33 C
Phnom Penh

មន្ត្រី​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​ប្រារព្ធ​​​ពិធី​​​ដុត​​​ទូរស័ព្ទ​​​ដៃ​​​១.៧០៥​​​គ្រឿង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ប្រារព្ធ​​​ពិធី​​​ដុត​​​ទូរ​​​ស័ព្ទ​​​ដៃ​​​មាន១.៧០៥​​​គ្រឿង​​​​​​ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ពី​​​​​​ទណ្ឌិត​​​ក្នុង​​​រយ​​​ៈពេល​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។

លោក យិន​​​  គន្ធ អនុ​​​ប្រធាន​​​មណ្ឌល​​​កែ​​​ប្រែ​​​​​ ម​១​​​ ព្រៃ​​​ស​​​ បាន​​​ឲ្យដឹង​​​ថា កម្មពិធី​​​​​​ដុត​​​ទូរស័ព្ទ​​​នេះ​​​ជម្រុញ​​​ឲ្យ​​​ទណ្ឌិត​​​យល់​​​កាន់​​​តែ​​​ច្បាស់​​​ថា ពន្ធនាគារ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​មាន​​​ការ​​​ទំនាក់​​​ទំនង​​​តាម​​​ទូរស័ព្ទ​​​ជា​​​មួយ​​​ពិភព​​​ខាង​​​ក្រៅ​​​ទេ​​​។

លោក​​​ គន្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បាន​​​ត្រួត​​​ពិនិត្យ​​​បន្ទប់​​​នីមួយ​​​ៗ​​​នៅ​​​ក្នុង​​​ពន្ធ​​​នាគារ​​​​​​រយៈ​​​ពេល​​​បី​​​​​​ឆ្នាំ​​​រហូត​​​ដល់​​​ទល់​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ប្រមូល​​​ទូរ​​​ស​​​័ព្ទ​​​ទាំង​​អស់​​​នេះ​​​។ ឥឡូវ​​​នេះ​​​យើង​​​បាន​​​ដុត​​​ទូរស័ព្ទ​​​ទាំង​​​នោះ​​​ហើយ​​​”។

លោក​​​បានឲ្យ​​​ដឹង​​​បន្ថែម​​​ទៀត​​​ថា ពន្ធនាគារ​​​នេះ​​​បាន​​​ពង្រឹង​​​សកម្ម​​​ភាព​​​ត្រួត​​​ពិនិត្យ​​​ទណ្ឌិត​​​របស់​​​ខ្លួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​បាន​​​ពង្រឹង​​​ការ​​​ងារ​​​របស់​​​យើង​​​​​​ដោយ​​​បង្កើន​​​សកម្មភាព​​​ត្រួត​​​ពិនិត្យ​​​ទណ្ឌិត​​​ និង​​​បន្ទប់​​​ឃុំ​​​ឃាំង​​​ ជា​​​ប្រចាំ​​​ដើម្បី​​​ពិនិត្យ​​​សកម្ម​​​ភាព​​​ដែល​​​ល្មើស​​​នឹង​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​ដូច​​​ជា ប្រើ​​​ប្រាស់​​​ទូរស័ព្ទ​​​ដៃ​​​ជា​​​ដើម”។

មន្ត្រី​​​ពន្ធ​​​នាគារ​​​ព្រៃ​​​ស​​​បាន​​​រៀប​​​ចំ​​​ពិធី​​​ដុត​​​ទូរស័ព្ទ​​​ទាំង​​​នេះ រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ បន្ទាប់​​​ពី​​​ពន្ធ​​​នាគារ​​​នេះ​​​បាន​​​ចាត់ឲ្យ​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​មួយ​​​ដំឡើង​​​ឧបករណ៍​​​ផ្តាច់​​​សេវា​​​ទូរស័ព្ទ​​​ ដែល​​​មាន​​​ប្រសិទ្ធភាព​​​ក្នុង​​​ការ​​​ផ្តាច់​​​ទំនាក់​​​ទំនង​​​តាម​​​ទូរស​​​័ព្ទ​​​ដៃ​​​។

​​​លោក​​​ គន្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា ” នៅ​​​ពេល​​​មាន​​​ប្រព័ន្ធ​​​នេះ ​​​ទណ្ឌិត​​​និ​​​ង​​​មន្ត្រី​​​ពន្ធ​​​នាគារ​​​នៅ​​​ទី​​​នេះ​​​មិន​​​អាច​​​ទំនាក់​​​ទំនង​​​គ្នា​​​បាន​​​ទូរ​​​ស័ព្ទ​​​បាន​​​ទេ​​​។ តាំង​​​ពី​​​យើង​​​​​​មាន​​​ប្រព័ន្ធ​​​ផ្តាច់​​​សេវា​​​ទូរ​​​ស័ព្ទ​​​ចល័ត​​​មក​​​ យើង​​​កត់​​​សម្គាល​​​់ឃើញ​​​ថា មាន​​​ការ​​​កាត់​​​បន្ថយ​​​ការ​​​ប្រាស្រ័យ​​​ទាក់​​​ទង​​​តាម​​​ទូរ

ស​​័ព្ទ​​​យ៉ាង​​​ច្រើន​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​”។

​​​       ក៏​​​ប៉ុន្តែ ​​​លោក អំ​​​ សំអាត​​​ ប្រធាន​​​បច្ចេក​​​ទេស​​​នៃ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ដែល​​​តាម​​​ដាន​​​ស្ថាន​​​ភាព​​ពន្ធ​​​នាគារ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា ការ​​​ដុត​​​ទូរស​​​័ព្ទ​​​ចល័ត​​​នេះ​​​គឺ​​​ជា​​​ចំណាត់​​​ការ​​​ល្អ​​​មួយ​​​ក៏​​​ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា ទូរស័ព្ទ​​​ទាំង​​​នោះ​​​គួរ​​​តែ​​​យក​​​ទៅ​​​ប្រើ​​​ប្រាស់​​​ឲ្យ​​​មាន​​​ប្រយោជន៍​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ទូរស័ព្ទ​​​ទាំង​​​នោះ​​​គួរ​​​តែ​​​ត្រូវ​​​បាន​​​ទុក​​​ជា​​​សម្បត្តិ​​​រដ្ឋ​​​ជា​​​ពិសេស​​​សម្រាប់​​​ប្រើ​​​ប្រាស់​​​នៅ​​​ក្នុង​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ដូ​​​ចជា នគរ​​​បាល​​​ជាតិ​​​ជាដើម​​​ ដែល​​​ខ្វះ​​​មធ្យោបាយ​​​ទំនាក់​​​ទំនង​​​”។

លោក អំ សំអាត ក៏​​​បាន​​​លើក​​​ឡើង​​​ពី​​​ផល​​​ប៉ះពាល់​​​ផ្នែក​​​បរិស្ថាន​​​ ដោយ​​​សារ​​​តែ​​​ការ​​​ដុត​​​ទូរស័ព្ទ​​​ដៃ​​​ជាង​​​១.៧០០​​​គ្រឿង​​​នេះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ការ​​​ដុត​​​ទូរស័ព្ទ​​​ទាំង​​​នោះ​​​នៅ​​​ទី​​​តាំង​​​ពន្ធ​​​នាគារ​​​អាច​​​មាន​​​ផល​​​ប៉ះពាល់​​​អវិជ្ជមាន​​​ទៅ​​លើ​​​បរិស្ថាន​​​ និង​​​សុខភាព​​​របស់​​​ទណ្ឌិត​​​ និង​​​មន្ត្រី​​​នៅ​​​ទី​​​នោះ”។

លោក គន្ធ បាន​​​លើក​​​ឡើ​​​ង​​​បន្ថែម​​​ទៀត​​​ថា ទំហំ​​​ខាត​​​បង់​​​ដោយ​​​សារ​​​ការ​​​ដុត​​​ទូរស័ព្ទ​​​ដៃ​​​ទាំង​​​នេះ​​​មាន​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” យើង​​​មិន​​​អាច​​​ប៉ាន់​​​ស្មាន​​​តម្លៃ​​​សរុប​​​នៃ​​​ទូរស័ព្ទ​​​​​ទាំង​​​នេះ​​​បាន​​​ទេ ក៏​​​ប៉ុន្តែ​​​ភាគ​​​ច្រើន​​​ទូរស័ព្ទ​​​ទាំង​​​នោះ​​​ជា​​​ទូរស័ព្ទ​​​ដែល​​​មាន​​​តម្លៃ​​​ទាប​​​មិន​​​មែន​​​ជា​​​ទូរស័ព្ទ​​​ទំនើប​​​​​​ទេ​​​”៕ប៊ុន​​​នី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស