31 C
Phnom Penh

ការភ្នាល់​​​បាល់​​​វើល​​​ខាប់​​​​​​ខុស​​​ច្បាប់​​​ផុសផុល​​​ខ្លាំង​​​ ទោះបី​​​ជា​​​សមត្ថកិច្ច​​​ឆ្មក់​​​បង្ក្រាប​​​ក្តី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​រក​​​សីុ​​​កាក់​​​កប​​​យ៉ាង​​​ខ្លាំង​​​សម្រាប់​​​អ្នក​​​ទទួល​​​​​​ភ្នាល់​​​ការ​​​ប្រកួត​​​បាល់​​​ទាត់ ហ្វីហ្វា​​​វើល​​​ខាប់​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​សប្តាហ​​​៍​​​នេះ​​​ ទោះ​​​បី​​​ជា​​​មន្ត្រី​​​នគរបាល​​​អះ​​​អាង​​​ថា ខ្លួ​​​ន​​​មាន​​​​​ផែន​​​ការ​​​បញ្ឈប់​​​រាល់​​​សកម្មភាព​​​ភ្នាល់​​​​​​ខុសច្បាប់​​​សម្រាប់​​​ការ​​​ប្រកួត​​​នេះ​​​ក្តី។

ក្រដា​​​សភ្នាល់​​​បាល់​​​​​ត្រូវ​​​បាន​​​គេ​​​កាន់​​​បង្ហាញ​​​ព្រោ​​​ង​​​ព្រាត​​​នៅ​​​ឯ​​​ហាង​​​កាហ្វេ​​​មួយ​​​មាន​​​មនុស្ស​​​ច្រើន​​​កុះករ​​​នៅ​​​ចំណុច​​​កាច់​​​ជ្រុង​​​នៃ​​​ផ្លូវ​​​លេខ​​​៦៣ និង​​​ផ្លូវ​​​លេខ​​​២៨២​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ ខណៈ​​​ដែល​​​ក្រដាស​​​ភ្នាល់​​​មួ​​​យ​​​ថង់​​​ចង​​​ព្យួរ​​​​​​នៅ​​​ខាង​​​មុខ​​​ហាង​​​លក់​​​គ្រឿង​​​អេឡិច​​​ត្រូនិកយីហោ “៣៤៤” ស្ថិត​​​នៅ​​​តាម​​​បណ្តោយ​​​​មហា​​​វិថី​​​​​​ព្រះ​​​មុនីវង្ស ដោយ​​​មាន​​​អ្នក​​​ទទួល​​​ភ្នាល់​​​​​​ម្នាក់​​​​​​អង្គុយ​​​នៅ​​​ក្បែរ​​​​​នោះ។

ទោះ​​​បី​​​ជា​​​អាជ្ញាធរ​​​មិន​​​សូវ​​​អើពើ​​​នឹង​​​កា​​​រ​​​បំពាន​​​ច្បាប់​​​​​​ប្រឆាំង​​​ល្បែង​​​សីុ​​​សង​​​ក្តី​​​ ក៏​​​មនុស្ស​​​ចំនួន​​​១៣​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​បង្ក្រាប​​​​​​ហាង​​​កាហ្វេ​​​អីុន​​​ធើណិត​​​មួយ​​​កន្លែង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ហើយ​​​មនុស្ស​​​បី​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅ​​​ក្នុង​​​ប្រតិបត្តិការ​​​​​​ឆ្មក់​​​បង្ក្រាប​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ក្នុង​​​ក្រុង​​​ស្វាយ​​​រៀង​​​នៅ​​​ថ្ងៃ​​​ដដែល​​​នេះ។

លោក​​​ ជួន ណា​​​រិន ស្នង​​​ការ​​​រង​​​រាជ​​​ធា​​​នី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ទំហំ​​​នៃការ​​​ឆ្មក់​​​បង្ក្រាប​​​ហាង​​​កាហ្វេ​​​អីុន​​​ធើ​​​ណិត​​​ដែល​​​ស្ថិត​​​នៅ​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ​​​ ​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​របស់​​​នគរបាល​​​ក្នុង​​​ការ​​​បង្ក្រាប​​​ក្រុម​​​លេង​​​ល្បែង​សីុ​​​សង​​​​​ខុស​​​ច្បាប់​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា ” អស់​​​លោក​​​គិត​​​ថា​​​ នេះ​​​គឺ​​​ជា​​​កន្លែង​​​តូច​​​ឬ​​​? ខ្ញុំ​​​ជា​​​អ្នក​​​បញ្ជាផ្ទាល់​​​ឲ្យ​​​បង្ក្រាប​​​ហាង​​​នេះ ហើយ​​​យើង​​​បាន​​​ដក​​​ហូត​​បាន​​​កុំ​​​ព្យូទ័រ​​​១៣​​​គ្រឿង “។ ប៉ុន្តែ នៅ​​​កន្លែង​​​ផ្សេង​​​ទៀត​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ នគរបាល​​​ហាក់​​​ដូច​​​ជា​​​មិនសូវ​​​មាន​​​ការ​​​ប្តេជ្ញា​​​ចិត្ត​​​ក្នុង​​​ការ​​​ទប់​​​ស្កាត់​​​អ្នក​​​ភ្នាល់​​​មិន​​​ឲ្យ​​​ភ្នាល់​​​ឡើយ។

លោក ចិន្តា អាយុ​​​៣៥​​​ឆ្នាំ​​​ដែល​​​បង្ហាញ​​​ក្រដាស​​​ភ្នាល់​​​បាល់​​​ ហើយ​​​ជ្រើស​​​រើស​​​គូ​​​​ប្រកួត​​​នៅ​​​កណ្តាល​​​វាល​​​ចែស​​​តាម​​​បណ្តោយ​​​ផ្លូវ​​​លេខ​​​៦៣​​​ដែល​​​មាន​​​សភាព​​​អ៊ូអរ​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ច័ន្ទ និយាយ​​​ថា គាត់​​​គ្មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​ទេ។ បុរស​​​រូប​​​នេះ​​​និយាយ​​​ទៀត​​​ថា “ខ្ញុំ​​​មិន​​​ព្រួយ​​​បារម្ភ​​​ទាល់​​​តែ​​​សោះ​​​ ពីព្រោះ​​​អ្នក​​​ទទួ​​​ល​​​ភ្នាល់​​​មាន​​​ខ្នង​​​បង្អែក​​​នៅ​​​ពីក្រោយ​​​ពួកគេ​​​។ ទាល់​​​តែ​​​ចាប់​​​អ្នក​​​ទទួល​​​​​​ភ្នាល់​​​​​​ ទើប​​​អាច​​​បញ្ឈប់​​​ការ​​​ភ្នាល់​​​បាន”។

ឧត្តម​​​សេ​​​នីយ​​​៍​​ត្រី​​​ ខេង​​​ ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ ​​​បាន​​​បដិសេធ​​​ថា នគរ​​​បាល​​​មិន​​​មែន​​​មិន​​​យក​​​ចិត្ត​​​ទុកដាក់​​​លើ​​​ការ​​​ភ្នាល់​​​បាល់​​​វើល​​​ខាប់​​​ខុស​​​ច្បាប់​​​នោះ​​​ទេ ដោយ​​​លោក​​​បន្ទោស​​​មន្ត្រី​​​ថ្នាក់ក្រោម​​​ដែល​​​មិន​​​អនុវត្ត​​​ច្បាប់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ប្រហែល​​​ជា​​​មាន​​​ការ​​​ភ្នាល់​​​លួច​​​លាក់​​​ខ្លះ​​​ ប៉ុន្តែ ពេល​​​ខ្លះ​​​វា​​​អាស្រ័យ​​​លើ​​​មន្ត្រី​​​ថ្នាក់​​​ក្រោម​​​។ ប្រសិន​​​បើ ពួកគេ​​​មិន​​​បំពេញ​​​ភារកិច្ច​​​របស់​​​ខ្លួន​​​ ហើយ​​​មិន​​​រាយ​​​ការណ៍​​​ទេ​​​នោះ​​​ យើង​​​មិន​​​អាច​​​ធ្វើ​​​អ្វី បាន​​​ឡើយ​​​។ យើង​​​នឹង​​​បង្ក្រាប​​​ ប្រសិន​​​បើ​​​មាន​​​ភ័ស្តុ​​​តាង​​​បង្ហាញ​​​ពី​​​បទ​​​ល្មើស”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស