33 C
Phnom Penh

ពេល​​​ទំនប់សង់​​​​​​ជិត​​​​​រួច​​​រាល់ អ្នក​​​ភូមិ​​​​​​នៅ​​​ពោធិ៍​​​សាត់​​​និយាយ​​​ថា កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​មាន​​​ស្ថាន​​​ភាព​​​លំបាក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​​​​នៅ​​​ពេលការ​​​សាង​​​សង់​អាង​​​ស្តុក​​​ទឹក​​​សម្រាប់​​​ស្រោច​​​ស្រពដំណាំ​​​​​​ចំនួន​​​ពី​​​រ​​​នៅ​​​ក្នុង​​​ស្រុក​​​ភ្នំក្រវាញ ខេត្ត​​​ពោធិ៍សាត់​​​ជិត​​​ចប់​​​រួច​​​រាល់​​​ ប្រជា​​​ពល​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ដែល​​​ត្រូវ​​​រើ​​​ចេញ​​​ពី​​​តំបន់​​​​​​​​នេះ​​​បាន​​​​​​ត្អូញ​​​ត្អែរ​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា នៅ​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​​​​មាន​​​ស្ថាន​​​ភាព​​​រស់​​​នៅ​​​លំបាក។​​​

លោក​​​ ពេជ្រ អីុលួន មេឃុំ​​​រកាត កន្លែងសាង​​​សង់​​​ទំនប់​​​សម្រាប់​​​ស​​​្តុក​​​ទឹក​​​ទុក​​​ស្រោច​​​ស្រព​​​​​​ដំណាំ​​​​​​រដូវ​​​ប្រាំង​​​នៅ​​​ក្នុង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ និង​​​ខេត្ត​​​បាត់​​​ដំបង ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ពេល​​​នេះ​​​​​​​​​​​អាជ្ញាធរ​​​កំពុង​​​​​​បង្កើន​​​ការ​​​ត្រៀម​​​ផ្លាស់​​​ទី​​​លំនៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​៤០គ្រួសារ​​​ទៅកាន់​​​ទីតាំង​​​ថ្មី​​​ មុន​​​ពេល​​​ដ​​​ី​​​នេះ​​​ត្រូវ​​​ទឹក​​​ជន់​​​លិច​​​នៅ​​​ខែ​​​សីហា​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​កំពុង​​​ពន្លឿន​​​ជំហាន​​​ទី​​​១​​​នៃ​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​​​​នៅ​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​សម្រាប​​​់ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​បាត់​​​បង់​​​លំនៅ​​​ដ្ឋាន​​​របស់​​​ខ្លួន​​”។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា គម្រោង​​​របស់​​​ក្រសួង​​​ធន​​​ធាន​​​ទឹក​​​នេះ​​​អនុវត្ត​​​ដោយ​​​ក្រុម​​​ហ៊ុន​​​មួយ​​​របស់​​​ចិន​​​ ដែល​​​លោក​​​មិន​​​ចាំ​​​ឈ្មោះ​​​។

ប៉ុន្តែ ទោះបី​​​ជា​​​មាន​​​ផែន​​​ការ​​​តាំង​​​លំនៅ​​​ថ្មី​​​ក្តី ក៏​​​អ្នកភូមិ​​​វាល​​​វង់ ​​​ដែល​​​ត្រូ​​​វផ្លាស់ទី​​​លំនៅ​​​ដោយ​​​សារ​​​ទំនប់ស្ទឹង​​​ពោធិ៍​​​សាត់​​​ទី​​​៣​​​ និង​​​ទំនប់​​​ស្ទឹង​​​ពោធិ៍​​​សាត់​​​ទី​​​៥​​​ ដែល​​​បាន​​​បើក​​​ការ​​​រ​​​ដ្ឋាន​​​សាង​​​សង់​​​កាល​​​ពី​​​ឆ្នាំ​​​២០១១ និយាយ​​​ថា ពួកគាត់​​​មិន​​​ពេញ​​​ចិត្ត​​​នឹង​​​ការ​​​ផ្តល់​​​សំណង​​​ទេ​​​។

ប្រជា​​​ពល​​​រដ្ឋ​​​៤០គ្រួសារ​​​ដែល​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​ស្ថិត​​​នៅ​​​ក្នុង​​​តំបន់​​​អាង​​​ស្តុក​​​ទឹក​​​​​​ទំហំ​​​៨០០​​​ហិកតា​​​នេះ នឹង​​​ទទួល​​​បាន​​​សំណង​​ជាសាច់​​​ប្រាក់​​​ និង​​​ផ្ទះ​​​ថ្មី​​​នៅ​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​ដែល​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​ពី​​​ទីតាំង​​​ចាស់​​​៥​​​គីឡូម៉ែត្រ​​​។ចំណែក​​​ឯ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​១៤៥​​​គ្រួសារ​​​ទៀត​​​ ដែល​​​ដី​​​កសិកម្ម​​​របស់​​​ពួក​​​គាត់​​​នឹង​​​ត្រូ​​​វ​​​ទឹក​​​លិច​​​នៅខែ​​​សីហា​​​នោះ ត្រូវ​​​បាន​​​អាជ្ញាធរ​​​​​​សន្យា​​​ផ្តល់​​​សំណង​​តែ​​​សាច់​​​ប្រាក់​​​ប៉ុណ្ណោះ​​​។

លោក​​​ ម៉ម សាមិន អាយុ​​​៤០​​​ឆ្នាំ​​​ ដែល​​​នឹ​​​ង​​​ត្រូវ​​​បាត់​​​បង់​​​ដី​​​កសិកម្ម​​​ទំហំ​​​​​​៦​​​ហិកតា​​​ បាន​​​និយាយ​​​ថា គាត់​​​បាន​​​ផ្តិត​​​មេដៃ​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​ទទួល​​​សំណង​​​៤.០០០ដុល្លារ​​ចំពោះ​ការ​​​បាត់​​​បង់​​​ផ្ទះ​​​ និង​​​ដី​​​កសិកម្ម​​​របស់​​​ខ្លួន​​​ មុន​​​ពេល​​​មក​​​កាន់​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​នេះ​​​។

គាត់​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​ទៅ​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​នៅ​​​ថ្ងៃ​​​នេះ​​​ ហើយ​​​ឃើញ​​​ថា ដី​​​​​​នៅ​ទីនោះ​​​គ្មាន​​​ជី​​​ជាតិ​​​ ដែល​​​អាច​​​ធ្វើ​​​កសិកម្ម​​​បាន​​​ទេ វា​​​សម្បូរ​​​ដោយ​​​ដី​​​ខ្សាច់”។គាត់​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា អ្នក​​​ភូមិ​​​នឹ​​​ង​​​មិន​​​ធ្វើការ​​​តវ៉ា​​​ទេ​​​ ពីព្រោះ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ប្រាប់​​​ពួកគាត់​​​ថា ការ​​​តវ៉ា​​​បែប​​​នេះ​​​នឹ​​​ង​​​ធ្វើ​​​ឲ្យ​​​ពួកគាត់បាត់​​​បង់​​​សំណង​​​។

លោក ជិន វិត អាយុ​​​៣២​​​ឆ្នាំ​​​ ជា​​​កសិករ​​​ម្នាក់​​​ដែល​​​បាន​​​ផ្លាស់​​​ទៅ​​​រស់នៅ​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​​​​​​ទំហំ​​​៦៧៥​​​ហិកតា​​​រួ​​​ចទៅ​​​ហើយ​​​នោះ​​​ និយាយ​​​ថា គ្មាន​​​សាលា​​​រៀន​​​ទេ និង​​​គ្មាន​​​ទឹក​​​ចម្ងាយ​​​ជាង​​​មួយ​គីឡូម៉ែត្រ​​​ជុំ​​​វិញ​​​កន្លែង​​​តាំង​​​លំនៅ​​​ថ្មី​​​។ បុរស​​​ទាំង​​​ពីរ​​​​​​នេះ​​​និយាយ​​​ថា ពួកគាត់​​​មិន​​​ទាន់​​​ទទួល​​​​​​បាន​​​សំណង​​​ជា​​​ប្រាក់​​​នៅ​​​ឡើយ​​​ទេ​​​។

លោកមេឃុំ​​​ ពេជ្រ អីុលួន បាន​​​មាន​​​ប្រសាសន៍​​​ថា គ្រួ​​​សារ​​​ទាំង​​​នេះ​​​នឹ​​ង​​​ទទួល​​​បាន​​​សំណង​​​ចន្លោះ​​​ពី​​​៧០០​​​ដុល្លារ​​​ ទៅ ៥.០០០ដុល្លារ​​​ នៅ​​​ពេល​​​ការ​​​ធ្វើ​​​លិខិត​​​ស្នាម​​​​​​​​នៅ​​​​​​ក្រសួង​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​ចប់​​​រួច​​​រាល់​​​”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស