40.3 C
Phnom Penh

ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​កម្ពុជានិង​ប្រទេស​ម៉ាឡេសីុ​កើន​ឡើង​ជិត​១៨​ភាគ​រយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីម៉ាឡេស៊ីម្នាក់បាន​ឲ្យដឹងកាលពីម្សិលមិញថា ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ម៉ាឡេស៊ី បាន​កើន​ឡើង​អំឡុង​រយៈ​ពេល​បួន​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ដល់​១៧,៦​ភាគ​រយ​ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​

​លោក​ រ៉ាហ្សាលេន អាប់​ឌុល រ៉ាសីុដ (Rasazlan Abdul Rashid) ឯកអគ្គរាជ​ទូត​ម៉ាឡេ​ស៊ី​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ទៅ​​កាន់​អ្នកចូលរួម​ប្រហែល​១៥០​នាក់​នៅ​ឯ​ពិធី​សម្ពោធ​ការ​តាំង​ពិ​ព័រណ៍​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ថា ​ ពាណិជ្ជកម្ម​នេះ​បាន​កើន​ឡើង​ពី​៨៩,៦៣​លាន​ដុល្លារ​ដល់​១០៥,៤​លាន​ដុល្លារ​។

លោក រ៉ាសីុដ បាន​លើក​ឡើង​ថា ” ម៉ាឡេស៊ី បាន​នាំ​ចេញ​ភេសជ្ជៈ​ និង​ថ្នាំ​ជក់​ គ្រឿង​បម្លាស់​ អាហារ​កែច្នៃ​ សារធាតុ​គីមី​ ផលិត​ផល​គីមី​ គ្រឿង​ចក្រ​ និងសម្ភារ​ផ្ទះ​បាយ​ ​។ កម្ពុជា​បាន​​នាំ​ចេញ​កៅស៊ូ​ វាយនភណ្ឌ សម្លៀក​បំពាក់​ គ្រាប់​ធញ្ញជាតិ​ សារធាតុ​គីមី​ ផលិត​ផល​គីមី​ និង​ដូង​ប្រេង​”។

លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​២០១៣​ កា​រ​នាំ​ចេញ​របស់​ប្រទេស​ម៉ាឡេ​ស៊ី​មក​កាន់​កម្ពុជា​មាន​តម្លៃ​២៣៥​លាន​ដុល្លារ​ ចំណែក​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​មាន​តម្លៃ​១៩៣,៧១​លាន​ដុល្លារ​ គឺ​៤៨៩ភាគ​រយ​ពី​ទឹក​ប្រាក់​៣២,៨៧​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១០​។

ចាប់​តាំង​ពី​ចូល​​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ក្នុង​ឆ្នាំ​២០០៩​ កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ និង​ផ្តួច​ផ្តើម​ក្រោមផែនការ​​សហគមន៍​សេដ្ឋ​កិច្ច​អាស៊ាន​​ដើម្បី​ពង្រីក​ការ​វិនិយោគ​ក្រៅ​ប្រទេស​​ចូល​មក​ប្រទេស​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ ក្នុង​នាម​ជា​សមាជិក​អាស៊ាន​ យើង​ត្រូវ​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​រវាង​ប្រទេស​ទាំង​ពីរ​។ នាយក​រដ្ឋ​មន្ត្រី​​នៃ​ប្រទេស​នេះ​បាន​ជួប​គ្នា​ និង​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​ក្នុង​លក្ខខណ្ឌ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ផ្សេង​ៗ​ ដូច​ជា បដ្ឋិសណ្ឋារកិច្ច​ ធនាគារ​ ថាម​ពល​ និង​វិស័យ​ជា​ច្រើន​ទៀត​”។

លោក រ៉ាចា បាឌ្រូល​នីហ្សាម (Raja Badrulnizam) ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ម៉ាឡេស៊ី បាន​មាន​ប្រសាសន៍​ថា របាំង​មិនមែនពន្ធ ហេដ្ឋារចនា​សម្ព័ន្ធ​ ការងារ​​ជំនាញ​ ​​​និង​បញ្ញត្តិសម្រាប់​​ការ​វិនិយោគ​ស្ថិត​ក្នុង​ចំណោម​ការ​ប្រឈម​សំខាន់​ៗ​ដែល​គួរ​តែ​លើក​ឡើង​ដើម្បី​បង្កើន​កម្រិត​ពាណិជ្ជកម្ម​ទ្វេ​ភាគី​បន្ថែម​ទៀត​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រទេស​ទាំង​ពី​​គួរ​តែ​ខិត​ខំប្រឹង​ប្រែង​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​​ដូច​ជា​ ការ​តាំង​ពិព័រណ៍ពាណិជ្ជកម្ម​ ដើម្បី​ទាក់​ទាញ​វិនិយោគ​ិន​ឲ្យ​កាន​់តែ​ច្រើន​ដោយ​ធ្វើ​ឲ្យ​ប្រសើ​រ​ឡើង​នូវ​​បញ្ញត្តិវិនិយោគ​ បង្កើត​គោល​នយោបាយ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ និង​ដក​របាំ​ង​ពាណិជ្ជកម្ម​។

លោក ងួន ម៉េង​តិច អគ្គនាយក​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​ពី​រ​នៅ​មាន​ការ​ងារ​ច្រើន​ត្រូវ​ធ្វើ​ក្នុង​ការ​ពង្រឹង​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​។

លោក​បាន​មាន​ប្រសាសន៍​ថា ” បើទោះជាមាន​កំណើ​ន​ខ្លាំង​ឆ្នាំលើឆ្នាំ​ក៏ដោយ ក៏តួ​លេខ​នេះ​នៅ​តែ​តូច​នៅ​ឡើយ​ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត​ ដូច​ជា ប្រទេស​ថៃ​ វៀត​ណាម និង​ប្រទេស​ចិន​។ ខ្ញុំ​គិត​ថា នៅ​តែ​មាន​ចំណុចច្រើន​ត្រូវ​កែលំអ​”​៕ ប៊ុន​នី

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស