29.3 C
Phnom Penh

រដ្ឋាភិបាល​​​ត្រូវ​​​បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​លុបបំបាត់​​ពល​​​កម្ម​​​កុមារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​​​សិទ្ធិមនុស្ស​​​ក្នុង​​​ស្រុក​​​លីកាដូ​​​បាន​​​ឲ្យដឹង​​​កាល​​​ពីម្សិល​​​មិញថា រដ្ឋាភិបាល​​​ត្រូវ​​​តែ​​​ធ្វើ​​​ការ​​​ខិត​​​ខំប្រឹង​​​ប្រែង​​​បន្ថែម​​​ទៀត​​​មិន​​​មែន​​​គ្រាន់​​​តែ​ដើម្បី​​លុប​​​បំបាត់​​​ពល​​​កម្ម​​​កុមារ​​​ប៉ុណ្ណោះ​​​ទេ ប៉ុន្តែ ​​​ត្រូវ​​​លុប​​​​​​មូល​ហេតុ​​​នៃ​​​ពល​​​កម្ម​​​កុមារ​​​ផង​​​ដែរ​​​ និ​​​ងធានា​​​ថា កុមារ​​​បាន​​​ទៅ​​​រៀន​​​។

នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​មួយ​​​ចេញ​​​នៅ​​​មុន​​​ទិវា​​​ពិភព​​​លោក​​​ប្រឆាំង​​​ពល​​​កម្ម​​​កុមារ​អង្គការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា បញ្ហា​​​នេះ​​​អាច​​​រារាំង​​​ដល់​​​ការ​​​អភិវឌ្ឍ​​​របស់​​​កុមារ​​​ រារាំង​​​សិទ្ធិ​​​ទទួល​​​ការ​​​អប់​​​រំ​​​ និង​​​សេចក្តី​​​ថ្លៃ​​​ថ្នូរ​​​។

លោកស្រី ណាលី ពីឡូក នាយិកា​​​អង្គការ​​​លីកាដូ​​​បាន​​​លើក​​​ឡើង​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​ថា ” ពល​​​កម្ម​​​​​​កុមារ​​​មិន​​​ត្រឹម​​​តែ​​​កេង​​​ប្រវ័ញ្ចកុមារ​​​ប៉ុណ្ណោះ​​​ទេ​​​ ប៉ុន្តែ វា​​​ក៏​​​ជា​​​សញ្ញា​​​បង្ហាញ​​​ពី​​​បញ្ហា​​​សង្គម​​​ដ៏​​​ធំ​​​ផង​​​ដែរ។​​​ជាពិសេស​​​អាជ្ញាធរ​​​នៅ​​​តែ​​​មាន​​​ការ​​​យឺត​​​យ៉ាវ​​​ក្នុង​​​ការ​​​អនុវត្ត​​​​​​និង​​​ពង្រឹង​​​ច្បាប់​​​ការ​​​ងារ​​​ និ​​​ង​​​បទ​​​ប្បញ្ញត្តិ​​​នានា​​​។ បញ្ហា​​​នេះ​​​ត្រូវ​​​ផ្លាស់​​​ប្តូរ​​​”។

កាល​​​ពី​​​ឆ្នាំ​​​មុន​​​ អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​បាន​​​លើក​​​ឡើ​​​ង​​​ថា កុមារ​​​កម្ពុជា​​​ជាង​​​១០​​​ភាគ​​​រយ​​​ ឬ​​​ប្រហែល​​​៤៣០.០០០នាក់​​​អាយុ​​​ចន្លោះ​​​ពី​​​៥ដល់​​១៧​​​ឆ្នាំ​​​អា​​​ច​​​ត្រូវ​​​បាន​​​​​​ចាត់​​​ទុក​​​ថា ជា​​​ពល​​​ករកុមារ។

កាល​​​ពី​​​ខែ​​​មីនា ថ្មី​​​ៗ​​​នេះ​​​ ចម្ការ​​​អំពៅ​​​របស់​​​ចិន​​​មួយ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​នៅ​​​ពេ​​​ល​​​មាន​​​ការ​​​អះអាង​​​ថា ចម្ការ​​​នេះ​​​ប្រើ​​​ប្រាស់​​​កុមារ​​​យ៉ាង​​​តិច​​​២០នាក់​​​ដែល​​​មាន​​​អាយុ​​​ចន្លោះ​​​ពី១០ឆ្នាំ​​​ដល់​​​១៥​​​ឆ្នាំ​​​នៅ​​​ក្នុង​​​ចម្ការ​​​របស់​​​ខ្លួន​​​។

យោង​​​តាម​​​ច្បាប់​​​ការងារ ​​​ទោះ​​​បី​​​ជា​​​អាយុ​​​តិច​​​បំផុត១៥​​​ឆ្នាំ​​​អាច​​​ធ្វើ​​​ការ​​​​ជា​​​ផ្លូវ​​​ការ​​​បាន​​​ក៏​​​ដោយ ក៏​​​កុមារ​​​អាយុ​​​ចាប់​​​ពី​​​១២​​​ឆ្នាំ​​​អាច​​​ធ្វើ​​​ការ​​​ងារ​​​ស្រាល​​​បាន​​​ដែរ​​​​​​ឲ្យ​​​តែ​​​ពួក​​​គេ​​​នៅ​ទៅ​​​រៀន​បាន​​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​អង្គការ​​​ ILO បាន​​រក​​​ឃើញ​​​ថា កុមារ​​​​​​៤៨​​​ភាគ​​​រយ​​​ដែល​​​ធ្វើ​​​ការ​​​បាន​​​បោះ​​​បង់​​​ការ​​​សិក្សា​​​។

អ្នកស្រី ម៉ាប់ សុមា៉យ៉ា ប្រធាន​​​កម្មវិធី​​​មិត្ត​​​សំឡាញ់​​​នៅ​​​អង្គការ​​​ FriendsInternational បាន​​​និយាយ​​​ថា ” ទម្រង់​​​់ដែល​​​អាក្រក់​​​បំផុត​​​និង​​​មាន​​​ច្រើន​​​បំផុត​​​នៃ​​​ពល​​​កម្ម​​​កុមារ ដែល​​​យើង​​​មើល​​​ឃើញ​​​នៅ​​​ទី​​​នេះ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​​​​រួ​​​ម​​​មាន​​​ការ​​​ដើរ​​​រើស​​​អេត​​​ចាយ​​​ការ​​​លក់​​​ផ្កា​​​ និង​​​វត្ថុ​​​អនុស្សាវរីយ៍ លាង​​​រថយន្ត​​​ និង​​​ម៉ូតូ ខាត់​​​ស្បែក​​​ជើង​​​ កម្មករ​​​សំណង់​​​ លីសែង​​​ បោស​​​សម្អាត​និង​​​លក់​​​ចំណី​​​អាហារ​​​នៅ​​​តាម​​​ភោជនីយ​​​ដ្ឋាន​​​”។

“ ការ​​​ងារ​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​ការ​​​ងារ​​​ទាំង​​​នេះ​​​វា​​​មាន​​​គ្រោះថ្នាក់​​​ណាស់​​​ ពីព្រោះ​​​កុមារ​​​ស្ថិត​​​នៅ​​​តាម​​​ផ្លូវ​​​​​​ម្នាក់​​​ឯង​​​និងក៏​​​អា​​​ច​​​មាន​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ផងដែរ ហើយ​​​ជា​​​រឿយ​​​ៗ​​​ពួកគេ​​​ធ្វើ​​​ការ​​​រហូត​​​ដល់​​​យប់​​​ជ្រៅ ដែល​​​មាន​​​គ្រោះ​​​ថ្នាក់​​​ច្រើន​​​ និង​​​មិន​​​ល្អ​​​សម្រាប់​​​សុខ​​​ភាព​​​របស់​​​ពួកគេ”៕គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស