30 C
Phnom Penh

ដើម្បី​​​អភិរក្ស​​​សម្បត្តិបេតិកភណ្ឌ​​​ត្រូវ​​​គិត​​​អំពី​​​បញ្ហា​​​នៅ​​​ពេល​​​អនាគត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ចុង​​​សប្តាហ៍​​​នេះ​​​​​​ បុគ្គលិក​​​សារមន្ទីរ​​​ និង​​​បុគ្គលិក​​​ផ្នែក​​​បេតិកភណ្ឌ​​​​​​មក​​​ពី​​​​​ប្រទេស​​​ចំនួន១៥​​​​​​បាន​​​បញ្ចប់​​​សិក្ខាសាលា​​​មួយ​​​ដែល​​​មាន​​​រយៈពេល​​​២​​​សប្តាហ៍​​​ ស្តី​​​ពី​​​ការ​​​អភិរក្ស​​​វត្ថុ​​​បុរាណ​​​ធ្វើ​​​ពី​​​លោហធាតុ​​​។

សិក្ខាសាលា​​​ដែល​​​ប្រារព្ធ​​​ធ្វើ​​​នៅ​​​សារមន្ទីរ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ បាន​​​ផ្តោត​​​លើ​​​បច្ចេក​​ទេស​​​ល្អ​​​បំផុត​​​ ដែល​​​គេ​​​ប្រើ​​​នៅ​​​ក្នុង​​​ការ​​​អភិរក្ស​​លោហ​​​ធាតុ​​​ ព្រម​​​ទាំង​​​​​​ប្រើ​​​យុទ្ធ​​​សាស្ត្រ​​​ជាច្រើន​​​នៅ​​​ក្នុ​​​ង​​​ការ​​​អភិរក្ស​​​វត្ថុ​​​បុរាណ​​​ធ្វើ​​​ពី​​​លោហ​​​ធាតុ​​ដែល​​​ប្រមូល​​​បាន​ទាំង​​​អស់។

លោកស្រី​​​ កាត់ទ្រី​​​អីុណា ស៊ីមីឡា អ្នក​​​គ្រប់​​​គ្រង​​​សិក្ខាសាលា​​​មក​​​ពី​​​មជ្ឈមណ្ឌល​​​អន្តរ​​​ជាតិ​​​សម្រាប់​​​ការ​​​សិក្សា​​​អំពី​​​ការ​​​អភិរក្ស​​​ និង​​​ការ​​​ស្តារ​​​សម្បត្តិ​​​វប្បធម៌​​​ជា​​​អង្គការ​​​ដែល​​​យូ​​​ណេ​​​ស្កូ​​​បាន​​​បង្កើត​​​ឡើង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” នៅ​​​ក្នុង​​​ប្រទេស​​​ជាច្រើន​​​កេរដំណែល​​​​​ធ្វើ​​​ពី​​​លោ​​​ហ​​​ធាតុ​​​ គឺ​​​ជា​​​វត្ថុ​​​ដែល​​​មាន​​​តម្លៃ​​​ខ្ពស់​​​ មាន​​​សារៈសំខាន់ និង​​​ល្បី​​​ឈ្មោះ​​​ ដូច្នេះ​​​ហើយ​​​ការ​​​អភិរក្ស​​​វត្ថុ​​​បុរាណ​​​ទាំង​​​នេះ​​​អាច​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស”។

លោក​​​ស្រី ស៊ីមីឡា បាន​​​ពន្យល់​​​ប្រាប់​​​ថា ឧទាហរណ៍​​​ដូចជា វត្ថុ​​​ធ្វើ​​​ពី​​​ប្រាក់​​​ភ្លឺរលោង​​​ធ្វើ​​​ឲ្យ​​​មនុស្ស​​​មាន​​​ការ​​​ចាប់​​​ចិត្ត​​​ជាង​​​វត្ថុ​​​ស្រអាប់​​​។ ប៉ុន្តែ ដោយ​​​សារ​​​ការជូត​​​សម្អាត​​​អាច​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​វត្ថុ​​​បុរាណ​​​នោះ​​​ បុគ្គលិក​​​អភិរក្ស​​​ត្រូវ​​​​​​តែ​​​វាយ​​​តម្លៃ​​​អំពី​​​សុវត្ថិ​​​ភាព​​​ក្នុង​​​ការ​​​ជូត​​​សម្អាត​​​ ហើយ​​​ប្រការ​​​នេះ​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ពិភាក្សា​​​គ្នា​​​ដ៏​​​ក្តៅ​​​គគុក។

លោក​​​ ហួត​​​ សំណាង ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​នៅ​​​មន្ទីរ​​​ពិសោធន៍​​​សម្រាប់​​​អភិរក្ស​​​​​​វត្ថុ​​​បុរាណ​​​ធ្វើ​​​ពី​​​លោហធាតុ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​​​សារ​​​មន្ទីរ​​​ជាតិ​​​ ដែលមាន​​​វត្ថុ​បុរាណ​​ធ្វើ​​​ពី​​​លោហធាតុ​​​ជិត​​​៨០.០០០​​​ដុំ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក៏​​​មានឧបសគ្គ​ដល់​​​ដំណើរ​​​ការ​​​អភិរក្ស​​​ផង​​​ដែរ​​​។ អ្នក​​​ចូល​​​រួម​​​មួយ​​​ចំនួន​​​នៅ​​​ក្នុង​​​សិក្ខាសាលា​​​នេះ​​​មាន​​​ការ​​​រន្ធត់​​​ ដោយ​​​បាន​​​ដឹង​​​ថា ការ​​​សឹក​​​រេច​​​រឹល​​​មិន​​​អាច​​​ទប់​​​ស្កាត់​​​បាន​​​ សូម្បី​​​តែ​​​នៅ​​​ពេល​​​មាន​​​ការ​​​ឃ្លាំ​​​មើល​​​វត្ថុ​​​បុរាណ​​បាន​​​​​​ដិត​​​ដល់​ក៏ដោយ​​។

បរិស្ថាន​​​មាន​​​សំណើម​​​ដែល​​​ជា​​​ទូទៅ​​​ល្អ​​​សម្រាប់​​​ការ​​​អភិរក្ស​​​មិន​​​ងាយ​​​​​ស​​​ម្រេច​​​បាន​​​ទេ​​​នៅ​​​ក្នុង​​​វិចិត្រ​​​សាល​​នៅ​​​កណ្តាល​​​វាល ​​​​​​ដូច​​​ជា​​​វិចិត្រសាល​​​របស់​​សារមន្ទីរ​​​ក្នុង​​​ទីក្រុង​​​ភ្នំពេញ​​​។ ប៉ុន្តែ នៅ​​​តែ​​​អាច​​​អនុវត្ត​​​វិធាន​​​ការ​​​ការ​​​អភិរក្ស​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​។

លោក សំណាង បាន​​​មាន​​​ប្រសាសន៍​​​ថា “ដើម្បី​​​យល់​​​ពី​​​របៀប​​គ្រប់​​​គ្រង​​​វត្ថុ​​​ទាំង​​​នោះ​​​​​​យើង​​​ត្រូវ​​​ពិនិត្យ​​​មើល​​​សញ្ញា​​នៃ​​​ការ​​​ផ្លាស់​​​ប្តូរ ដែល​​​បាន​​​កើ​​​ត​​​ឡើង​​​ចំពោះ​​​វត្ថុ​​​បុរាណ និង​​​ពិនិត្យ​​​មើល​​​បច្ចេក​​​ទេស​​​ផលិត ដែល​​​គេ​​​ប្រើ​​​ដើម្បី​​​ផលិត​​​វត្ថុបុរាណ​​​ទាំង​​​នោះ​​​”។

លោកស្រី ស៊ី​​​មីឡា បាន​​​បន្ថែម​​​ថា ” នៅ​​​ក្នុង​​​រយៈ​​​ពេល​​​១០០​​​ឆ្នាំ​​​ យើង​​​អាច​​​មាន​​​បញ្ហា​​​ដោយសារ​​​អ្វី​​​មួយ​​​ដែល​​​យើង​​​បាន​​​ធ្វើ​​​រហូត​​​មក​​​ដល់​​​សព្វ​​​ថ្ងៃ​​​នេះ ហេតុ​​​ដូច្នេះ​​​ហើយ​​​​​​ត្រូវ​​ចំណាយ​​​ពេល​​​យូរ​​​ក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​​​សម្រេច​​សម្រាប់​​​ការ​​​អភិរក្ស”។

សិក្ខា​​​សាលា​​​ដែល​​​រៀប​​​ចំឡើង​​​​​​ដោយ​​​មាន​​​ការ​​​ឧបត្ថម្ភពី​​​ប្រទេស​​​កូរ៉េខាង​​​ត្បូង​​​នេះ​​​ មាន​​​ការ​​​ចូល​​​រួម​​​ពី​​​អ្នក​​​ឯកទេស​​​មក​​​ពី​​​ទូទាំង​​​អាស៊ី​​​អាគ្នេយ៍​​​ ព្រម​​​ទាំង​​​មក​​​ពី​​​ប្រទេស​​​ប៊ូតានផងដែរ​​​។

លោក សំណាង បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​សង្ឃឹម​​​ថា សិក្ខាសាលា​​​នេះ​​​នឹង​​​នា​​​ំ​​​ឲ្យ​​​មាន​​​បណ្តាញ​​​អ្នក​​​ឯកទេស​​​ផ្នែក​​​អភិរក្ស​​​វត្ថុ​​​បុរាណ​​​ធ្វើ​​​ពី​​​លោហធាតុ​​​ក្នុង​​​តំបន់​​​ ដើម្បី​​​សហការ​​​ជាមួយ​​​គ្នា​​​៕ គឹម​​​ហឿន​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស