28.4 C
Phnom Penh

ក្រុមហ៊ុន​​​ H&M និង​​​ ILO បង្កើត​​​គំនិត​​​ផ្តួច​​​ផ្តើម​​​ថ្មី​​​ស្តី​​​ពី​​​ទំនាក់​​​ទំនង​​​វិជ្ជាជីវៈ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​កិច្ច​​​ខិត​​ខំ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​នាំ​​​មក​​​នូ​​​វ​​​ស្ថិរភាព​​​វិញ​​​ដល់​​​​​​ឧស្សា​​​ហកម្ម​​​កាត់​​​ដេរ​​​ដ៏​​​មាន​​​សារៈ​​​សំខាន់​​​ និង​​​​​​ដែល​​​កំពុង​​​​​​ប្រឈម​​​​​​បញ្ហា​​​ជាច្រើន​​​របស់​​​កម្ពុជា​​​ ក្រសួង​​​​​​ការងារ​​​បាន​​រួប​​​រួម​​​គ្នា​​​ជាមួយ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ ILO និង​​​ក្រុម​​​ហ៊ុន​​​សម្លៀក​​​បំពាក់​​​ដ៏​​​ធំ H&Mរបស់​​​ប្រទេស​​​ស៊ុយ​​​អែត​​​ នៅ​​​ក្នុង​​​យុទ្ធ​​​នាការ​​​មួយ​​​ឲ្យ​​​សហជីព​​​ និង​​​បណ្តា​​​រោង​​​ចក្រ​​​​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្ទាល់​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​ទំនាក់​​​ទំនង​​​វិជ្ជាជីវៈ​​​ប្រសើរ​​​ឡើង​​​។

គំនិត​​​ផ្តួច​​​ផ្តើម​​​នេះ​​​ទទួល​​​បាន​​​មូល​​​និធិ​​​ពី H&M ជាក្រុម​​​ហ៊ុន​​​លក់​​​សម្លៀ​​​ក​​​បំពាក់​​​រាយ​​​ធំ​​​បំផុត​​​​​​ទី​​​២​​ក្នុង​​​​​​ពិភព​​​លោក​​​បើ​​​គិត​​​ពី​​​ទំហំ​​​លក់ ​​​រដ្ឋាភិបាល​​​ស៊ុយ​​​អែត ​​​និង​​​សហជីព​​​កម្មករ IF Metall ហើយ​​​វា​​​កើត​​​មាន​​​​​​ឡើង​​​មួយ​​​ឆ្នាំ​​​បន្ទាប់​​​ពីឧស្សាហ​​​កម្ម​​​កាត់​​​ដេរ​​​​​​បាន​​​រង​​​ការ​​​វាយ​​​ប្រហារ​​​​​​ខ្លាំង​​​​​​​​​​​​បំផុត​​​មិន​​​ធ្លាប់​​​មាន​​​ដោយសារ​​​មាន​​​កូដ​​​កម្ម​​​យ៉ាង​​​ច្រើន និងមហា​​​​​​បាតុកម្ម​​​មួយ​​​ធ្វើ​​​ឡើង​​​នៅ

​​​ទូ​​​ទាំង​​​ប្រទេស​​​​​​ ដើម្បី​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​​​ ដែល​​​បាន​​​ចាប់​​​ផ្តើម​​​​​​នៅ​​​​​​ចុង​​​ខែ​​​ធ្នូ​​​ ហើយ​​​ត្រូវ​​​បាន​​​​​បង្ក្រាប​​​បង្ហូរ​​​ឈាម​​​​​​នៅ​​​ដើម​​​ខែ​​​មករា​​​។

អង្គការ​​​ ILO  បាន​​​លើកឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​​​​ណ៍មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ” គម្រោង​​​នេះ​​​នឹង​​​ផ្តល់​​​ការ​​​បណ្តុះ​​​បណ្តាល​​​និង​​​បង្កើន​​​ការ​​​យល់​​​ដឹង​​​ដើម្បី​​​លុប​​​បំបាត់​​​ការ​​​អនុ​​​វត្ត​​​គ្មាន​​​​​​ច្បាប់​​​ទម្លាប់ រួមមាន​​​​​​​​ការ​​​សូក​​​ប៉ាន់​​​និង​​​អំពើ​​​ពុករលួយ​​​ជា​​​ដើម និង​​​ជំរុញ​​​ឲ្យមាន​​ដំណោះ​​​ស្រាយ​​​​​​​​​នៅ​​​តាម​​​​​​រោង​​​ចក្រ​​​សហ​​​គ្រាស​​​ផ្ទាល់​​​ដោយ​​​ផ្អែក​​​លើ​​​បទ​​​ដ្ឋាន​​​អន្តរ​​​ជាត​​​ិ​​ ​រាប់​​​បញ្ចូល​​​ទាំង​​​នៅ​​​ក្នុង​​​​​​ការ​​​ចរចា​​​ជា​​សមូហ​​​ភាព និង​​​សមភាព​​​យេន​​​ឌ័រ​​​ផង​​​ដែរ​​​”។

ជា​​​ផ្នែក​មួយ​​​នៃ​​​យុទ្ធ​​​នាការ​​​នេះ ​​​សហជីព​​​ និង​​​រោង​​​ចក្រ​​​នឹង​​​ត្រូវ​​​បាន​​​ជំរុញ​​​លើក​​​ទឹក​​​ចិត្ត​​​ឲ្យ​​​ចុះ​​​ហត្ថ​​​លេខា​​​​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទ្វេ​​​ភាគី នៃ​​​អនុស្សរណៈនៃ​​​ការ​​​យោគ​​​យល់​​​​​​គ្នា (MoU) ស្តី​​​ពី​​​ការ​​​ធ្វើ​​​ឲ្យ​​​ប្រសើរ​​​ឡើង​​​នូវ​​​ទំនាក់​​​ទំនងវិជ្ជា​​​ជីវៈ​​​ក្នុង​​​ឧស្សាហ​​​កម្ម​​​កាត់​​​ដេរ ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​ដោយ​​​តំណាង​​​រោង​​​ចក្រ​​​ និង​​​សហជីព​​​​​​ទូទាំង​​​ប្រទេស​​​កាល​​​ពី​​​​​ឆ្នាំ​​​២០១២​​​។

សេចក្តី​​​ថ្លែង​​​ការ​​​ណ៍ដដែល​​​របស់​​​អង្គការ​​​ ILO​​​ លើក​​​ឡើង​​​ថា​​​ ” គោល​​​បំណង​​​នេះ​​​គឺ​​​ដើម្បី​​​ពង្រឹង​​​សមត្ថភាព​​​របស់​​​សហជីព​​​​ក្នុង​​​ការ​​​​​​តំណាង​​​កម្មករ និង​​ជំរុញ​​​ឲ្យ​​​សហជីព​​​ និ​​​ង​​​និយោជក​​​​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ជា​​​សមូ​​​ហ​​​ភាព​​​តាម​​​រយៈ​​​ការ​​​​អប់រំ​​​ភាគី​​​ទាំង​​​អស់​​​ឲ្យយល់​​​ដឹង​​​អំពីសារៈ

សំខាន់​​​នៃ​​​ការ​​​ចរចា​​​ស្វែង​​​រក​​​ដ​​​ំណោះ​​​ស្រាយ​​​ ដែល​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​យក​​​ចិត្ត​​​ទុកដាក់​​​ខ្ពស់​​​​​​ប្រកប​​​ដោយ​​​ភាព​​​សុចរិត​​​”។

ក្រុម​​​ហ៊ុន H&M មិន​​​បាន​​​រង​​​ផលប៉ះពាល់​​​ដោយសារ​​​ស្ថានភាព​​​ចលាចល​​​របស់​​​កម្មករ​​​ទេ​​​។ កាល​​​ពី​​​ឆ្នាំ​​​មុន ​​​កម្មករ​​​ប្រហែល​​​២.០០០នាក់​​​មក​​​ពី​​​រោង​​​ចក្រ​​​ M&V International Manufacturing Limited ដែល​​​ផលិត​​​សម្លៀក​​​បំពាក់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ H&M បាន​​​បិទ​​​កំណាត់​​​ផ្លូវ​​ជាតិ​​​លេខ​​​២​​​ ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​ រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​​​​ ដើម្បី​​​ទាម​​​ទារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រាក់​​​ឧបត្ថម្ភ​​​​​ថ្លៃ​​​អាហារ និង​​​ថ្លៃ​​​ធ្វើ​​​ដំណើរ​​​ និង​​​ទាម​​​ទារ​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ស្ត្រី​​​មាន​​​ផ្ទៃពោះ​​​មាន​​​សិទ្ធិ​​​ឈប់​​​សម្រាក​​​​​​លំហែ​​​មាតុ

ភា​​​ព​​​ជំនួស​​​ឲ្យ​​​ការ​​​បញ្ឈប់​​​ពួកគេ​​​ពី​​​ការ​​​ងារ​​​។

ក្រោយ​​​មក ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​ដដែល​​​ លោក​​​ ខាល ចូហាន ភើសុន (Karl-Johan Persson) ដែល​​​ជា​​​ប្រធាន​​​នាយក​​​ប្រតិបត្ត​ិ​​ក្រុមហ៊ុន H&M បាន​​​អំពាវ​​​នាវ​​​ដោយ​​​ផ្ទាល់​​​ឲ្យ​​​កម្ពុជា​​​ ពិនិត្យ​​​សើ​​​រើ​​​ប្រាក់​​​ខែ​​​គោល​​​ជា​​​ប្រចាំ​​​ឆ្នាំ​​​។

លោក អាត់​​​ ធន់ ប្រធាន​​​​​​សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិប​​​តេយ្យ​​​កម្មករ​​​កាត់​​​ដេរកម្ពុជា ហៅកាត់​​​ថា សីុ​​​ខៅឌូ បាន​​​គូស​​​បញ្ជាក់​​​ថា​​​ MoU ដែល​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី ឆ្នាំ​​​២០១២​​​រវាង​​​សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​នៅ​​​​​​កម្ពុជា និង​​​សម្ព័ន្ធ​​​សហជីព​​​ចំនួន​​​ប្រាំបី​​​ ប្រហែល​​​ជា​​​ត្រូវ​​​ផុត​​​កំណត់​​​​​​​​​នៅ​​​ខែ​​​តុលា​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​នឹង​​​បន្ត​​​  MoU ថ្នាក់​​​ជាតិ​​​នេះ​​​ដើម្បី​​​ធានា​​​ថា ចំណុច​​​មួយ​​​ចំនួន​​​នៅ​​​តែ​​​បន្ត​​​”។ ប៉ុន្តែត្រង់​​​ថា តើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​នៅ​​​កម្រិត​​​ឧស្សាហ​​​កម្ម ឬ​​​កម្រិត​​​រោង​​​ចក្រ​​​យ៉ាង​​​ណា​​​នោះ លោក​​​ អាត់ ធន់ បាន​​​មាន​​​ប្រសាសន៍​​​ថា ភាគី​​​ទាំង​​ពីរ​​​ត្រូវ​​​បង្ហាញ​​​ភាព​​​ស្មោះត្រង់​​​ នៅ​​​ពេល​​​​​​ការ​​​មិន​​ព្រម​​​ព្រៀង​​​គ្នា​​​​​​ក្នុង​​​ឧស្សាហកម្ម​​​កើត​​​ឡើង។

​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀ​​​ត​​​ថា ” ខ្ញុំ​​​គិត​​​ថា វា​​​​​​​​នឹង​​​ស្ទើរ​​​តែ​​​ដូច​​​គ្នា​​​ ប្រហែល​​​ជា​​​ចំណុច​​​មួយ​​​ចំនួន​​​នឹង​​​ផ្លាស់​​​ប្តូរ​​​ ប៉ុន្តែ យើង​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​យល់​​​ស្រប​​​គ្នា​​​។ ប្រសិន​​​បើ​​​យើង​​​មិន​​​យល់​​​ស្រប​​​គ្នា​​​ទេ​​​ យើង​​​មិន​​​អាច​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​វា​​​ឡើយ”​​​៕ សុខុម​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស