30 C
Phnom Penh

រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​ថា ពល​​​ករ​​​ខ្មែរ​​​​​​៤៣.០០០នាក់​​​​​​បាន​​​វិល​​​ត្រឡប់​​​ពី​​​ប្រទេស​​​ថៃ​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការងារ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ពល​​​ករ​​​ខ្មែរ​​​ជាង​​​៤៣.០០០នាក់​​​ត្រូ​​​វ​​​បាន​​​បញ្ជូន​​​​​ ឬភៀស​​​ខ្លួន​​​ពី​​​ប្រទេស​​​ថៃ​​​មក​​​វិញ​​​អំឡុង​​​រដ្ឋាភិបាល​​​យោធា​​​ចាត់​​​វិធាន​​​ការ​​​ប្រមូល​​​ពល​​​ករ​​​ចំណាកស្រុក​​​ខុស​​​ច្បាប់​​​ ខណៈ​​​ដែល​​​​​​​​​គណបក្ស​​​ប្រឆាំង​​​បាន​​​បង្ហាញ​​​ទិន្ន​​​ន័យ​​​ថា ពល​​​ករ​​​ខ្មែរ ដែ​ល​​​ធ្វើ​​​ចំណាក​​​ស្រុក​​​ខុសច​​​្បាប់​​​មាន​​​ជាង​​​កន្លះ​​​លាន​​​នាក់​​​ ហើយ​​​បាន​​​ព្រមាន​​​ថា កម្ពុជា នឹង​​​ជួប​​​​​​វិបត្តិ​​​សេដ្ឋកិច្ច​​​បង្ក​​​ឡើយ​​​ដោយ​​​រំហូរ​​​​​​យ៉ាង​​​គំហុក​​​នៃ​​​ពល​​​រដ្ឋ​​​គ្មាន​​​ការ​​​ងារ​​​ធ្វើ​​​។

កាល​​​ពីថ្ងៃ​​​សុក្រ​​​ដដែល​​​ លោក ប៉ាកឌី តូ​​ឆាយូត (Pakdi Touchayoot) ឯក​​​អគ្គ​​​រាជ​​​ទូត​​​ថៃ​​​ប្រចាំ​​​កម្ពុជា បាន​​​ច្រាន​​​ចោល​​​​​​ការ​​​អះ​​​អាង​​​របស់​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ពល​​​ករ​​​ខ្មែរ​​​រហូត​​​​​​ដល់​​​ទៅ​​​​​​ប្រាំបួន​​​នាក់​​​ត្រូវ​​​បាន​​​បាញ់​​​ប្រហារ​​​អំឡុង​​​ប្រតិបត្តិការ​​​របស់​​​យោធា​​​។

លោកមាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​​​ទាក់​​​ទង​​​ទៅ​​​អាជ្ញាធរ​​ពាក់​​​ព័ន្ធ​​​ថៃ​​​ រួច​​​ហើយ ប៉ុន្តែ​​​គ្មាន​​​សេចក្តីរាយការណ៍​​​អំពី​​​ការ​​​ស្លាប់​​​​​​របស់​​​ប្រជា​​​ជន​​​កម្ពុជា ​​​ប្រាំបួន​​​នាក់​​​នោះ​​​ទេ​​​។ ដូច្នេះ​​​យើង​​​សូម​​​ច្រាន​​​ចោល​​​រឿង​​​នោះ​​​។ យើង​​​កំពុង​​​ស្នើ​​​សុំ​​​ឲ្យ​​​អង្គការ​​​អាដ​​​ហុក​​​បញ្ជាក់អំពីការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​ថា ​​​តើវា​​​បាន​​​កើ​​​ត​​​ឡើង​​​​​​នៅកន្លែង​​​ណា និង​​​នៅ​​​ពេល​​​ណា”។

លោក កុយ គួង អ្ន​​​កនាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ឯកអគ្គ​​​រាជ​​​ទូត​​​​​កម្ពុជា ប្រចាំ​​​ប្រទេស​​​ថៃ ​​​ក៏​​​ទទួល​​​បាន​​​សេច​​​ក្តីប្រកាស​​​ស្រដៀង​​​គ្នា​​​​​​ពី​​​រដ្ឋាភិបាល​​​ថៃ ដែរ​​​។

ទោះ​​​ជាយ៉ាង​​​ណា លោក​​​ ស៊ុម ចាន់​​​គា អ្នក​​​​​សម្រ​​​ប​​​សម្រួល​​​​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​បន្ទាយមាន​​​ជ័យ​​​ បាន​​​គាំទ្រ​​​ព័ត៌មាន​​​នេះ​​​ ដោយ​​​លើក​​​ឡើង​​​ថា ​​​អង្គការ​​​របស់​​​លោក​​​បាន​​​​​​ធ្វើ​​​សម្ភាសន៍​​​សាក្សី​​​ដែល​​​បាន​​​ឃើញ​​​ហេតុការណ៍​​​បាញ់​​​ប្រហារ​​​ទាំង​​​នោះ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា ” ខ្ញុំ​​​មាន​​​វីដេអូ​​​ឃ្លីប និ​​​ង​​​ខ្សែ​​​អាត់​​​សំឡេង​​​របស់​​​សាក្សី ​​​នៅ​​​ពេល​​​ខ្ញុំ​​​​​​ធ្វើ​​​សម្ភាស​​​ន៍​​​ពួកគាត់​​​។ ប្រសិន​​​បើ​​​រដ្ឋាភិបាល​​​​​​របស់​​​យើង​​​ត្រូវ​​​ការ ខ្ញុំ​​​នឹង​​​ប្រគល់​​​ឲ្យ​​​ពួកគេ​​​”។

លោក អិុត សំហេង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​ងារ​​​បាន​​​មានប្រសាសន៍​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅក្រុង​​​ប៉ោយ​​​ប៉ែត​​​ថា ពល​​​ករ​​​ចំណាកស្រុក​​​ខ្មែរ​​​ចំនួន​​​៤៣.៦០០​​​នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ត្រឡប់​​​​​​មក​​​វិញ​​​ឆ្លង​​​កាត់​​​គ្រប់​​​ច្រក​​​ព្រំ​​​ដែន​​​ទាំ​​​ង​​​អស់​​​ចាប់​​​តាំង​​​​​​ពី​​​ការ​​​ប្រមូល​​​ចាប់​​​ខ្លួន​​បាន​​​ចាប​​​់​​​ផ្តើម​​​កាល​​​ពីដើម​​​ខែ​​​នេះ​​​មក​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា ពល​​​ករ​​​ភាគ​​​ច្រើន​​​ជា​​​ជន​​​ចំណាក​​​ស្រុក​​​ខុស​​​ច្បាប់។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​សេចក្តី​​​រាយការណ៍​​​ព្រោង​​​ព្រាត​​អំពីទាហាន​​​​​ទាម​​​ទារ​​​ប្រាក់​​​​​​ពី​​​ពល​​​ករ​​​ដែល​​​ត្រូវ​​​បញ្ជូន​​​ត្រឡប់​​​មក​​​វិញ​​​ថា ” យើង​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​អាជ្ញាធរ​​​ថៃ​​​ បញ្ជូន​​​ពល​​​ករ​​​ត្រឡប់​​​មកវិញ​​​ដោយ​​​ទឹក​​​ចិត្ត​​​មនុស្សធម៌ ​​​កុំ​​​កេង​​​ចំណេញ​​​ពី​​​ពួក​​​គេ​​​”។

លោក​​​ក៏បានមាន​​​ប្រសាសន៍​​​ដែរ​​​ថា រដ្ឋាភិបាល​​​កំពុង​​​ត្រៀមបង្កើត​​​ការងារ​​​ដើម្បី​ដោះស្រាយ​​​រំហូ​​​រពល​​​ករ​​​យ៉ាង​​​គំហុក​​​​​​នេះ​​​។ លោក​​​បាន​​​លើ​​​ក​​​ឡើង​​​ទៀត​​​ថា ” ប្រសិន​​​បើ​​​កម្ម​​​ករ​​​គ្មាន​​​ជំនាញ ​​​ក្រសួង​​​ការងារ​​​នឹង​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​ដល់ពួក​​​គេ​​​​​​សម្រាប់​​​ស្វែងរក​​​ការងារ​​​ល្អ​​​ធ្វើ”។

នៅ​​​ឯ​​​សន្និសីទ​​​កាសែត​​​មួយ​​​​​​ធ្វើ​​​ឡើង​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុងរាជ​​​ធានីភ្នំពេញ លោក សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មាន​​​ប្រសាសន៍ថា ​​​ការ​​​ត្រឡប់​​​មក​​​វិញ​​​របស់​​​ពល​​ករ​​​យ៉ាង​​​ច្រើន​​​បែប​​​នេះ​​​ ​​​ទំនង​​​ជា​​​ធ្វើ​​​ឲ្យ​​​មាន​​​វិបត្តិសេដ្ឋកិច្ច​​​ ហើយ​​​លោក​​​បាន​​​បន្ទោស​​​រដ្ឋាភិបាល​​​ចំពោះ​​​ការ​​​មិន​​​បង្កើត​​​ការ​​​ងារ​​​តាំង​​​ពី​​​ដំបូង​​​​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា ” ផ្អែក​​​លើ​​​ព័ត៌​​​មាន​​​ដែល​​​ខ្ញុំ​​​ទទួល​​​បាន​​​ ពល​​​ករ​​​ខ្មែរ​​​យ៉ាង​​​ណោច​​​ណាស់​​​​​​៥០០.០០០​​​​​នាក់​​​ត្រូវ​​​បាន​​​អាជ្ញាធរ​​​ថៃ ​​​បញ្ជូន​​​ត្រឡប់​​​មក​​​វិញ​​​។​​​រដ្ឋាភិបាល​​​សេដ្ឋ​​​កិច្ច​​​របស់​​​លោក ហ៊ុន សែន ទន់​​​ខ្សោយ ហើយ​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​ខ្លួន​​​ក្រីក្រ​​​។ រដ្ឋាបាល​​​​​​មិន​​​បាន​​​បង្កើត​​​ការ​​​ងារ​​​ទេ ដូច្នេះ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ត្រូវ​​​បង្ខំចិត្ត​​​ទៅ​​​ធ្វើការ​​​នៅ​​​ប្រទេសថៃ។វានឹង​​​ក្លាយ​​​ជាវិបត្តិ​​​សេដ្ឋកិច្ច សង្គម ​​​នយោបាយ និងជាតិ​​​  ហើយ​​​វា​​​ប៉ះពាល់​​​ដល់​​​ការ​​​រស់​​​នៅ​​​របស់​​​ពួកគាត់​​​និង​​​សាច់​​​ញាតិ​​​របស់​​​ពួកគាត់​​​”។

ខណៈ​​​ដែល​​​គ្មាន​​​តួលេខ​​​ជាក់​​​លាក់​​​សម្រាប់​​​ពល​​​ករ​​​ខ្មែរ​​​ ខុស​​​ច្បាប់​​​ដែល​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ រដ្ឋាភិបាល​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ប៉ាន់​​​ប្រមាណថា ពល​​​ករ​​​ខ្មែរ​​​ចន្លោះ​​​ពី​​​១៦០.០០០​​​​​​នាក់ទៅ​​​២០០.០០០នាក់ ​​​កំពុង​​​ធ្វើ​​​ការ​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​ក្នុង​​​ប្រទេស​​​ថៃ​​​។ អង្គ
ការ​​​អាដ​​​ហុ​​​ក​​​បាន​​​បង្ហាញ​​​តួ​​​លេខ​​​ថា មាន​​​ចំនួន​​​ជិត​​​៤០០.០០០នាក់​​​។

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជួយ​​​ជា​​​​​​ថវិកា​​​​​​ក្នុង​​​ម្នាក់​​​ៗ​​​៦០០បាត​​​ ឬ​​​ប្រហែល​​​១៨.៥០​​​ដុល្លារ​​​ដល់​​​ពល​​​ករ​​​ត្រឡប់មក​​​វិញ​​​ចំនួន​​​៥១​​​នាក់​​​ ហើយ​​​​​បញ្ជូន​​​ពួក​​​គេ​​​តាម​​​រថ​​​យន្ត​​​ក្រុង​​​ពី​​​ក្រុង​​​ប៉ោយ​​​ប៉ែត មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​សុក្រ ដើម្បី​​​ឲ្យពួកគេ​​និយាយ​​​​​​អំពី​​​ស្ថានភាព​​​នេះ​​​ជា​​​មួយ​​​សារព័ត៌​​​មាន។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ មាន​​​ពល​​​ករ​​​តិច​​​តួច​​​ណាស់​​​ដែល​​​ចាប់​​​អារម្មណ៍ចង់​​​​​​និយាយ​​​អំពីនយោបាយ​​​បក្ស​​​ ពី​​​ព្រោះ​​​ក្នុង​​​ចិត្ត​​​របស់​​​ពួក​​​គេ​​​មាន​​​បញ្ហា​​​បន្ទាន់​​​ជាង​​​នេះ​​​។

លោក​​​ នីម សំអាត អាយុ​​​៥០​​​ឆ្នាំ​​​ដែល​​​បាន​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ប្រទេស​​​ថៃ​​​ អស់់​​​រយៈ​​​​​​ពេល​​​​​​ជាង​​​មួយ​​​ឆ្នាំ​​ ​​​និយាយ​​​ថា ” ខ្ញុំ​​​ស្នើ​​​សុំ​​​ឲ្យ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ និង​​​អាជ្ញាធរ​​​ សូម​​​មេត្តា​​​ជួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​ផង ​​​ពីព្រោះ​​​ពេល​​​នេះ​​​យើង​​​ត្រឡប់​​​មក​​​វិញ​​​គ្មាន​​​ការ​​​ងារ​​​ធ្វើ​​​ទេ ដូច្នេះ​​យើង​​​គ្មាន​​​ប្រាក់​​​ចិញ្ចឹម​​​ខ្លួន​​​ឡើយ​​​។ ខ្ញុំ​​​បាន​​​សម្រេច​​​ចិត្ត​​​ទៅ​​​ធ្វើ​​​ការ​​​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ដោយសារ​​​តែ​​​ខ្ញុំ​​​គ្មាន​​​ប្រាក់​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​​​​ចិញ្ចឹម​​​ប្រពន្ធ និង​​​កូន​​​ៗ​​​របស់​​​ខ្ញុំ ពីព្រោះ​​​តែ​​​ខ្ញុំ​​​​​​ក្រ​​​”។

ពល​​​ករ​​​ចំណាក​​​ស្រុក​​​ម្នាក់​​​ទៀត​​​ឈ្មោះ អាវ សុភី អាយុ​​​៥៥​​​ឆ្នាំ​​​និយាយ​​​ថា គាត់​​​និង​​​ខ្មែរ​​​១៩​​​នាក់​​​ទៀត​​​បាន​​​ចំណាយ​​​ប្រាក់​​​២.០០០បាត​​​ ឬ​​​ប្រហែល​​​៦២​​​ដុល្លារ​​​​​​ដើម្បី​​​ជួល​​​អ្នក​​​បើក​​​បរ​​​ម្នាក់​​​ឲ្យ​​​ជូ​​​ន​​​ពួកគេ​​​​​​ត្រឡប់​​​មក​​​ក្រុង​​​ប៉ោយ​​​បែ៉ត​​​វិញ​​​ ដើម្បី​​​រត់គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​​​​ក្នុង​​​ប្រទេស​​​ថៃ។

ប៉ុន្តែ​​​ ផ្ទុយ​​​ទៅ​​​វិញ ​​​អ្នក​​​បើក​​​បរ​​​នោះ​​​បែរ​​​ជា​​​ចាក់​​​ពួក​​​គេ​​​ចោល​​​នៅ​​​ក្នុង​​​ព្រៃទៅ​​​វិញ ហើយ​​​ភ្លាមៗ​​​នោះ​​ នគរ​​​​​​បាល​​​ក៏​​​បាន​​​មក​​​ទទួល​​​ពួកគេ ហើយ​​​បាន​​​ទាម​​​ទារ​​​​​ប្រាក់​​​ក្នុង​​​​​​ម្នាក់​​​ៗ២០០បាត ឬ​​​ប្រហែល​​​៦ដុល្លារ ​​​មុន​​​ពេល​​​បញ្ជូន​​​ពួក​​​គេ​​​ត្រឡប់​​​ម​​​ក​​​ស្រុក​​​វិញ។  លោក អាវ សុភី ​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​សង្ឃឹម​​​ថា រដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹង​​​ស្វែង​​​រក​​​ការងារ​​​ឲ្យ​​​​​​ពួក​​​យើង​​​ធ្វើ​​​”៕សុខុម​​​

(រាយការណ៍​​​ដោយ​​​បន្ថែម​​​ដោយ​​​ Colin Meyn )

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស