង​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​ដី​នៅ​ក្នុង​ស្រុក​ស្នួល ដើម្បី​​​បើកផ្លូវ​ឲ្យ​ក្រុម​ហុ៊ន​ចម្ការ​កៅស៊ូ​វៀតណា​ម​នោះ ដោយ​លើកឡើង​ថា ពួកគេ​ត្រូវ​ការ​ពេល​វេលាដើម្បី​សិក្សាថាតើ មូលហេតុអ្វីបាន​ជា​ចំនួន​ប្រជាជន​ស្នើ​សុំ​ដី​ជំនួស​កើន​ឡើង​ជាង​ទ្វេ​ដងបែបនេះ​។

បន្ទាប់ពី​ការ​តវ៉ា​ដ៏អូស​បន្លាយមក​ ដីសម្បទាន​សង្គម​កិច្ច​ទំហំ​៧៥​០​ហិកតា​ត្រូវ​បាន​សន្យា​ផ្ដល់​ទៅ​ឲ្យ​អ្នកភូមិ​៣០១​គ្រួសារ​ ដែល​ផ្ទះ​សំបែង​របស់​ពួកគាត់​ត្រូវ​បាន​ដុត​បំផ្លាញ​នៅ​ក្នុង​ឃុំ​ឃ្សឹម ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​​ ប៊ិញភួក២ (BinhPhuoc 2) ធ្វើចម្ការកៅស៊ូ ប៉ុន្តែ​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​កន្លងមក មាន​អ្នក​ភូមិរហូត​ដល់​៤៤៩​គ្រួសារ​ដែល​មក​ចុះ​ឈ្មោះ​យក​ដី​​។

លោក ខាន់ ចំណាន អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ក្រុម​ការ​ងារ​របស់​លោក​បាន​លុប​ចោល​កិច្ច​ប្រជុំ​ជាមួយ​តំណាង​ទាំង​ប្រាំពីរ​នាក់​ ពីព្រោះ​ពួកគេ​បាន​ធ្វើការ​ពិភាក្សា​​ផ្ទៃ​ក្នុង​ជំនួស​វិញ។

លោក​បានមាន​ប្រសាសន៍​ថា ” ខ្ញុំ​នឹង​​រកឲ្យឃើញ​ការពិត​ទាក់​ទង​នឹង​មូល​ហេតុដែល​ចំនួន​នេះ​កើន​ឡើង​ដល់​៤៤៩​គ្រួសារ និង​​រក​អ្នក​ដែល​នៅ​ពីក្រោយ​ មូល​ហេតុ​ដែល​នាំ​ឲ្យ​អ្នក​ភូមិ​ទាំង​នេះ​​មក​ចុះ​ឈ្មោះ​យក​ដី​នៅទីនេះ​”។ នៅពេល​ត្រូវ​បាន​សួរ​ថា តើ​អ្នក​ណា​ដែល​លោក​ជឿថា ត្រូវ​ទទួល​ខុស​ត្រូវ​នោះ​ លោក​ ចំណាន បាន​ឆ្លើយ​តប​ថា “​គណបក្ស​ប្រឆាំង​”។

លោក​បាន​បន្ថែម​ថា “​យើង​អាច​ដោះ​ស្រាយ​បញ្ហា​សម្រាប់អ្នក​ភូមិ​តែ​៣០១​គ្រួសារ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​មិនទទួល​ខុស​ត្រូវ​ចំពោះអ្នក​ភូមិ​៤៤៩​គ្រួសារ​ទេ ពីព្រោះ​ពួកគាត់​មិន​គួរ​មាន​ឈ្មោះ​ក្នុង​​បញ្ជី​ឡើយ​”។

លោក រៀល ខេមរិន្ទ្រ សមាជិក​សភា​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ស្ថិត​ក្្នុង​ចំណោម​អ្នក​នយោបាយបក្ស​ប្រឆាំង​ ដែល​បាន​គាំទ្រ​ផល​ប្រយោជន៍​របស់​ក្រុមអ្នក​ភូមិ​ខេត្ត​ក្រចេះ​ បាន​ហៅ​ការ​ចោទ​ប្រកាន​់​នេះ​ថា “ខុស​ទាំង​ស្រុង​”។

លោក​បានមាន​ប្រសាសន៍​ថា “យើង​មិនដែល​ជំរុញឲ្យ​ប្រជា​ជន​ទៅ​ចុះឈ្មោះ​យក​ដី​បន្ថែម​ទៀតឡើយ។ យើង​ក៏មិន​បានជ្រៀត​ជ្រែក​ក្នុង​ការ​ងារ​នេះ​ដែរ។ យើង​គ្រាន់​តែ​គាំទ្រ​ប្រជាជន​នៅពេល​ដែលពួកគាត់​ធ្វើដំណើរមក​កាន់​រាជធានី​ភ្នំពេញ​ ដោយការ​​ផ្ដល់​ជា​ម្ហូប​អាហារ និង​ផ្ដល់​ជា​យោបល់​ស្រប​តាម​ច្បាប់តែប៉ុណ្ណោះ ហើយ​យើង​មិន​ដែល​គាំទ្រ​អ្វីដែល​ផ្ទុយនឹ​ង​ច្បាប់​ឡើយ​”។

លោក ងួន វិបុល តំណាង​ម្នាក់​ក្នុង​ចំណោម​តំណាង​ប្រាំពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា អាជ្ញាធរ​មិន​បាន​រារាំង​ការ​ចុះ​ឈ្មោះ​បន្ថែម​ឡើយ ពីព្រោះ​ពួកគេ​ខ្លាច​មាន​ភាព​ចលាចលបន្ថែម​ទៀត​។ លោក​បាន​និយាយ​ថា ” យើង​ស្នើ​ឲ្យ​ក្រុម​ការ​ងារ​បញ្ឈប់​ការ​ចុះ​ឈ្មោះ ពីព្រោះ​យើង​ឃើញ​ថា ចំនួនអ្នកចុះឈ្មោះ​កើន​ឡើង​លើស​៣០១​គ្រួសារ ប៉ុន្តែ​ពួកគាត​់​បាន​បដិសេធ​ ពីព្រោះ​គ្រួសារ​ទាំង​នោះ​​អាច​ជាធ្វើការ​តវ៉ា​ ប្រសិន​បើពួកគាត់​ត្រូវ​បាន​បដិសេធ​​”៕ សារុន (រាយការណ៍​បន្ថែម​ដោយ អ៊ូច សូនី)​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស