28 C
Phnom Penh

សាលារាជធានី​​​ផ្អាក​​​យុទ្ធនាការ​​​បោសសម្អាតអ្នក​​​លក់​​​និង​​​អ្នក​​​សុំទាន​​​តាម​​​ផ្លូវ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្អាក​​​យុទ្ធ​​​នាការ​​​បោស​​​សម្អាត​​​អ្នក​​​លក់​​ដូរ និង​​​អ្នក​​​សុំ​​​ទាន​​​នៅ​​​តាម​​​ផ្លូវ​​​ក្នុង​​​រាជ​​​ធានី​​​ ហើយ​​​បាន​​​លើ​​​​​​ក​​​ឡើង​​​ថា គម្រោង​​​នេះ​​​នឹង​​​មិន​​​បន្ត​​​ទៀត​​​ទេ​​​រហូត​​​ដល់​​​ខ្លួ​​​ន​​​មាន​​​ផែន​​​ការ​​​ច្បាស់​​​លាស់​​​ក្នុង​​​ការ​​​ផ្តល់​​​ទី​​​កន្លែង​​​ស្នាក់​​​នៅ​​​សម្រាប់​​​មនុស្ស​​​ដែល​​​ត្រូវ​​​បាន​​​ប្រមូល​​​ចាប់​​​ទាំង​​​នោះ​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន​​​្ទ  សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ឲ្យដឹង​​​ថា ខ្លួន​​​នឹង​​​ប្រមូល​​​ចាប់​​​អ្នក​​​សុំ​​​ទាន​​​យក​​​ទៅ​​​ឲ្យ​​​រៀន​​​មុខ​​​វិជ្ជា​​​ជីវៈ ប៉ុន្តែ​​​ការ​​​ភាន់​​​ច្រឡំ​​​រវាង​​​សាលា​​​រាជ​​​ធានី​​​ និង​​​អង្គការ​​​ចំនួន​​​ពីរ​​​ដែល​​​បាន​​​ព្រម​​​ព្រៀង​​​ជួយ​​​មនុស្ស​​​ដែល​​​​​​ត្រូវ​​​បាន​​​ប្រមូល​​​ចាប់​​​ទាំង​​​នោះ​​ បាន​​​នាំ​​​ឲ្យ​​​មាន​​​​​​ការ​​​អាក់​​​ខាន​​​កម្ម​​​​​​វិធី​​​នេះ​​ភ្លាមៗ​​​តែ​​​ម្តង​។

អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​ទាំង​​​ពី​​​រ​​​គឺ​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ និ​​​ង​​​អង្គការ​​​មិត្ត​​​សំឡាញ់​​​ បាន​​យល​​​់ព្រម​​ជា​​​មួយ​​​សាលា​​​រាជ​​​ធានី​​​​​​ដោយ​​​ជឿ​​​ថា ពួកគេ​​​អាច​​​ជួយ​​​ដល់​​​កិច្ច​​​ការ​​​ជា​​​ប្រចាំ​​​ និង​​ជួយ​​​រក​​​ដំណោះ​​​ស្រាយ​​​ជា​​​លក្ខណៈ​​​បុគ្គល​​​ដល់​​​អ្នក​​​សុំ​​​ទាន​​​នៅ​​​ក្នុង​​​ទីក្រុង​​​។

ផ្ទុយ​​​ទៅ​​​វិញ​​​ស្ត្រី​​​ កុមារ និង​​​មនុស្ស​​​ចាស់​​​ត្រូវ​​​បាន​​​ប្រមូល​​​ចាប់​​​ដាក់​​​រថយន្ត​​​ទ្រុង​​​ ហើយ​​​ដឹក​​​យក​​​ទៅ​​​ដាក់​​​នៅ​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ ដែល​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​កិច្ច​​​ប្រជុំ​​​​​​ជាមួយ​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​ ដើម្បី​​​សម្តែង​​​ការ​​​មិន​​​ពេញ​​​ចិត្ត​​​របស់​​​ខ្លួន​​​។

លោក ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​នាំ​​​ពាក្យ​​​សាលា​​​​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ពិត​​​មែន​​​ហើយ​​​ យើង​​​បាន​​​ធ្វើ​​​ការ​​​ពិភាក្សា​​​តូច​​​មួយ​​​ជា​​​មួយ​​​អង្គការ​​​ជា​​​ដៃ​​​គូ​​​ដើម្បី​​​រិះរក​​​វិធី​​​អនុវត្ត​​​បទ​​​បញ្ជា​​​បោស​​​សម្អាត​​​អ្នក​​​លក់​​​ដូរ​​​ និង​​​អ្នក​​​សុំ​​​ទាន​​​​​តាម​​​ផ្លូវ​​​ឲ្យ​​​បាន​​​ជោគ​​​ជ័យ​​​”។ “ការ​​​ប្រមូល​​​ចាប់​​​នេះ​​​ត្រូវ​​​បាន​​​ផ្អាក​​​ជា​​​បណ្តោះ​​​អាសន្ន​​​រហូត​​​ដល់​​​មាន​​​កិច្ច​​​ប្រជុំ​​​ធំ​​​មួយ​​​ដើម្បី​​​បង្កើត​​​ផែនការ​​​សកម្ម​​​ភាព​​​សម្រាប់​​​ផ្តល់​​​ជម្រើស​​​ឲ្យ​​​ពួក​​​គេ​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ចាក​​​ចេញ​​​ពី​​​ផ្លូវ​​​។

លោក ពិន សារ​​​​​​ពេជ្រ ប្រធាន​​​កម្ម​​​វិធី​​​​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​កិច្ច​​​ប្រជុំ​​​ បន្ទាប់​​​ពី​​​មាន​​​ចលាចល​​​ពីរ​​​ថ្ងៃ​​​ ដែល​​​ក្រុម​​​មន្ត្រី​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ភ័​​​យ​​​ខ្លាច​​​រត់​​​លាក់​​​ខ្លួន ដោយ​​​ធ្វើ​​​ឲ្យ​​​បាត់​​​បង់​​​ការ​​​ងារ​​​ដែល​​​ខ្លួន​​​បាន​​​ធ្វើ​​​ជាមួយ​​​មនុស្ស​​​​​​នៅ​​​តាម​​​ផ្លូវ​​​ទាំង​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វិធីសាស្ត្រ​​​នៃ​​​ការ​​​ប្រមូល​​​ចាប់​​​មនុស្ស​​​របស់​​​សាលា​​​រាជ​​​ធានី​​​មិន​​​ស្រប​​​តាម​​​គោល​​​បំណង​​​របស់​​​អង្គការ​​​នេះ​​​ទេ។

លោក សារ​​​ពេជ្រ​​​ បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “​​​​​​​​​នៅ​​​ថ្ងៃ​​​ទាំង​​​ពីរ​​​​​នោះ​​​យើង​​​មិន​​​ដឹង​​​ថា មាន​​​អ្វី​​​កើត​​​ឡើង​​​ទេ​​​។ ពួកគេ​​​បាន​​​នាំ​​​កុមារ​​​ដែល​​​ពួកគេ​​​ប្រមូល​​​ចាប់​​​បាន​​​​​​មួយ​​​ចំនួន​​​មក​​​ឲ្យ​​​យើង​​​ ប៉ុន្តែ កុមារ​​​មួយ​​​ចំនួន​​​មាន​​​ផ្ទះ​​​ និង​​​ឪពុក​​​ម្តាយ​​​។ ដូច្នេះ​​​ហើយ​​​បាន​​​ជា​​​យើង​​​ត្រូវ​​​ការ​​​និយាយ​​​ជាមួយ​​​មនុស្ស​​​ទាំង​​​នោះ​​​។ ការ​​​ប្រមូល​​​ចាប់​​​នេះ​​​គ្រាន់​​​តែ​​​ធ្វើ​​​ឲ្យ​​​ពួកគេ​​​ភ័យ​​​ខ្លាច​​​ប៉ុណ្ណោះ​​​”។

ប្អូនប្រុស ចាន់ សុផេង​​​ អាយុ១៤​​​ឆ្នាំ​​​ដែល​​​លក់​​​កម្រង​​​ផ្កា​​​ម្លិះ​​​នៅ​​​តាម​​​មហាវិថី​​​ព្រះ​​​មុនី​​​វង្ស​​​ត្រូវ​​​បាន​​​អាជ្ញាធរ​​​រាជ​​​ធានី​​​​​ចាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អំឡុង​​​​​ការ​​ធ្វើ​​​យុទ្ធ​​​នា​​​ការ​​ពីរ​​​ថ្ងៃ​​​នេះ។ ប្អូន​​​បាន​​​​​​និយាយ​​​ថា ខ្ញុំ​​​បាន​​​ចំណាយ​​​ពេល​​​ពី​​​រ​​​បី​​​ម៉ោង​​​ជិះ​​​រថយន្ត​​​​​​ទ្រុង​​​កាត់​​​ទី​​​ក្រុង ពីរ​​​បី​​​ម៉ោង​​​នៅ​​​​​​អង្គការ​​​ដើម្បី​​​ភាព​​​ញញឹម​​​នៃ​​​កុមារ​​​ និង​​​ក្រោយ​​​មក​​​ត្រូវ​​​បាន​​​នាំ​​​ទៅ​​​ជួប​​​ឪពុក​​​​​​ម្តាយ​​​​​​នៅ​​​ផ្ទះ​​​​​​របស់​​​យើង​​​។

កាល​​​ពី​​​ម្សិលមិញ​​​ ប្អូន​​​ប្រុស​​​រូប​​​នេះ​​​បាន​​​ត្រឡប់​​​មក​​​កាន់​​​ផ្លូវ​​​បំបែក​​​ដ៏​​​មមាញឹក​​​នៅ​​​តាម​​​មហា​​​វិថី​​​ព្រះ​​​មុនីវង្សនេះ​​​វិញ ដោយ​​​ដើរ​​​លក់​​​ផ្កា​​​ម្តង​​​ទៀត​​​។

ប្អូន​​​ប្រុស​​​បាន​​​និយាយ​​​ថា “គេ​​​បាន​​​ចាប់​​​ខ្ញុំ​​​នៅ​​​កន្លែង​​​ភ្លើង​​​ស្តុប​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ហើយ​​​​​​ក្រោយ​​​មក​​​បាន​​​នាំ​​​ខ្ញុំ​​​ត្រឡប់​​​ទៅ​​​ជួប​​​ឪពុក​​​ម្តាយ​​​របស់​​​ខ្ញុំ​​​​​​នៅ​​​ផ្ទះ​​​ជួល​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​នៅ​​​ថ្ងៃ​​​ដដែល​​​។ នៅ​​​ថ្ងៃ​​​នេះ​​​ខ្ញុំ​​​មិន​​​​​ឃើញ​​​មាន​​​រថយន្ត​​​មក​​​ចាប់​​​មនុស្ស​​​ទៀត​​​ទេ​​​។ ម្តាយ​​​ខ្ញុំ​​​បាន​​​សម្រេច​​​ឲ្យ​​​ខ្ញុំ​​​​​​​​​មក​​​លក់​​​ផ្កា​​​នៅ​​​ទី​​​នេះ​​​ ពី​​​ព្រោះ​​​វា​​​មិន​​​មាន​​​អ្នក​​​លក់​​​ច្រើន​​​ដូច​​​នៅ​​​កន្លែ​​​ង​​​ផ្សេង”៕គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស