28 C
Phnom Penh

training

Latest

GDPព្រមាន​ថា​កម្ពុជា​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រទេស​ដឹកនាំ​បែប​គ្រួសារ​និង​បក្សពួក​និយម

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) ព្រមាន​ថា កម្ពុជា​កំពុងតែ​ប្រែ​ក្លាយ​ពី​ប្រទេស​ដែល​គ្រប់គ្រង​តាម​បែប​ប្រជាធិបតេយ្យ ទៅ​ជា​ប្រទេស​ដែល​មាន​ការ​ដឹកនាំ​ដែល​រៀបចំ​រចនាសម្ព័ន្ធ​បែប​គ្រួសារ និង​បក្សពួក​និយម ដោយ​មិន​គិត​អំពី​សមត្ថភាព និង​ផល​ប្រយោជន៍​ជាតិ។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ថា ប្រទេស​មួយ​ដែល​ធ្លាប់​មាន​សន្តិភាព ប៉ុន្តែ​មិន​បើក​ឱ្យ​មាន​ការ​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​តាម​ដំណើរ​នៃ​លំហ​ប្រជាធិបតេយ្យ និង​ខ្វះ​ការ​ចូលរួម​កែលំអ​ការ​ដឹកនាំ​ពី​អង្គការ​សង្គម​ស៊ីវិល នឹង​បោះ​ជំហាន​ទៅ​ជា​ប្រទេស​មួយ​ដែល​នឹង​បង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​បែប​គ្រួសារ និង​បក្សពួក​និយម​ជាមិនខាន។ ប្រភព​ដដែល​លើកឡើង​ថា នៅ​ពេល​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ដឹកនាំ​បែប​នេះ ពលរដ្ឋ​ខ្មែរ​នឹង​មិន​មាន​មោទកភាព​ជាតិ​ពិតប្រាកដ ដោយ​គ្រាន់តែ​ប្រើ​ពាក្យ​ថា អរគុណ​សន្តិភាព នោះ​ទេ ព្រោះ​ថា​ការ​ដឹកនាំ​បែប​នេះ​មាន​តែ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខាត​ប្រយោជន៍ ហើយ​ប្រទេស​ជាតិ​អាច​នឹង​ជួប​ភាព​វឹកវរ​នៅ​ពេល​ខាងមុខ​ថែម​ទៀត...