33 C
Phnom Penh

នាយទាហានជើងទឹកត្រូវបានចោទប្រកាន់ពីបទ​ក្លែង​បន្លំឯកសារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​បាន​ឲ្យ​​​ដឹង​​​កាល​ពី​​​ម្សិល​​​មិញថា មន្ត្រីកង​​​នាវា​កម្ពុជា​​​ម្នាក់​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​ និង​​​ត្រូវ​​​បាន​ចោទប្រកាន់​​​ពី​​​បទ​រំលោភ​​​លើ​សេចក្តី​​​ទុក​ចិត្ត​ ដោយ​សារ​​​បោក​ប្រាស់​មនុស្ស​​​ពីរ​​​នាក់​ក្នុង​កិច្ច​ព្រមព្រៀង​​ទិញ​​​លក់​​​ដី​តម្លៃ​ជិត​៤០០.០០០​ដុល្លារ​។

លោក ប៊ុន សត្យា នាយការិយាល័យ​​​នគរបាល​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​​រាជធានី​បាន​​​មាន​ប្រសា​សន៍​​​ថា លោក​​​វរសេនីយ៍​​​ទោ​​​ ចាន់ ថន ​អាយុ​​៤៤ឆ្នាំ​​ ​បាន​​​ប្រាប់​មនុស្ស​​​ពីរ​​​នាក់​នៅ​ក្នុង​​​ខេត្ត​ព្រះ​សីហនុ​​ថា ខ្លួន​នឹង​​​លក់​ដី​ឲ្យ​​​ពួក​​​គេ​​​នៅ​ជិត​​​ក្រុង​តម្លៃ​៣៩០.០០០ដុល្លារ​។បន្ទាប់ពី​គេ​បង់​លុយ​ឲ្យ​​​លោក​​​វរសេនីយ៍​​​ទោ​​​ ចាន់ ថន ​មិនបាន​ធ្វើតាម​កិច្ចព្រមព្រៀង​​ទេ។

លោក សត្យា បាន​​​មាន​​​ប្រសាសន៍​​​ថា នាយ​​​ទាហាន​​​រូប​​​នេះ ដែល​ត្រូវ​​​បាន​ចាត់តាំង​ទៅ​ធ្វើការ​នៅ​មូលដ្ឋាន​នាវា​ជើង​​​ទឹករាម ត្រូវ​​​បាន​ចាប់ខ្លួន​កាល​ពី​​​ព្រឹក​ថ្ងៃ​ច័ន្ទ​ ខណៈ​កំពុង​បើកបរ​រថយន្ត​​​ម៉ាក ឡិច​​​សុីស​របស់​លោក និង​ត្រូវ​​​បាន​ចោទប្រកាន់​នៅ​ថ្ងៃ​ដដែល​នោះ។

លោក​​​បាន​បន្ថែម​​​ថា កាំភ្លើង​ខ្លីមួយ​ដើម​ត្រូវ​​​បាន​រក​​​ឃើញ​នៅ​ក្នុង​​​រថយន្ត​​របស់​​​លោក​​​វរសេនីយ៍​​​ទោ​​​ ចាន់ ថន។ លោក​​​បាន​មាន​ប្រសាសន៍​​​ថា “បន្ទាប់ពី​សាកសួរ លោក ហេង កេសារ៉ូ ចៅក្រម​សាលាដំបូង​រាជធានី​បាន​ចោទប្រកាន់​គាត់​​​ពី​​​បទ​រំលោភ​សេចក្តី​​​ទុកចិត្ត​។ជន​សង្ស័យ​ត្រូវ​​​បា​ន​បញ្ជូន​ខ្លួន​ទៅ​​​ឃុំខ្លួន​ជា​​​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​​​ស​កាល​ពី​ល្ងាច​​ថ្ងៃច័ន្ទ​ដើម្បី​រង់ចាំ​សវនាការ​​ជំនុំ​​​ជម្រះ​​​ទោស​គាត់​​”។

លោក ហ៊ីង ពុធ សារ៉ា មេ​​​បញ្ជាការ​​​រង​នៅ​​​មូល​​​ដ្ឋាន​កង​​​នាវា​​​រាម បាន​​​មាន​ប្រសាសន៍​​​ថា លោក​បាន​​​ទទួល​​​ព័ត៌មាន​​​អំពី​រឿង​ក្តីនេះ ប៉ុន្តែ​លោក​មិន​​​ស្គាល់​​​វរសេនីយ៍​​​ទោ​​​ ចាន់ ថន ទេ​។ លោក​​​បាន​​​មានប្រសាសន៍ថា ” យើង​​​បាន​ទទួល​​​ព័ត៌មាន​​​អំពី​​ការ​ចាប់​​​ខ្លួននេះ​ ប៉ុន្តែ​យើង​មិន​ស្គាល់​​​​នាយ​ទាហាន​រូប​​​នេះ​​​ទេ​”៕ ប៊ុននី​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស