28 C
Phnom Penh

កងរាជអាវុធហត្ថ​ចាប់ខ្លួនអតីត​អគ្គកុងស៊ុលប្រចាំនៅវៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​ជាន់​ខ្ពស់ម្នាក់​​បាន​ឲ្យដឹងថា ​កាល​ពីម្សិលមិញ កងរាជអាវុធហត្ថ​​បាន​ចាប់ខ្លួន​​អតីត​​អគ្គ​​កុងស៊ុល​​ម្នាក់​ប្រចាំ​នៅទីក្រុង​ហូជីមិញ​ពីបទ​ផ្តល់​ឯកសារ​ក្លែង​ក្លាយ​​​ទៅឲ្យ​​ពាណិជ្ជករមា្នាក់​នាំ​​​ឈើ​ចេញទៅប្រទេស​វៀតណាម​។

លោក វរសេនីយ៍ឯក ពូ ដាវី មេបញ្ជាការរង​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​បានមាន​ប្រសាសន៍ថា លោក តាំង សុខងី ​​អាយុ​៣៦ឆ្នាំ​ ដែលពេលនេះ​​​ជាមន្ត្រី​​ជាន់ខ្ពស់​​នៅក្រសួង​ការ​បរទេស​​​ត្រូវបាន​ចាប់ខ្លួន​​នៅឯ​​ភោជនីយដ្ឋាន​​មួយ​ក្នុងរាជធានីភ្នំពេញ​​ពីបទ​ក្លែង​​ឯកសារ​​ដើម្បី​​ផ្តល់​សិទ្ធិធ្វើ​​អាជីវកម្ម​ឆ្លងដែន​។

លោកបាន​បដិសេធមិនប្រាប់ឈ្មោះ​​អាជីវកម្ម​ឬម្ចាស់​​អាជីវ​កម្មដែលមាន​បញ្ហានោះ​ឡើយ និង​មិនបរិយាយល្អិតល្អន់​​​អំពីទំនាក់ទំនង​​របស់លោក សុខងី​ ជាមួយ​ក្រុមហ៊ុនទេ​។

លោកវរសេនីយ៍ឯក ដាវី ​បានមានប្រសាសន៍ថា “​យើង​បាន​​អនុវត្តដីការបស់​តុលាការ​” ដើម្បីចាប់គាត់។ លោកបានបន្តថា ” តុលាការ​​បាន​ចោទប្រកាន់​គាត់ពីបទ​ផ្តល់​ឯកសារ​សាធារណៈ​ក្លែងក្លាយ​​”។ លោកបាន​មានប្រសាសន៍ថា លោកចៅក្រម​សាលាដំបូងរាជធានីភ្នំពេញ​​បាន​ចេញ​ដីកា​ចាប់ខ្លួន​​ដើម្បី​ឃាត់ខ្លួនលោក សុខងី ដែល​លោកបានមាន​ប្រសាសន៍ថា ​ទើបតែ​បញ្ចប់​បេសក​​កម្ម​របស់ខ្លួននៅក្នុង​​ក្រុង​ហូជីមិញ​ក្នុងពេលថ្មីៗនេះ។ ​លោកបានមានប្រសាសន៍ថា ” គាត់ត្រូវ​ឃុំខ្លួន​នៅបញ្ជាការដ្ឋាន​កងរាជអាវុធ​ហត្ថ​រាជធានី​”៕ ប៊ុននី​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស