26 C
Phnom Penh

សាលារៀន​ជា​ច្រើន​ព្រួយ​​បារម្ភ ខណៈ​ដែល​ពាក្យ​ “គីគីលូ” រីក​រាល​ដាល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​អប់​រំ​​ម្នាក់​នៅក្នុង​រាជ​ធានី​ភ្នំពេញ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា នាយក​សាលា​និ​ង​គ្រូ​បង្រៀន​នៅ​ទូទាំង​រាជ​ធានី​កំពុង​តែខិតខំ​ប្រឹង​ប្រែង​ទប់ស្កាត់​ការ​ប្រើ​​ពាក្យ​ ” គីគីលូ ” ដែល​ត្រូវ​គេ​ប្រើ​យ៉ាង​ច្រើន​។

ពាក្យ​​នេះ​ដែល​អាច​បក​ប្រែ​ថា ” ឆ្កែ​លូ ” ក្នុងរយៈ​ពេល​​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​​ មាន​នៅ​ក្នុង​រឿង​កំប្លែង​ខ្លី​​ ចម្រៀង និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន​។ ក៏​ប៉ុន្តែ ខណៈ​ដែល​នាយក​សាលា​ចាប់​ផ្ដើម​​ដឹង​អំពី​ការ​បកប្រែ​មាន​ន័យ​មិន​សូវ​ល្អ​នេះ​​ សាលា​រៀន​បាន​និង​​កំពុង​តែ​​ធ្វើ​ការហាម​​ការ​ប្រើ​ពាក្យ​នេះ​​។

លោក អឹុម ហ៊ា ប្រធាន​ការិយាល័យ​​បឋម​សិក្សា​មន្ទីរ​អប់​រំ​រាជ​ធានី​​បាន​មាន​ប្រសាសន៍​ថា ” ពាក្យ​នេះ​មាន​ន័យ​មិន​ល្អ​ទេ​ មាន​ន័យ​ថា ហៅ​នរណា​ម្នាក់​មក​រួម​រ័ក​។ សាលា​​បឋម​សិក្សា​ភាគ​ច្រើន​បំផុត​ក្នុង​រា​ជ​ធានី​ភ្នំពេញ​បាន​ព្រមាន​សិស្ស​មិន​ឲ្យ​និយាយ​ពាក្យ​នេះ​រួម​ជា​មួយ​នឹង​ពាក្យ​មាន​ន័យ​មិន​ល្អ​ផ្សេង​​ទៀត​”។

កាន់តែ​និយម​ដោយ​សារ​តារា​កំ​ប្លែង​ ពាក់​មី អត្ថន័យ​មិន​ច្បាស់​លាស់​របស់​ពាក្យ​នេះ​បាន​បន្ថែម​ភាព​កំប្លែង​ថែម​ទៀត​​របស់​ខ្លួន​។ “គីគី ” គឺ​​ជា​ឈ្មោះ​ប្រឡែងលេងសម្រាប់​ឆ្កែ​ ឯ​ពាក្យ​ “លូ” មាន​ន័យ​ថា ឆ្កែ​លូ​ ហើយ​មូល​ហេតុ​ឆ្កែលូ គឺ​អាស្រ័យ​លើ​ការ​បក​ស្រាយ​។

គេ​ហទំព័រ​សារព័ត៌មាន ​ថ្មី​ ថ្មី កាល​ពី​ថ្ងៃ​ទី​៥​​ ខែ​ឧសភា បាន​បោះ​ពុម្ព​ផ្សាយ​អត្ថ​បទ​មួយ​មាន​ចំណង​ជើង​ថា “ន័យពិតនៃពាក្យ’គីគី លូ’ ពិបាកឲ្យ​និយមន័យ​​ដូច​ស្វែង​រក​យន្តហោះ MH370 អ៊ីចឹង​​ និង​បាន​កត់​​សម្គាល់​ឃើញ​ថា​ ការ​និយម​ប្រើ​ពាក្យ​នេះ​កាន់​តែ​ច្រើន​ឡើង​​។

អត្ថ​បទ​នេះ​មាន​ខ្លឹមសារ​ថា អ្នក​ខ្លះ​និយាយ​ថា ពាក្យ​នេះ​សំដៅ​ដល់​ឆ្កែ​ធ្លាក់​លូ​ ចំណែក​អ្នក​ខ្លះ​បញ្ជាក់​ថា ពាក្យ​នេះ​សំដៅ​ដល់​ការ​ថ្ងូ​ររបស់​ស្ត្រី​ម្នាក់​កំពុង​តែ​រួម​​សេពសន្ថវៈ​”។

លោក មាស ឆពណ្ណ នាយក​សាលា​បឋម​សិក្សា​ព្រះ​នរោត្តម​ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ហាម​ប្រាម​មិន​ឲ្យ​ប្រើ​ពាក្យ​នេះ​ច្រើន​លើក​ច្រើន​សាហើយ​ ក៏​ប៉ុន្តែ ការ​ប្រើ​ពាក្យ​នេះ​នៅ​តែ​កើន​ឡើង សូម្បី​តែ​ក្នុង​ចំណោម​សិស្ស​តូច​ៗ​នៅ​តាម​សាលា​ក៏​ដោយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “សិស្ស​ប្រើ​ពាក្យ​នោះ​ដោយ​មិន​ដឹង​ថា ពួកគេ​កំពុង​និយាយ​អំពី​អ្វី​នោះ​ទេ​​។ សូម្បី​តែ​សិស្ស​សាលា​មតេ្តយ្យ​ក៏​ប្រើ​ពាក្យ​នេះ​ដែរ ជួន​កាល​​ពួកគេ​ប្រើ​ពាក្យ​នេះ​​នៅ​ពេល​​ឆ្កែ​ដើរ​កាត់​​”។

​លោក ឆពណ្ណ បាន​មាន​ប្រសាសន៍​ថា ថ្មី​ៗ​នេះ គ្រូ​បង្រៀន​បាន​ប្រកាស​ថា ពួកគេ​នឹង​ឲ្យ​សិស្ស​ធ្លាក់​ ប្រសិន​បើ​ពួកគេ​នៅ​តែ​និយាយ​ពាក្យ​ ” គីគីលូ ” ​​ដែល​នេះ​ជា​វិធី​មួយ​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​​ពាក្យ​នេះ​។

បើ​ទោះ​ជា​មាន​ការ​ដាក់​ពិន័យ​​ធ្ងន់​ធ្ងរ​ក៏​ដោយ​ ​ក៏​មាន​​សិស្ស​ជាច្រើន​និយាយ​ថា ពួក​គេ​នឹង​មិន​បោះ​បង់​ពាក្យ​ជាទីស្រឡាញ់​នេះ​ទេ​។ សិស្ស​ឈ្មោះ គីម ឡុង អាយុ​១២​ឆ្នាំ​រៀន​នៅ​សាលា​ព្រះ​នរោត្តម បាន​និយាយ​ថា ខ្លួន​បាន​ចេះ​ពាក្យ​នេះ​ពី​ចម្រៀង​មួយ​បទ​ ហើយ​ចូល​ចិត្ត​ប្រើ​ពាក្យ​នេះ​ជាមួយ​មិត្ត​ភក្តិ​របស់​ខ្លួន​។ សិស្ស​រូប​នេះ​បាន​និយាយ​ថា ” ខ្ញុំ​នៅ​តែ​ប្រើ​ពាក្យ​នោះ​បន្ទាប់​ពី​ទទួល​ការ​ព្រមាន​ពី​នាយក​សាលា​ និង​​គ្រូ​បង្រៀន​”៕ ប៊ុន​នី

(រាយការណ៍​បន្ថែម​ដោយ AlexWillemyns)​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស